មកដឹងពីប្រទេសកំពូលញ៉ាំមីទាំង ១០ លើពិភពលោក! តើក្នុងចំណោមនោះ មានកម្ពុជាដែរឬទេ?

​ធ្មេចបើកៗ ជិតដាច់ខែទៀតហើយ! និយាយដល់ដាច់ខែ មាត់ចេះតែឃ្លានមី និងពងទាយ៉ាងម៉េចមិនដឹង? ហើយហូបមីសឹងតែរាល់ខែអ៊ីចឹង មានដែលដឹងអត់ថា “ប្រទេសណាដែលជាកំពូលអ្នកញ៉ាំមីច្រើន​ជាងគេនៅលើពិភពលោកយើង​នេះ”?

កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លង​ទៅនេះ សមាគមមីកញ្ចប់ពិភពលោក ឬ World Instant Noodles Association (WINA) បានចេញលទ្ធផលនៃចំនួនមីកញ្ចប់ ដែលប្រទេសនីមួយៗជុំវិញពិភពលោកបរិភោគប្រចាំឆ្នាំ។ ក្រោយឃើញពីលទ្ធផលហើយ​ AMS​ ក៏យកលទ្ធផលទាំងអស់នោះមកចែករំលែកដល់អ្នកទាំងអស់គ្នា​។​ អ៊ីចឹងកុំឱ្យរង់ចាំយូរ តស់!​ មកស្គាល់ប្រទេសទាំង ១០ ដែលជាអ្នកបរិភោគមីកញ្ចប់ច្រើនជាងគេក្នុងឆ្នាំ ២០២៣។

១. ប្រទេសចិន និងទីក្រុងហុងកុង

លទ្ធផលបានបញ្ជាក់ថា ចំណាត់ថ្នាក់នៃប្រទេសដែលហូបមីកញ្ចប់ច្រើនជាងគេទី១ បានទៅលើប្រទេសចិន និងទីក្រុងហុងកុង ដោយមួយឆ្នាំៗប្រជាជនចិនបានបរិភោគមីប្រមាណ ៤២ ២១០ លានកញ្ចប់។ សម្រាប់រសជាតិវិញ ជនជាតិចិនដែលរស់នៅខាងចិនដីគោក តែងនិយមបរិភោគទឹកស៊ុបបែបចិន​ចម្រាញ់ចេញពីសាច់គោ បន្ថែមដោយគ្រឿងទេសសំខាន់ៗរបស់ចិនទាំង ៥មុខ។ ក្រៅពីសរសៃមីធម្មតា មីសួរ​​​​ និងនសរសៃៗបែបចិនក៏ជាទីពេញនិយមនៅក្នុងប្រទេសមួយនេះផងដែរ។​

ដោយឡែកនៅឯទីក្រុងទំនើបដូចជាហុងកុងវិញ​​ ទឹកស៊ុបហាក់មានភាពចម្រុះជាង ដោយពលរដ្ឋនៃទីក្រុងនេះនិយមហូបទឹកស៊ុបដែលរំងាស់ពីបង្គា ត្រី សាច់គោ សាច់មាន់ និងឆ្អឹងជ្រូកជាដើម។ ភាគច្រើន ប្រជាជនហុងកុងនិយមហូបមីកញ្ចប់ជាអាហារពេលព្រឹក និងអាហារសម្រន់។

២. ប្រទេស​ឥណ្ឌូនេស៊ី

មិនចម្លែកទេដែលប្រទេស​ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតារាងនេះ ហើយយីហោ Indomie ដែលមានដើមកំណើតពីប្រទេសមួយនេះគឺជាទីពេញនិយម​បំផុតតែម្ដង។ ជាលទ្ធផលប្រចាំឆ្នាំ ប្រជាជននៃប្រទេសដែនកោះមួយនេះបានទទួលទានមីអស់ប្រហែល ១៤​ ៥៤០ លានកញ្ចប់ ដោយមីពេញនិយមបំផុតគឺ “Mie Goreng” ដែលមានអត្ថន័យជាភាសាខ្មែរថា មីឆា ឬយើងតែងហៅជាប់មាត់ថា មីគោកនោះឯង។

ដោយសារ​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម មីកញ្ចប់ជាទូទៅតែងមានស្ដង់ដារត្រឹមត្រូវតាមហាឡាល​ ជាមួយរសជាតិបន្លែ សាច់មាន់ និងបង្គា។

៣. ប្រទេសឥណ្ឌា

ត្បិតមានប្រជាជនច្រើនជាងគេនៅលើពិភពលោកក៏ពិតមែន តែប្រទេសឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាងនេះ ដោយប្រើប្រាស់មីអស់ ៨​ ៦៨០ លានកញ្ចប់ក្នុងឆ្នាំ​២០២៣។ នៅពេលនិយាយពីម្ហូបឥណ្ឌា អ្នកអានប្រាកដជានឹកដល់ម្ហូបដែលសម្បូរទៅដោយគ្រឿងទេសពីរុក្ខជាតិនានាជាក់ជាមិនខាន។ ជាការពិត មីកញ្ចប់រសជាតិការីម៉ាសាឡា (masala) និងសាច់មាន់ទីកកា ​(tikka) ជារសជាតិដែលជនជាតិឥណ្ឌាចូលចិត្តខ្លាំង។​

ទន្ទឹមគ្នានោះ រសជាតិដែលលក់ដាច់បំផុតបែរជារសជាតិបន្លែទៅវិញ ព្រោះប្រមាណ ៦០ ភាគរយនៃប្រជាជនសរុបជាអ្នកបួសដែលមិនអាចហូបសាច់បាន។

៤. ប្រទេសវៀតណាម

ប្រទេសវៀតណាមបានទទួលទានមីកញ្ចប់អស់ប្រមាណ ៨​ ១៣០ លានកញ្ចប់ក្នុងឆ្នាំ ២០២៣​។ ជាលទ្ធផល អ្នកជិតខាងរបស់ប្រទេសកម្ពុជាមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ ៤។ និយាយពីរសជាតិវិញ ប្រទេសវៀតណាមចូលចិត្តទឹកស៊ុប Tom Chua Cay ដែលមានគ្រឿងផ្សំគោលគឺ​ បង្គា។ បន្ថែមពីនោះ​ ប្រជាជនវៀតណាមក៏ចូលចិត្ដដាក់ ខ្ទឹមបារាំង ក្រូចឆ្មា និងម្រេចចូលទៅក្នុងមីរបស់ខ្លួនផងដែរ។ ក្រៅពីសរសៃមីធម្មតា គុយទាវហ្វឺក៏ជាជម្រើសដ៏ពេញនិយមសម្រាប់ជាតិសាសន៍មួយនេះដែរ។  

៥. ប្រទេសជប៉ុន

គួរឱ្យភ្ញាក់ផ្អើលបន្តិចដែរ ដោយហេតុថាប្រទេសដែលជាអ្នកបង្កើតមីកញ្ចប់​ បែរជាទទួលបានចំណាត់ថ្នាក់លេខ ៥ទៅវិញ។ តែមិនថ្វីទេ ប្រជាជនជប៉ុនបានទទួលទានមីប្រមាណ ៥ ៨៤០លានកញ្ចប់ក្នុងឆ្នាំចុងក្រោយនេះ។ ដោយឡែក ជម្រើសសរសៃមីនៅក្នុងប្រទេសជប៉ុនពិតជាមានច្រើនបែប រាប់ចាប់ពីសរសៃអ៊ូដុង សូបា និងមីបំពង ជាមួយនឹងទឹកស៊ុបពេញនិយមដែលរំងាស់​​ចេញពីឆ្អឹងជ្រូក សាច់មាន់ ត្រី ជាមួយនឹងទឹកស៊ីអ៊ីវបែបជប៉ុនជាដើម។

៦. សហរដ្ឋអាមេរិក

មហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក ជាប់ជាប្រទេសទី ៦ នៅក្នុងតារាងនេះ​ ដោយបរិភោគមីជាង ៥ ១០០ លានកញ្ចប់ក្នុងមួយឆ្នាំ។ ខុសប្លែកពីប្រទេសដទៃដែលប្រើប្រាស់ចង្កឹះក្នុងការចាប់សរសៃមី ប្រជាជនអាមេរិកតែងចូលចិត្តកាត់សរសៃមីឱ្យខ្លីៗ និងទទួលទានដោយប្រើប្រាស់ស្លាបព្រា និងសម។ ដោយឡែកសម្រាប់រសជាតិវិញ សាច់មាន់ជារសជាតិដែលត្រូវមាត់ពួកគេបំផុត។

៧. ប្រទេសហ្វីលីពីន

ក្នុងចំណាត់ថ្នាក់លេខ ៧ ប្រទេសហ្វីលីពីនញ៉ាំមីអស់ប្រមាណ ៤ ៣៩០ លានកញ្ចប់ រួមបញ្ចូលទាំងមីគោក និងមីស៊ុប។ ប្រជាជននៃប្រទេសអាស៊ីអាគ្នេហ៍មួយនេះតែងនិយមបរិភោគមីជាអាហារសម្រន់ ដោយមានរសជាតិបែបប្រពៃណី Pancit Canton ជាមីគោក និងគ្រឿងសមុទ្រជាមីស៊ុប។​ ទាំងពីរនេះជារសជាតិនៅក្នុងដួងចិត្តរបស់ពួកគេ។

៨. ប្រទេសកូរ៉េ

ពេលមើល Mokbang ម្ដងៗយើងតែងតែឃើញ ជនជាតិកូរ៉េចូលចិត្តញ៉ាំមីគោកជាមួយនឹងទឹកម្ទេសពណ៌ក្រហមឆ្អៅជាប្រចាំ។ តែនៅក្នុងឆ្នាំចុងក្រោយនេះ រសជាតិសាច់មាន់ និងទឹកស៊ុបស Champon ក៏ជារសជាតិដែលពេញនិយមដែរ។

ដោយឡែកសម្រាប់ចំនួនកញ្ចប់វិញ ប្រទេសកូរ៉េបានញ៉ាំមីអស់ ៤​ ០៤០ លានកញ្ចប់ក្នុងរយៈពេល ១ឆ្នាំ ដែលជាចំនួនច្រើនបំផុតលំដាប់លេខ ៨។

៩. ប្រទេសថៃ

Version 1.0.0

សម្រាប់ប្រទេស​ថៃបានជាប់ចំណាត់ថ្នាក់លេខ ៩ ជាមួយនឹងមីចំនួន ៣​ ៩៥០ លានកញ្ចប់។ ទាក់ទងនឹងរសជាតិពេញនិយមវិញ ប្រជាជនខ្មែរក៏ប្រហែលជាធា្លប់ភ្លក់ខ្លះដែរហើយ ដោយរសជាតិដែលពេញនិយាយជាទូទៅមាន រសជាតិតុងយ៉ាំ សាច់ជ្រូកចញ្ច្រាំ និងស៊ូគី។

១០.  ប្រទេសនីហ្សេរីយ៉ា

ដោយបរិភោគប្រមាណ ២​ ៩៨០ លានកញ្ចប់ក្នុងមួយឆ្នាំ ប្រទេសនីហ្សេរីយ៉ាបានទទួលចំណាត់ថ្នាក់លេខ ១០។ រសជាតិសាច់មាន់ជារសជាតិដែលងាយរកបំផុតនៅក្នុងប្រទេសនេះ។ សម្រាប់វិធីសាស្រ្តក្នុងការបរិភោគវិញ ប្រជាជននីហ្សេរីយ៉ានិយមហូបសរសៃមីក្នុងបរិមាណច្រើន ដោយមិនហុតទឹកស៊ុប សម្រាប់អាហារពេលព្រឹក និងថ្ងៃត្រង់។

ទាំងនេះជាប្រទេសទាំង​​​ ១០ដែលទទួលទានមីកញ្ចប់ច្រើនជាងគេនៅលើពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ កាលពីឆ្នាំ ២០២៣ ប្រជាជនខ្មែរបានបរិភោគមីអស់ប្រមាណ ៤២០ លានកញ្ចប់ នឹងជាប់ចំណាត់ថ្នាក់លេខ ២៣នៅលើតារាងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *