គ្រាន់តែមើលទម្រង់មាត់ក៏ដឹងថាគេជាមនុស្សស្រីបែបណាដែរ

ជាធម្មតាក្នុងការកត់សម្គាល់ថាអ្នកនៅជុំវិញខ្លួនថាគេជាមនុស្សបែបណាមានច្រើនវិធីមែនទែន។ គេអាចសម្គាល់តាមរយៈការមើលចរិត អាកប្បកិរិយា ឬការនិយាយស្ដីជាដើម តែអ្នកទាំងអស់គ្នាដឹងអត់ថាគ្រាន់តែមើលបបូរមាត់ក៏អាចដឹងថាគេជាមនុស្សបែបណាដែរ។ អ៊ីចឹងកត់សម្គាល់តាមការមើលបបូរមាត់យ៉ាងម៉េចទៅ?

១. បបូរមាត់ធំហើយក្រាស់

មនុស្សស្រីដែលមានបបូរមាត់ប្រភេទជាមនុស្សដែលក្លាហានហ៊ានប្រថុយដើម្បីគោលដៅខ្លួនឯង។ ប្រសិនបើពួកគេចង់បាន ឬចង់សម្រេចអ្វីមួយហើយច្បាស់ណាស់ពួកគេត្រូវតែធ្វើនិងយកឱ្យបានដោយមិនខ្វល់ថានឹងមានអ្វីកើតឡើងនោះទេ។ ពួកគេក៏ជាមនុស្សដែលពោរពេញដោយថាមពល និងភាពរឹងមាំដែរហើយគេនឹងមិនខ្មាសអៀនក្នុងការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់មុននោះទេ។

២. បបូរមាត់ក្រាស់តែតូច

អ្នកដែលមានបបូរមាត់បែបនេះគឺជាមនុស្សដែលយោគយល់អ្នកដទៃនិងចូលចិត្តប្រើអារម្មណ៍មកដោះស្រាយបញ្ហាជាជាងការពិចារណា។ បើទោះបីជាគេជាមនុស្សប្រើអារម្មណ៍ពិតមែន តែពួកគេក៏ជាមនុស្សដែលឱ្យតម្លៃខ្លាំងទៅលើការព្រួយបារម្ភចំពោះមនុស្សជុំវិញខ្លួនមែនទែន។ ម្យ៉ាងវិញទៀត ប្រសិនបើមនុស្សជុំវិញខ្លួនរបស់គេមានបញ្ហាណាមួយពួកគេក៏ជាអ្នកស្ដាប់និងជួយប្រឹក្សាបញ្ហាបានល្អបំផុត។ មនុស្សបែបនេះភាគច្រើនជាមនុស្សដែលមាននិស្ស័យជាមួយអ្នកគ្រប់គ្នា។

៣. បបូរមាត់ខាងលើធំជាងបបូរមាត់ខាងក្រោម

មនុស្សស្រីដែលមានទម្រង់បបូរមាត់បែបនេះភាគច្រើនកើតមកជាអ្នកដឹកនាំ។ ពួកគេជាមនុស្សដែលហ៊ានសម្រេចចិត្តធ្វើអ្វីមួយនិងរឹងរូសហើយដាច់ខាតត្រូវតែធ្វើរឿងនោះឱ្យបាន។ ពួកគេស្អប់ខ្លាំងណាស់ចំពោះមនុស្សអាត្មានិយម និងលោភលន់។ បើនិយាយដល់ការធ្វើការងារវិញគេនឹងមិនសម្រេចយកតាមតែចិត្តខ្លួនទេ មានន័យថាពូកគេតែងតែគោរពនិងឱ្យតម្លៃចំពោះការធ្វើការងារជាក្រុមច្រើនជាង។ បើទោះបីជាគេមនុស្សស្រីខ្លាំងខាងធ្វើការក៏ដោយ នាងក៏មានមន្តស្នេហ៍មិនចាញ់គេឡើយ។

៤. បបូរខាងក្រោមធំជាងបបូរមាត់ខាងលើ

អ្នកដែលមានទម្រង់បបូរមាត់បែបនេះភាគច្រើនគេជាមនុស្សចម្លែកនិងមានអាថ៌កំបាំងច្រើន។ ប៉ុន្តែពួកគេតែងតែស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកដទៃជានិច្ចដោយសារភាពជាខ្លួនឯងនិងចម្លែករបស់គេ។ លើសពីនេះទៅទៀត ពួកគេក៏ជាមនុស្សដែលមានភាពទាក់ទាញ ចូលចិត្តស្លៀកពាក់ខោអាវឡូយៗនិងទាន់សម័យ ហេតុនេះហើយទើបមានមនុស្សស្រីជាច្រើនបានច្រណែននឹងគេ។ មនុស្សស្រីដែលមានទម្រង់មាត់បែបនេះក៏ជាមនុស្សចិត្តដាច់ខ្លាំងដែរ ប្រសិនបើនាងសម្រេចថាកាត់ចិត្តហើយនាងនឹងមិនស្ដាយស្រណោះអ្វីសូម្បីបន្តិច។

៥. មាត់ធំហើយបបូរមាត់ស្ដើង

ពួកគេជាមនុស្សរឹងមាំ ប្រាកដប្រជា និងអាចក្រោកឈរបានដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងនរណាម្នាក់ឡើយ។ មនុស្សស្រីដែលមានទម្រង់មាត់បែបនេះតែងតែមានទម្លាប់រៀបចំនិងមានគម្រោងធ្វើអ្វីមួយច្បាស់លាស់ហើយគិតពីផ្លូវដើរយ៉ាងណាឱ្យឆាប់ដល់គោលដៅបានលឿនបំផុត។ ម្យ៉ាងវិញទៀត មនុស្សស្រីក្នុងប្រភេទនេះមិនងាយនឹងបញ្ចេញអារម្មណ៍ឱ្យអ្នកណាម្នាក់ឃើញណាស់ គេមិនចូលចិត្តនិយាយច្រើនដែលមើលទៅដូចជារាងក្រអឺតក្រទមហើយមនុស្សជាច្រើនមកថានាងជាមនុស្សឈាមត្រជាក់ ឬមនុស្សទឹកកកជាដើម។

៦. មាត់តូច

នាងជាមនុស្សដែលចូលចិត្តការផ្សងព្រេងនិងរស់នៅជាមួយធម្មជាតិ។ ពួកគេតែងតែចំណាយពេលវិស្សមកាលធ្វើដំណើរទៅកន្លែងឆ្ងាយៗដូចជាព្រៃភ្នំជាដើមដោយមិនខ្លាចពីហានិភ័យណាមួយទេ។ ជាមួយគ្នានេះដែរ ពួកគេក៏ជាមនុស្សដែលមានចិត្តតស៊ូ រឹងមាំ មានគំនិតសុទិដ្ឋិនិយម និងមានការប្ដេជ្ញាចិត្តថាត្រូវតែធ្វើហើយសម្រេចអ្វីមួយឱ្យបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ