រៀបការ ៦ ឆ្នាំគូស្នេហ៍រឿង«ទេពឥន្ទ្រីបក្សីស្នេហ៍»នៅតែផ្អែមល្ហែមសរសើរគ្នាមិនដាច់ពីមាត់

ជាគូស្នេហ៍ដែលល្បីមួយក្នុងប្រទេសចិនតារាប្រុស Chen Xiao និងតារាស្រី Chen Yanxi តែងជាទីចាប់អារម្មណ៍របស់មហាជន។ អ្វីដែលធ្វើឲ្យមនុស្សជុំវិញកោតសរសើរគូស្នេហ៍នេះក៏ព្រោះពួកគេរស់នៅដោយស្ងប់ស្ងាត់ខណៈកម្រមានរឿងអាស្រូវនានាបើទោះជារៀបការជាមួយគ្នាបាន ៦ ឆ្នាំហើយក៏ដោយ។

កាលពីចុងខែ មករា កន្លងទៅនេះក្នុងឱកាសអ្នកទាំងពីរថតទស្សនាវដ្ដីរួមគ្នាក៏បានចែករំលែកពីជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនទៅកាន់បណ្ដាអ្នកគាំទ្រផងដែរ។ ដោយតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះបាននិយាយប្រាប់ថា៖ ស្វាមីរបស់ខ្លួនជាមនុស្សដែលល្អម្នាក់រូបគាត់មិនត្រឹមតែពូកែធ្វើការទេ សូម្បីតែកិច្ចការផ្ទះតូចធំក៏ជំនាញខ្លាំង។ ពេលទំនេរគាត់តែងតែជួយមើលនិងបង្រៀនកូន។ ថ្វីបើមើលពីក្រៅគាត់ជាមនុស្សមិនសូវនិយាយច្រើនប៉ុន្ដែគាត់ពិតជាមនុស្សដែលកក់ក្ដៅម្នាក់ គាត់ថែមទាំងធ្លាប់ជួយធ្វើសសៃរឲ្យរូបនាងទៀត។

រីឯតារាប្រុស Chen Xiao ក៏មិនចាញ់ភរិយាដែរលោកក៏បានសរសើរថា៖ ភរិយារបស់ខ្លួនជាមនុស្សដែលឯករាជ្យនិងមានចំណេះដឹងខ្ពស់។ នាងជាមនុស្សដែលមានភាពឆ្លាតវ័យនិងអាចដោះស្រាយចាត់ចែងការងារផ្សេងៗបានយ៉ាងល្អ។ ជាពិសេសនាងជាមនុស្សស្រីដែលចេះយល់ទុក្ខធុរៈជាហេតុធ្វើឲ្យលោកនិងភរិយាកម្រឈ្លោះប្រកែកគ្នា។ ហើយបើទោះជារវល់បែបណាក៏អ្នកទាំងពីរនៅតែសួរនាំគ្នាមិនដែលខាននិងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ លោកពិតជាមានសំណាងដែលមានរូបនាងជាភរិយា។

ក្រោយពីបានដឹងពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាប្រុសស្រីមួយគូនេះពិតជាធ្វើឲ្យមនុស្សជាច្រើនកាន់តែស្ងប់ស្ងែងនិងលួចច្រណែនព្រោះអ្នកទាំងពីរពិតជាសក្ដិសមគ្នាខ្លាំងថែមទាំងរស់នៅចុះសម្រុងគ្នាបានយ៉ាងល្អដែលកម្រនឹងមានគូស្នេហ៍ក្នុងរង្វង់សិល្បៈមានវ័យស្រករៗនេះ អាចរក្សាស្នេហារបស់ខ្លួនធ្វើបានល្អអ៊ីចឹងណាស់។

ត្រលប់បកទៅក្រោយវិញ អ្នកទាំងពីរជួបគ្នាដំបូងនៅឆ្នាំ ២០១៣ នៅពេលដែលថតរឿងភាគ The Condor Heroes ឬទេពឥន្ដ្រីបក្សីស្នេហ៍។ បន្ទាប់ពីថតចប់អ្នកទាំងពីរក៏ចាប់ផ្ដើមសេពគប់មើលចិត្តថ្លើមគ្នាតែម្ដងនិងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កសាងគ្រួសាររួមគ្នាក្នុងឆ្នាំ ២០១៦ ហើយទទួលបានចំណងដៃកូនប្រុសម្នាក់។

បច្ចុប្បន្នតារាប្រុស Chen Xiao នៅតែបន្ដអាជីពរបស់ខ្លួនជាតារាសម្ដែងក្នុងវិស័យសិល្បៈ ខណៈតារាស្រី Chen Yanxi មិនទាន់សម្រេចចិត្តច្បាស់ទេថានាងនឹងបន្ដអាជីពជាអ្នកសម្ដែងឬអត់ដោយនាងទទួលថតតែទស្សនាវដ្ដីនិងកម្មវិធីកម្សាន្ដនានាប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ