ហេតុផល​ដែល​មិន​គួរ​ដក​សក់ស្កូវ​៖ ​គ្រោះថ្នាក់​ធំៗ​ ៤​ ដែល​គ្រប់គ្នា​ត្រូវ​ដឹង​

ការដក​សក់ស្កូវ​គឺ​គ្រាន់​តែ​ជា​វិធី​បណ្ដោះ​អាសន្ន​ដើម្បី​បំបាត់​សក់ស្កូវ​ប៉ុណ្ណោះ។​ ទោះយ៉ាងណា សកម្មភាព​បែប​នេះ​នាំមក​នូវ​គ្រោះថ្នាក់​ច្រើន​ជាង​ផល​វិជ្ជមាន។​

១.​ សក់​ស្ដើង​ ឬ​ទំពែក​

ពេល​ដក​សក់​ អ្នក​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ ធ្វើឱ្យ​ខូច​ទាំង​ស្បែក​ក្បាល​ និង​ឫស​សក់​ ហើយ​សក់​ដុះ​យឺត។​ នៅ​ពេល​សក់​ដុះយឺត​ជាង​ធម្មតា​ សក់​នឹង​កាន់តែ​ស្តើង​ដែល​អាច​បណ្តាល​ឱ្យ​ទំពែក។​ លើសពីនេះ​ ឫស​សក់​ដែល​ខូច​ អាច​ឈប់​លូតលាស់​ទាំង​ស្រុង។​

២.​ សក់ស្កូវ​នឹង​ដុះ​ឡើងវិញ​ទ្វេដង​

សក់ស្កូវ​ក៏​ដូចគ្នា​នឹង​ការជ្រុះ​សក់​ធម្មជាតិ​ដែរ​ វា​នឹង​ដុះឡើង​វិញ។​ មានន័យ​ថា​ បន្ទាប់​ពី​ដក​រួច​ សក់​ដែល​ដុះ​ចេញ​មកវិញ​នៅ​តែ​ជា​សក់ស្កូវ។​ សក់ស្កូវ​បណ្ដាល​មក​ពី​សារធាតុ​មេឡានីន​ មិន​ត្រូវ​បាន​រក្សាទុក​ក្នុង​កោសិកា​ឫសសក់​ អាច​មកពី​កោសិកា​អសកម្ម​ ឬ​ងាប់។​ នៅ​ពេល​ដែល​ខ្វះ​កោសិកា​ទោះបីជា​អ្នក​ដក​សក់ស្កូវ​យ៉ាងណា​ សក់ថ្មី​ដែល​ដុះ​ក៏​នៅ​តែ​ជា​សក់ស្កូវ​ដដែល​ហើយ​ច្រើន​ជាង​មុន។​

៣.​ ហានិភ័យ​នៃ​ការឆ្លងមេរោគ​ ឬ​ឡើង​ស្នាម​

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ការដក​សក់ស្កូវ​នឹង​ធ្វើឱ្យ​ខូច​ស្បែក​ក្បាល​ និង​ឫស​សក់។​ នៅ​ពេលនោះ​ ស្បែកក្បាល​អាច​ប្រឈម​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ និង​មាន​ស្លាកស្នាម។​

៤.​ សក់​ដុះ​ចូល​ស្បែក​ក្បាល​

នៅពេល​ដក​សក់ស្កូវ​ ស្រទាប់​ស្ដើង​ដែល​ព័ទ្ធជុំវិញ​សក់​ក៏​ជាប់​មក​ដែរ​ដែល​វា​មាន​តួនាទី​តម្រង់​ទិសដៅ​ការលូតលាស់​របស់​សក់។​ នៅ​ពេល​នោះ​សក់​ថ្មី​ដែល​ដុះ​នឹង​ដុះ​នៅ​ខាង​ក្នុង​វិញ​ បណ្ដាល​ឱ្យ​រមាស់​ ឬ​កើត​មុន​លើ​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់។​

អាហារ​ដែល​ជួយ​ការពារ​មិន​ឱ្យ​សក់ស្កូវ​មុន​អាយុ​

១.​ ល្ង​ខ្មៅ​

ល្ង​ខ្មៅ​មាន​ប្រសិទ្ធភាព​ផ្ដល់​ថាមពល​ដល់​ថ្លើម​ តម្រង​នោម​ និង​ឈាម​ ហើយ​វា​ផ្ទុក​នូវ​ជាតិដែក​ វីតាមីន​ E,​ វីតាមីន​ B1, B2,​ដើម្បី​ជួយ​បំប៉ន​សក់​ឱ្យ​រឹង​មាំ​ ពន្យឺត​ភាព​ចាស់​នៃ​សក់។​ អ្នក​អាច​ប្រើ​ល្ង​ខ្មៅ​ ៣០០​ ក្រាម​ និង​ ហាធូវូ​ (ផ្លែ​របស់​វល្លិ៍​មួយ​ប្រភេទ​ដែល​អាច​រក​បាន​នៅ​ប្រទេស​វៀតណាម)​ ៣០០​ ក្រាម​ ហាល​ឱ្យ​ស្ងួត​ រួច​កិន​ជា​ម្សៅ។​ យក​ម្សៅ​នេះ​ប្រមាណ​ ២​ ទៅ​ ៣​ ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​ក្ដៅ​ បន្ថែម​ស្ករស​តាម​ចំណង់ចំណូល​ចិត្ត​ហើយ​ទទួលទាន​ ២​ ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​សក់​ ធ្វើ​ឱ្យ​សក់​មាន​សុខភាព​ល្អ​ ភ្លឺ​រលោង។​

២.​ សណ្ដែក​ខ្មៅ​

សណ្ដែក​ខ្មៅ​គឺ​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​អាច​ជួយ​ឱ្យ​សក់​​ខ្មៅ​ មាន​សុខភាព​ល្អ​ និង​ភ្លឺ​រលោង​ពី​ខាងក្នុង។​ វា​មាន​ជាតិ​ដែក​ ទង់ដែង​ និង​ស័ង្កសី​ជា​ច្រើន​ដែល​រួមគ្នា​ក្នុង​ការផលិត​សារធាតុ​ពណ៌​មេឡានីន​ ដើម្បី​ជួយ​ពន្យឺត​សក់​មិន​ឱ្យ​ស្កូវ។​

៣.​ ការ៉ុត​

ការ៉ុត​សម្បូរ​ទៅ​ដោយ​សារធាតុ​ Beta-carotene​ និង​វីតាមីន​ A​ដែល​ជួយ​ពង្រឹង​ឫស​សក់​ និង​ជម្រុញ​ការលូតលាស់​របស់​សក់។​ ប្រសិន​បើ​អ្នក​ចង់​បាន​សក់​វែង​ និង​ក្រាស់​ សូម​កុំ​ព្រងើយ​កន្តើយ​នឹង​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ និង​ងាយ​ស្រួល​រក​នេះ។​

៤.​ ស៊ុត​

ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ ជាពិសេស​ Biotin​ ដែល​ជម្រុញ​ការបែងចែក​កោសិកា​សក់​ និង​ជួយ​ការពារ​សរសៃ​សក់។​ ជាតិ​ប្រូតេអ៊ីន​នេះ​ជួយ​បញ្ឈប់​ការ​ជ្រុះ​សក់​ និង​ការពារ​សក់​ស្កូវ​មុន​អាយុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ