ធម្មតាងាយៗ! ចង់បានស្បែកតឹងស្អាតគ្មានស្នាមជ្រីវជ្រួញសាក ៥ វិធីពី YoonA

ក្រៅពីជាតារាចម្រៀងស្រីហើយ​ YoonA ក៏ជាតារាសម្ដែងដែលមានប្រជាប្រិយភាពទាំងក្នុង និងក្រៅប្រទេស។ ថ្មីៗនេះនាងក៏បានគ្រងតំណែងជាតួឯកស្រីក្នុងរឿង King The Land ដែលមានចាក់ផ្សាយក្នុង Netflix ផងដែរ។

មិនត្រឹមតែមានទេពកោលស្យខ្ពស់ក្នុងការសម្ដែងខ្សែប៉ុណ្ណោះទេ រយៈពេលជាង ១៥ ឆ្នាំនៃការឈានចូលវិស័យសិល្បៈ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះក៏នៅតែទទួលបាននូវសរសើរពីមហាជនចំពោះរូបសម្រស់ និងស្បែកដែលស្ទើររកស្នាមជ្រីវជ្រួញគ្មាន។ ដូច្នេះថ្ងៃនេះ A M S នឹងចែករំលែកនូវ ៥ វិធីពី YoonA​ ដើម្បីថែរក្សាស្បែក៖

១. មិនរំលងឡេការពារកម្ដៅថ្ងៃជាដាច់ខាត

ស្ទើរតែពេញមួយថ្ងៃតារាស្រី YoonA បានចំណាយពេលច្រើននៅក្រោមកម្ដៅថ្ងៃ ដូច្នេះហើយនាងបានផ្ដល់អាទិភាពទៅលើការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃជាចម្បង។ នាងក៏ត្រូវប្រាកដចិត្តខ្លួនឯងថាបានលាបឡេការពារកម្ដៅថ្ងៃឡើងវិញឱ្យបានទៀងទាត់ផងដែរ។ ការរក្សាទម្លាប់មួយនេះអាចជួយឱ្យស្បែកនាងមានសុវត្ថិភាពពីការបំផ្លាញដោយកាំរស្មីយូវីយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ YoonA ក៏ឧស្សាហ៍យកមួយធំៗតាមខ្លួនផងដែរ។

២. លាងមុខពីរដង និងប្រើម៉ាសភក់

នៅក្នុងបទសម្ភាសមួយតារាស្រីវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថានាងមិនបានថែរក្សាស្បែកដោយធ្វើតាមលំដាប់លំដោយនោះទេ។ ប៉ុន្តែនាងបានប្រាប់ការលាងសម្អាតស្បែកមុខឱ្យបានត្រឹមត្រូវពិតជាសំខាន់ខ្លាំងបំផុត។

ជាដំបូងនាងត្រូវប្រើវិធីលាងសម្អាតពីរដងដែលពេញនិយមមែនទែនក្នុងទម្លាប់ថែរក្សាស្បែកមុខរបស់ប្រជាជនកូរ៉េខាងត្បូង។ ជាទូទៅ YoonA បានប្រើប្រភេទ cleansing oil ដើម្បីសម្អាតជាតិកខ្វក់មួយស្រទាប់សិន។ បន្ទាប់មកនាងក៏ប្រើហ្វូម ឬជែលដែលត្រូវជាមួយស្បែកមុខមកសម្អាតម្ដងទៀត។

នាងក៏បានបន្ថែមថាការលាងសម្អាតពីរដងបែបនេះមិនត្រឹមតែអាចជួយសម្អាតបានជ្រៅនោះទេ វាក៏ជួយជម្រុះចោលនូវកោសិកាចាស់ទៀតផង។ ក្រោយពីលាងមុខរួច តារាស្រីរូបនេះក៏ឧស្សាហ៍ប្រើម៉ាសភក់ដើម្បីស្រូបយកជាតិពុល និងកាកសំណល់ដែលស្ទះក្នុងរន្ធញើសផងដែរ។

៣. ប្រើសេរ៉ូមមុនចូលគេង

YoonA មានទម្លាប់ប្រើសេរ៉ូមម៉ាស្សាលើមុខហើយតប់តិចៗមុនពេលចូលគេងដើម្បីឱ្យសារធាតុចិញ្ចឹមអាចជ្រាបចូលបានកាន់តែជ្រៅ។ នាងក៏ធ្លាប់និយាយនៅក្នុងបទសម្ភាសមួយដែរថានៅពេលដែលធ្វើបែបនេះមានអារម្មណ៍ខ្លួនឯងហាក់ដូចជាបានទទួលសេវាកម្មថែរក្សាសម្ផស្សនៅផ្ទះដូច្នោះដែរ។​

លើសពីនេះ សេរ៉ូមដែលមានសារធាតុប្រឆាំងភាពចាស់បានដើរតួជាអ្នកកម្ចាត់ស្នាមជ្រួញនៅផ្ទៃមុខ និងជួយឱ្យក្មេងជាងវ័យ ស្រស់ថ្លា និងភ្លឺរលោងផងដែរ។

៤. ជ្រើសរើសផលិតផលឱ្យត្រូវដើម្បីរក្សាសំណើម

ក្រៅពីការរក្សាសំណើមលើ ស្បែករបស់ YoonA មិនអាចមើលទៅទន់រលោង និងស្រស់ស្រាយនោះទេ។ សម្រាប់នាងផ្ទាល់វាមិនមែនជារឿងអ្វីចម្លែកនោះទេដែលនាងផ្ដោតទៅលើការផ្ដល់សំណើម។ ជាឧទាហរណ៍នៅពេលអាកាសធាតុចាប់ផ្ដើមប្រែប្រួលដូចជាក្ដៅ នាងបានបន្ថែមការប្រើសេរ៉ូម និងបន្ថយការប្រើគ្រីមចិញ្ចឹមស្បែក។

ប៉ុន្តែនៅពេលអាកាសធាតុឡើងស្ងួត នាងបន្ថយការប្រើសេរ៉ូម និងបន្ថែមការប្រើគ្រីមវិញ។ ហើយប្រសិនបើនាងមានអារម្មណ៍ថាស្ងួតខ្លាំង នាងក៏បានបន្ថែមប្រេងលាមមុខផងដែរ។ មិនតែប៉ុណ្ណោះ YoonA ក៏តែងតែមានរក្សាទុកនូវស្រ្ពាយ៍បាញ់មុខតាមខ្លួនជាប់ជានិច្ច។

៥. មិនតមអាហារ តែផ្ដោតលើអាហារដែលល្អ

កាលពីឆ្នាំ ២០២១ សមាជិករួមក្រុម Yuri បានបង្ហោះនៅវីដេអូធ្វើហ្វើ និងគួងក្នុងឆាណែលយូធូបរបស់នាងជាមួយ YoonA។ នៅក្នុងនោះ ​YoonA បានទទួលស្គាល់ថានាងពិតជាចូលចិត្តញ៉ាំហ្វើមែនទែន ហើយប្រសិនបើមានអ្នកណាម្នាក់សួរថាម្ហូបអ្វីដែលចូលចិត្តបំផុត ច្បាស់ណាស់ថាជាហ្វើ។ ជាក់ស្ដែងអំឡុងពេលនៅធ្វើការរួមក្រុមហើយមានកាលវិភាគការប្រគំតន្ត្រីទេសចរណ៍ នាងតែងតែកុម៉្មង់ហ្វើជាមិនខាន។

YoonA បាននិយាយថានៅពេលនាងមានរូបរាងតូចស្អាតបែបនេះ មានមនុស្សជាច្រើនឆ្ងល់ និងសួរថាតើនាងបានប្រើប្រាស់វិធីតមអាហារបែបណាខ្លះ។ ជាការពិតនាងមិនមានការតមអាហារអ្វីទាំងអស់ថែមទាំងចូលចិត្តញ៉ាំទៀតផង ប៉ុន្តែនាងគ្រាន់តែផ្ដោតទៅលើប្រភេទអាហារដែលល្អៗប៉ុណ្ណោះ។ ដូច្នេះការថែសម្រស់របស់នាងក៏មានរួមបញ្ចូលពីក្នុងមកដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ