៥ វិធីជួយកាត់បន្ថយស្នាមអុជខ្មៅក្រោយញេចមុនហើយ

មុនគឺជាបញ្ហាដែលមនុស្សស្រីស្ទើរទាំងអស់បាននិងកំពុងជួបប្រទះជារៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីកាន់តែគួរឱ្យឈឺក្បាលទៀតនោះគឺស្នាមអុជខ្មៅដែលបន្សល់ទុកក្រោយញេចមុន។ វាក៏អាចធ្វើឱ្យយើងបាត់បង់ទំនុកចិត្តមួយកម្រិតដែរ ហើយថែមទាំងត្រូវការរយៈពេលយូរដើម្បីព្យាបាលទៀតផង។ ដូច្នេះ ៥ វិធីខាងក្រោមនេះអាចជួយកាត់បន្ថយបញ្ហាស្នាមអុជខ្មៅក្រោយញេចមុនឱ្យបានរហ័ស និងប្រសើរជាងមុន៖

១. ប្រើក្រែមបំបាត់ស្នាម

មានមនុស្សភាគច្រើនគិតថាស្នាមក្រោយញេចមុន និងស្នាមរបួសគឺខុសគ្នា។ ប៉ុន្តែស្នាមទាំងពីរនេះគឺមិនខុសគ្នានោះទេ ពោលគឺវាត្រូវការការមើលថែឱ្យបានល្អដើម្បីកុំឱ្យឆ្លងមេរោគដែលអាចបង្កជាការក្លាយ ឬសន្លាកទៅថ្ងៃមុន។ ដូច្នេះហើយក្រោយញេចមុនយើងត្រូវការជូតសម្អាតឱ្យបានត្រឹមត្រូវ បន្ទាប់គួរតែលាបក្រែមព្យាបាលស្លាកស្នាម។ ការធ្វើបែបនេះគឺត្រូវការពេលវេលា និងភាពអត់ធ្មត់តែស្លាកស្នាមទាំងនោះនឹងបាត់ទៅរយៈពេលយូរ។

២. ញ៉ាំទឹកប៉េងប៉ោះស្រស់

ការ​ទទួលទាន​ទឹក​ប៉េងប៉ោះស្រស់ក៏អាចរាប់ជាវិធី​​ព្យាបាលស្លាកស្នាមដែរដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងលីកូពីន។ សារធាតុទាំងពីរនេះហើយអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ពន្យាភាពចាស់ ជាពិសេសព្យាបាលស្នាមអុជខ្មៅ។

៣. កុំស្រ្កាប់មុខ

ក្រោយញេចមុនហើយគឺជាពេលស្បែកមុខយើងចុះខ្សោយ អ្វីដែលគូរជៀសវាងនោះគឺការស្រ្កាប់មុខ។ នៅក្នុងស្រ្កាប់មានផ្ទុកនូវសមាសធាតុជួយជម្រុះកោសិកា និងសារធាតុគីមីខ្លាំងៗមួយចំនួនទៀតថែមទាំងបូករួមជាមួយការប្រើកម្លាំងដៃញីផងនោះអាចធ្វើឱ្យស្បែកររលាកយ៉ាងងាយបំផុត។ ដូច្នេះហើយក្រោយញេចមុនហើយ យើងគួរប្រើជាប្រភេទម៉ាស sleeping mask ឬក្រែមលាបមុខដែលអាចបន្ថែមសំណើមដល់ស្បែក ដើម្បីជួយព្យាបាលស្នាម និងស្ដារស្បែកមុខឱ្យឆាប់រឹងមាំជាងមុនផងដែរ។

៤. ប្រើម៉ាសរូបមន្តធម្មជាតិ

ការប្រើប្រាស់រូបមន្តធម្មជាតិក៏អាចជួយកាត់បន្ថយបញ្ហាស្លាកស្នាមលើស្បែកមុខបានដែរដោយសារគ្រឿងផ្សំដែលយើងប្រើគ្មានជាតិពុល ឬសារធាតុអ្វីបន្ថែមឡើយ។ ជាក់ស្ដែងចំពោះគ្រឿងផ្សំធម្មជាតិដែលអាចយកមកធ្វើជាម៉ាសបានមានដូចជាទឹកឃ្មុំ ពងមាន់ ឬផ្លែប័រជាដើម។​ សម្រាប់អ្នកមានស្បែកងាយប្រតិកម្ម ការប្រើប្រាស់ម៉ាសធម្មជាតិបែបនេះគឺប្រសើរបំផុតដោយគ្រាន់តែបិត ២ ដងក្នុងមួយសប្ដាហ៍ វានឹងជួយបន្ថែមសំណើម និងពន្លឿនការព្យាបាលស្លាកស្នាម។

៥. បាញ់ឡាស៊ែរ

សម្រាប់អ្នកដែលមិនចង់ចំណាយពេលយូរ ឬប្រើគ្រប់វិធីហើយមិនបាត់ស្នាម ការបាញ់ឡាស៊ែរគឺជាជម្រើសល្អបំផុត។ ចំពោះវិធីនេះផងដែរអាចនឹងចំណាយថវិកាច្រើន ប៉ុន្តែយើងនឹងទទួលបានប្រសិទ្ធភាពល្អជាងការរំពឹងទុក ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ