ដឹកនាំថតរឿងខ្លួនឯងម្ដង ZhangHan ត្រូវមហាជនប្រាប់ឱ្យឈប់ផលិតទៀត

ZhangHan ជាតារាសម្ដែងប្រុសដែលមានភាពល្បីល្បាញម្នាក់ក្នុងប្រទេសចិន ដោយធ្លាប់សម្ដែងជាមួយតារាស្រីៗ ដូចជា Zhao LiYing, Janine Chang, Zheng Shuang, Joe Chen និង Gulinazha ជាដើម។ មិនតែប៉ុណ្ណោះ រឿងភាគរបស់លោកនីមួយៗ ក៏សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន។

ថ្មីៗ នេះ រូបលោកបានត្រលប់មកវិញជាមួយរឿងភាគថ្មីមានចំណងជើងថា “Gentlemen Of East 8th” ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលរឿងនេះដែរគឺលោកជាអ្នកសរសេរ និងដឹកនាំសម្ដែងផ្ទាល់តែម្ដង។ យោងតាមប្រភពព័ត៌មាន Sina ប្រទេសចិនបានឱ្យដឹងថា រឿងនេះតារាប្រុស ZhangHan បានគិតតាំងពីឆ្នាំ ២០១២ មកម្ល៉េះ និងចំណាយពេលរហូតដល់ ១០ ឆ្នាំឯណោះទម្រាំបង្កើតរឿងឱ្យចេញជារូបរាង។  

ប៉ុន្ដែយ៉ាងណាមិញ រូបលោកក៏បានធ្វើឱ្យគ្រប់គ្នាខកចិត្តមិនស្ទើរនោះដែរ ក្រោយគុណភាពរឿងមិនដល់ការរំពឹងទុករបស់អ្នកទស្សនា និងអាចនិយាយបានថាអន់ខ្លាំង។ លើសពីនេះ រឿង “Gentlemen Of East 8th” ត្រូវបានមហាជនរិះគន់ជាបន្ដបន្ទាប់ក្រោយចាក់ផ្សាយបានជាង ២០ ភាគ ដោយសារតែមានលាយឡំឈុតស្រើបស្រាលច្រើន។

ស្របពេលជាមួយគ្នា ឈុតឆាកជាច្រើនរបស់តួឯកប្រុសមើលទៅឆ្គងខ្លាំង និងកេងបន្លំលើតួឯកស្រីស្រស់ៗ ពេកដោយមានតាំងពីឈុតចាប់ដើមទ្រូង ឈុតទាញអាវកាក់ខាងក្នុងតួស្រី និងលូកស្ទាបលើសកម្រិត។ ចំពោះសាច់រឿងវិញ ត្រូវបានអ្នកទស្សនាលើកឡើងស្រមើស្រមៃជ្រុល ហួសសម័យ និងគ្មានដំណើរដើមទងច្បាស់លាស់។

មែនទែនទៅ តឹងចិត្តពេកធ្វើឱ្យអ្នកទស្សនាជាច្រើនលើកឡើងតែម្ដង ថាយកល្អរូបលោកកុំផលិតរឿងទៀតអីគួរតែផ្ដោតលើតែការសម្ដែងទៅបានហើយ។ គុណភាពរឿងដូច្នេះមានតែធ្វើឱ្យលោកខូចឈ្មោះ និងត្រូវគេរិះគន់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា  “Gentlemen Of East 8th” បានក្លាយជារឿងចិនមួយក្នុងឆ្នាំ ២០២២ ដែលមានអ្នករិះគន់ច្រើនខ្លាំង រហូតមានអ្នកខ្លះសំណូមពរឱ្យបញ្ឈប់ការចាក់ផ្សាយតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​