ប្រកាសកែខ្លួនចូលសិល្បៈវិញ ប៊ុត សីហា ទទួលឱកាសធំៗពីស្ថាប័នទាំងនេះ!

ជាការពិតដែល តារាចម្រៀង និងជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានចេញមុខប្រកាសខ្លួនសុំចូលវាយលុកវិស័យចម្រៀង​ម្តងទៀត បន្ទាប់ពីបាត់មុខរយៈដោយសាររឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀន និងអត្តចរិតមិនទទួលខុសត្រូវការងារ។

ប៊ុត សីហា មិនបានគេចវេះពីកំហុសឆ្គងជាច្រើនដែលធ្លាប់ធ្វើកាលពេលកន្លងមកនោះទេ មានតែចេញមុខទទួលស្គាល់កំហុស គ្រប់យ៉ាងមកពីលោកឈ្លក់វង្វេងមួយពេល ទើបធ្វើឱ្យបណ្ដាលម្ចាស់ក្រុមហ៊ុន និងម្ចាស់កម្មវិធីជាច្រើនខកចិត្តជាមួយលោក។ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ បានសុំឱ្យមហាជនយោគយល់ និងផ្តល់ឱកាសកែខ្លួនជាថ្មី ព្រោះលើ​លោកនេះ គ្មានមនុស្សមិនធ្លាប់ធ្វើខុសឡើយគ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ដូច្នេះលោកព្យាយាមពង្រឹងសមត្ថភាពខ្លួនឯង មិនឱ្យហ្វេនៗអ្នកគាំទ្រខកបំណងដូចលើកមុនឡើយ។

គ្រាន់តែប្រកាសកែខ្លួនចូលសិល្បៈម្តងទៀតភ្លាមក្នុងនាមតារាចម្រៀងឯករាជ្យ ​មិនបានយូរប៉ុន្មានផង ស្រាប់តែតារាចម្រៀងរូបនេះ ទទួលឱកាសស្តារកេរ្តិ៍ឈ្មោះពីស្ថាប័នធំៗច្រើនជាហូរហែ ដូចជា៖

១. ក្រុមហ៊ុន NNP របស់ ទ្រី ដាណា ដោយ​ជួយម្ចាស់​បទ “គ្មានអ្នកណាកែប្រែចិត្តបង” តាមរយៈការផ្តល់ផលិតផលរបស់ក្រុមហ៊ុនមួយចំនួនយកទៅលក់ ទុកគ្រាន់បង្កើតប្រាក់ចំណូលបន្ថែម ដើម្បីមានទុនផលិតចម្រៀងបន្ត និងសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

២. ផលិតកម្ម Galaxy Navatra : ដ្បិត ប៊ុត សីហា ធ្លាប់បោកគ្រាប់បែក មិនមកជួបការណាត់ពីខាងផលិតកម្ម Galaxy Navatraកាលពីប៉ុន្មានឆ្នាំមុនមែន ប៉ុន្តែពេលតារាចម្រៀងប្រុសនេះចេញមុខសុំទោសមហាជន និងទទួលស្គាល់កំហុសខុសឆ្គងខ្លួនឯង ម្ចាស់ផលិតកម្មមិនបានថាអ្វីទេ ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាតត្រា ថែមទាំងបើកភ្លើងខៀវ ជាការផ្តល់ឱកាសលើកទីពីរដល់ ប៊ុត សីហា ដើម្បីកែខ្លួនជាមនុស្សល្អ និងមានទំនួលខុសត្រូវចំពោះការងារ។

៣. ស្ថានីយ៍ទូរទស្សន៍ភីអិនអិន : កន្លងមក តារាចម្រៀង ប៊ុត សីហា ក៏ធ្លាប់បោកគ្រាប់បែកមិនមកចូលរួមកម្មវិធីដែល PNN អញ្ញើញជាភ្ញៀវកិត្តិយ​រួចមកហើយ ប៉ុន្តែពេលនេះថ្នាក់ដឹកនាំទូរទស្សន៍ បានផ្តល់ឱកាសជាថ្មីដល់រូបលោក ឱ្យឡើងសម្ភាសន៍ក្នុងកម្មវិធី “អ្នកជិតខាង” កាលពីចុងសប្តាហ៍មុននេះ ដើម្បីឱ្យលោកបានបកស្រាយរឿងរ៉ាវដែលលាក់ទុកក្នុងចិត្ត។

មិនត្រឹមតែស្ថាប័នធំៗខាងលើនេះទេដែលផ្តល់ឱកាសឱ្យតារាចម្រៀងរូបនេះ តែក៏មានភោជនីយដ្ឋានមួយចំនួនទៀតដែរ ដែលបានផ្តល់ឱកាសឱ្យលោកច្រៀងឡើងវិញ។ ការវិលត្រឡប់មកលើកនេះរបស់ ប៊ុត សីហា គឺជាតារាចម្រៀងឯករាជ្យ រាល់បទចម្រៀងដែលលោកផលិតនឹងត្រូវបង្ហោះចូលទៅក្នុង ឆានែលយូធូប Fans Media៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត