ពេល​ទៅ​បោះ​បាយបិណ្ឌ អ្នក​គួរ​គិត​ដល់​ចំណុច​ទាំង​នេះ

ចំពោះ​ការ​បោះ​បាយ​បិណ្ឌ​នេះ នៅតែ​មាន​មតិគាំទ្រ និង​ប្រឆាំង​គ្នា​នៅ​ឡើយ តែ​បើ​សិន​អ្នក​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹងទៅចូលរួមពិធីមួយនេះនៅ​ទីវត្ត​អារាមណាមួយនោះ សូម​កុំ​ភ្លេច​នឹកគិតដល់ចំណុចខាងក្រោមនេះ។

គោរព​ប្រណិប័តន៍​តាម​ទំនៀមទម្លាប់

បើ​អ្នក​ដាក់​ចិត្ត​ថា​ជឿ​តាម​អ្វី​ដែល​បាន​ចែង និង​បន្ត​ធ្វើ​ត​ៗ​គ្នា​កន្លង​មក អ្នក​ក៏​ត្រូវតែ​ប្រាកដ​ថា​ខ្លួនឯង​នឹង​គោរព​ប្រណិប័តន៍​តាម​គន្លង​នោះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ តាម​ការ​ណែនាំ ទាំង​ការ​រៀបចំ​ខ្លួន ពេលវេលា ការ​រៀបចំ​បាយ​បិណ្ឌ ពាក្យ​សម្ដី អាកប្បកិរិយា ព្រមទាំង​សកម្មភាព​ចាំបាច់​ទាំង​ឡាយ​ផង​ដែរ។ បើ​មាន​អ្វី​មិន​ច្បាស់ ឬ​មិន​យល់ ត្រូវ​សាកសួរ​ចាស់ទុំ​ជា​ព្រឹទ្ធាចារ្យ ឬ​ព្រះសង្ឃ។

រក្សា​សុវត្ថិភាព​ខ្លួនឯង

ដោយសារ​តែ​សកម្មភាព​នេះ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វេលា​ទាប​ភ្លឺ អ្នក​មិន​អាច​ធ្វេស​ប្រហែស​ចំពោះ​សុវត្ថិភាព​របស់​ខ្លួនឯង​ឡើយ ពិសេស​ក្នុង​ពេល​ធ្វើ​ដំណើរ​ពី​​ផ្ទះ​របស់​អ្នក​ទៅ​កាន់​វត្តអារាម។ ប្រសិនបើ​អាច អ្នក​គួរតែ​មាន​គ្នីគ្នា​ទៅ​ជាមួយ និង​ជ្រើសរើស​ផ្លូវ​ណា​ដែល​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ។

ធ្វើ​ចិត្ត​ឱ្យ​ជ្រះថ្លា

មិន​ថា​អ្នក​ធ្វើ​បុណ្យ​ក្នុង​រូបភាព​បែប​ណា ឬ​ក្នុង​ឱកាស​អ្វី​ទេ អ្នក​មិន​គួរ​ធ្វើ​ឱ្យ​តែ​បាន​ៗ ឬ​ធ្វើ​ទាំង​ចិត្ត​មិន​ចង់​ឡើយ។ សូម​បោះចោល ឬ​ទុក​រឿង​តប់ប្រមល់ ជា​កង្វល់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​មួយ​ឡែក​សិន ហើយ​ធ្វើ​ចិត្ត​អ្នក​ឱ្យ​ជ្រះថ្លា​ សាង​កុសល​ផល​បុណ្យ​ជូន​ដល់​អ្នក​ដែល​បាន​ចែកឋាន​ទៅ​ហើយ។

រក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន

ត្រង់​ចំណុច​នេះ មិន​សំដៅ​ដល់​ការ​ជំរុញ​ឱ្យ​មាន​ការ​គិត​អវិជ្ជមាន​លើ​បុគ្គល​ដទៃ​ឡើយ។ ប៉ុន្តែ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ «​ប្រហែស​បាត់ ប្រយ័ត្ន​គង់» បើ​មិន​មាន​ការ​ថែរក្សា ឬ​ប្រុង​ប្រយ័ត្នទេ ការ​ខាតបង់​អាច​នឹង​កើត​មាន​ដោយ​មិន​អាច​ដឹង​មុន​ឡើយ។ 

ត្រងត្រាប់​ស្ដាប់​ធម៌​អប់រំ​ផ្លូវចិត្ត

ជាទូទៅ​ការ​សម្ដែង​ធម៌ «បរាភវសូត្រ» ដែល​មាន​រៀបរាប់​មូលហេតុ ១២ យ៉ាង ដែល​នាំ​ឱ្យ​មាន​សេចក្ដី​វិនាស។ ក្រៅ​ពី​ធ្វើទាន អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ ព្រម​ទាំង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អត្ថន័យ​នៅ​ក្នុង​ធម៌​នោះ និង​ស្វែងយល់​អំពី​ទង្វើ​ដែល​អ្នក​គួរ​ចៀសវាង ដើម្បី​ចាក​ផុត​ពី​សេចក្ដី​វិនាស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក