ទម្លាប់​ ៥យ៉ាងអាច​ជួយ​ដោះស្រាយ​បញ្ហា​ភាគច្រើន​នៃ​ជីវិត​របស់​អ្នក

មនុស្ស​គ្រប់​រូប​មាន​ទម្លាប់​ជា​ច្រើន​ដែល​ធ្វើ​ជា​ប្រចាំ​ថ្ងៃ មាន​ទម្លាប់​ខ្លះ​ល្អ​ក៏​ជួយ​ឲ្យ​អ្នក​រីក​ចម្រើន ឯ​ទម្លាប់​ខ្លះ​ទៀត​ដែល​មិន​ល្អ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ពន្យារពេល​ ឬ​ពិបាក​គ្រប់​គ្រង​ខ្លួន​ឯង​ជា​ដើម។ ទម្លាប់​មាន​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​របស់​មនុស្ស​ ហើយ​វា​ក៏​បង្ក​បញ្ហា​ច្រើន​ដល់​អ្នក​ផង​ដែរ​បើ​ទម្លាប់​នោះ​មិន​ល្អ។ ការ​បង្កើត​ទម្លាប់​ល្អ​ៗ​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ជា​ច្រើន​ដល់​អ្នក​ ហើយ​ខាង​ក្រោម​នេះ​ជា​ទម្លាប់​ទាំង​៥ ដែល​ជួយ​ដោះ​ស្រាយ​ ៨០ភាគរយ​នៃ​បញ្ហា​របស់​អ្នក។

១ រៀប​ចំ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក

ការ​មាន​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក​ជា​យុត្តិសាស្ត្រ​ដ៏​ពេញ​និយម​ដែល​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​អ្នក​។ លើស​ពី​នេះ​វា​ជួយ​ឲ្យ​អ្នក​ចូល​គេង​ដោយ​ស្ងប់​ចិត្ត​ដោយសារ​តែ​អ្នក​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​ស្អែក។ រឿង​គ្រប់​យ៉ាង​នឹង​ក្លាយ​ជា​សាមញ្ញ​នៅ​ពេល​ដែរ​អ្នក​បាន​រៀប​ចំ​។

២ ប្រសិន​បើ​រឿង​ណា​មួយ​ចំណាយ​ពេល​តិច​ជាង​ ៥នាទី ធ្វើ​វា​ភ្លាម​តែ​ម្ដង​ទៅ

ប្រសិន​បើ​មាន​កិច្ចការ​ណា​ ឬ​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​ប្រើ​ពេល​តិច​ជាង​ ៥នាទី​ចូល​ធ្វើ​វា​ភ្លាម​ៗ។ ការ​ធ្វើ​ដោះ​ស្រាយ​កិច្ចការ​តូច​ៗ​ឲ្យ​រួច​រាល់​ជួយ​ការពារ​បញ្ហា​បាន​ជា​ច្រើន​ និង​ស្ត្រេស​ដែល​អាច​បន្ត​ទៅ​ថ្ងៃ​ក្រោយ។

៣ បង្កើត​ទម្លាប់​ល្អ​នៅ​ពេល​ព្រឹក

ការ​មាន​ទម្លាប់​នៅ​ពេល​ព្រឹក ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់ស្រាយ​ និង​ពោរពេញ​ដោយ​ថាមពល​ប្រឈម​នឹង​បញ្ហា​។ ការ​ងើប​ពី​គេង​លឿន ជួយ​ឲ្យ​អ្នក​ត្រៀម​ខ្លួន​បាន​រួចរាល់​សម្រាប់​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ការ​ចំណាយ​ពេល​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ឬ​សមាធិ​ជួយ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ប្រសើរ។

៤ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

ការ​សម្រាក​មិន​គ្រប់​គ្រាន់​ អ្នក​មិន​អាច​រីករាយ និង​អភិវឌ្ឍជីវិត​របស់​ខ្លួន​បាន​ឡើយ។ ដើម្បី​ធ្វើ​កិច្ចការ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​បាន​ អ្នក​ត្រូវ​តែ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ទាំង​ផ្លូវកាយ​ និង​ចិត្ត។

ការ​ដែល​សម្រាក​មិន​បាន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ និង​គេង​មិន​បាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាត្មានិយម​ជាង​មុន​ផង​ដែរ។

៥ រៀន​ជា​ប្រចាំ

ការ​រៀន និង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ជា​ទម្លាប់​ជោគជ័យ​ដែល​ត្រូវ​បាន​ណែនាំ​មិន​មនុស្ស​ជោគជ័យ​ភាគច្រើន។ ការ​រៀន​មិន​ចាំ​បាច់​ទាល់​តែ​ចូល​សាលា ឬ​ទទួល​បាន​ការ​អប់រំ​ផ្លូវការ​នោះ​ទេ អ្នក​អាច​រៀន​ពី​បទពិសោធន៍​មនុស្ស​ក្នុង​ការ​ដោះស្រាយ​បញ្ហា អ្នក​អាច​រៀន​តាម​រយៈ​ការ​ស្ដាប់ ឬ​អាន​សៀវភៅ​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ