ភ្ជុំទៅលេងសៀមរាប ចង់រកកន្លែងញ៉ាំអីមានកញ្ចុះដាច់ៗទេសភាពស្អាត ៣ កន្លែងនេះ ដឹងតែត្រូវចិត្ត!

ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ តើ​អ្នក​មាន​គម្រោង​ទៅ​លេង​ខេត្ត​សៀមរាប​មែន​ទេ? បើ​នេះ​​ជា plan អ្នក ដើម្បី​ងាយស្រួល​​ទៅ​កាន់​ទឹកដី​អង្គរ​ជា​លក្ខណៈ​គ្រួសារ AMS សូម​ណែនាំ​កន្លែង ៣ ដែល​ស័ក្ដិសម​សម្រាប់​ការ​ជួបជុំ​ញ៉ាំ​អាហារ ក្លែម​ទេសភាព​អម​ដោយ​ធម្មជាតិ។

​ ​

ភ្នំ​ក្រោម​អេកូរីសត – Phnom Krom Eco Resort

ទីកន្លែង​ក៏​ធំ​ទូលាយ កន្លែង​អង្គុយ​ក៏​មាន​ផាសុកភាព និង​ឯកជន​ភាព រី​ឯ​ទេសភាព​ក៏​ស្រស់​ត្រកាល​មែនទែន។ ស្ថិត​នៅ​អម​ដោយ​ធម្មជាតិ​ខៀវស្រងាត់ ធ្វើ​ឱ្យ​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ហាក់​ដូច​រសាត់​ទៅ​ខ្យល់។ ចំពោះ​ម្ហូប​អាហារ​ និង​ភេសជ្ជៈ គឺ​មាន​ច្រើន​ប្រភេទ ច្រើន​ជម្រើស​ជូន​លោកអ្នក ពិសេស​ម្ហូប​ស្រុក​ស្រែ​ជាមួយ​រសជាតិ​បែប​អ្នក​សៀមរាប។ 

ទីតាំង ៖ https://maps.app.goo.gl/8ect1Y3i3CyNfP7n6

សហគមន៍​ទេសចរណ៍ បាគង​ភូមិ​ខ្ញុំ – Bakong My Village

ទីនេះ​ជា​កន្លែង​ដែល​អ្នក​មិន​គួរ​រំលង នៅ​ក្នុង​ស្រុក​ប្រាសាទ​បាគង! ក្រៅពី​មាន​កញ្ចុះ​ធំ​ៗ​នៅ​ដាច់​ៗពី​គ្នា ព្រម​ទាំង​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត សហគមន៍​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ ក៏​មាន​សកម្មភាព​កម្សាន្ត​ រួម​មាន​ស្ទូចត្រី ជិះ​ទូក​លេង​ក្នុង​បឹង ជិះ​រទេះគោ ឬ​ឡាន​ហ្ស៊ីប​គយគន់​ទេសភាព​ស្រុកស្រែ បាញ់​ធ្នូ បាញ់​កាំភ្លើង​ខ្យល់ និង​សកម្មភាព​ផ្សេង​ៗ​ជាច្រើន​ទៀត។ 

ទីតាំង ៖ https://goo.gl/maps/w4Sx8s8m9URfyL7s6

រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា – Phumsla Eco Resort 

នៅ​ចម្ងាយ​ត្រឹមតែ ៧ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប​ប៉ុណ្ណោះ! និយាយ​ពី​ទេសភាព​វិញ គឺ​ពិត​ជា​ស្រស់ស្រាយ ធ្វើ​ឱ្យ​អ្នក​រសាយ​ពី​ទុក្ខ​កង្វល់ ជាមួយ​ខ្យល់​អាកាស​បរិសុទ្ធ អម​ដោយ​ទិដ្ឋភាព​ភ្នំ​ក្រោម​ពី​ចម្ងាយ។ បើ​បាន​នៅ​អង្គុយ​លេង​ដល់​ពេល​ថ្ងៃ​លិច​ទៀត ទេសភាព​ស្អាត​ខ្លាំង​ៗ​​តែម្តង៕ ជម្រើស​ម្ហូប​អាហារ​បែប​ស្រុកស្រែ​ក៏​មាន​ច្រើន​ជម្រើស​ផង​ដែរ។

ទីតាំង ៖ https://goo.gl/maps/Zxf9khG8MPHZp17T7

*តែយ៉ាងណា ដោយសារ​ថ្ងៃ​បុណ្យធំៗអាចនឹងមានមនុស្សច្រើន អ្នក​គួរតែ​កក់​កន្លែង​ទុក​មុន​ផង​ដែរ…