ហ្វេននៅហ្វីលីពីនគាំទ្រ ម៉ានីតា ខ្លាំងរហូតចាយលុយធ្វើផ្ទាំង poster ធំៗព្យួរតាមផ្លូវ

កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រហ្វីលីពីន អំឡុងពេលនាងធ្វើដំណើរ និងស្នាក់នៅទឹកដីប្រទេស​សម្បូរកោះ​មួយ​នេះ ដើម្បីហ្វឹកហាត់ការដើរ ការឆ្លើយសំណួរ និងសកម្មភាពផ្សេងទៀត ត្រៀមសម្រាប់ការប្រកួតថ្នាក់អន្តរជាតិនាពេលដ៏ខ្លីខាងមុខ។ 

ក្រៅអំពីការហ្វឹកហាត់ បវរកញ្ញាកូនកាត់ខ្មែរ-បារាំង ក៏បានចេញបំពេញការងារសំខាន់ៗតាមអ្វីដែលបានគ្រោងទុកផងដែរ។ ជាក់ស្តែង ចាប់តាំងពីថ្ងៃធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ មានសកម្មភាពរាល់ថ្ងៃ ដោយបានបង្ហាញខ្លួនក្នុងកម្មវិធីជាច្រើននៅទីនោះ ដោយនាងបានចុះផ្ទាល់ដល់ទីតាំងសាលារៀន និងបានចូលរួមសកម្មភាពសប្បុរសធម៌ថែមទៀតផង។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន Miss Universe Cambodia 2022 មិនត្រឹមតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ហ្វេនៗ និងក្រុមការងារប៉ុណ្ណោះទេ គេឃើញមានបណ្ដាហ្វេនផេកធំៗជាច្រើន បានចូលរួមសម្ភាសន៍នាងជាហូរហែ។ មិនតែប៉ុណ្ណោះ ថែមទាំងមានអ្នកចំណាយលុយផ្ទាល់ខ្លួនធ្វើផ្ទាំងបដាធំៗព្យួរតាមដងផ្លូវ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះនាងថែមទៀតផង។

ផ្ទាំងបដាធំៗ បង្ហាញរូបភាពបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ យ៉ាងច្បាស់ៗធ្វើឱ្យហ្វេនៗវិស័យបវរកញ្ញានៅកម្ពុជារំជួលចិត្តជាខ្លាំង ពេលឃើញទំហំចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លារបស់ហ្វេនហ្វីលីពីនដែលមានចំពោះ ម៉ានីតា Miss Universe Cambodia 2022។

មិនត្រឹមតែហ្វេនៗអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បី លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM និងជាអ្នកគ្រប់គ្រង Miss Universe Cambodia ក៏សប្បាយរីករាយចំពោះការគាំទ្រនេះដែរ ប៉ុន្តែពេលនេះលោកនៅមិនទាន់អាចកំណត់ទំហំទិន្នន័យនៃការគាំទ្របាននៅឡើយទេ ត្រូវរង់ចាំទិន្នន័យពីខាង Miss Universe ប្រចាំនៅប្រទេសហ្វីលីពីន។

សូមជម្រាបថា ហង្ស ម៉ានីតា គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ក្រោយកញ្ញាបញ្ចប់ការហ្វឹកហាត់ និងបេសកកម្ម នៅប្រទេសហ្វីលីពីន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ