ដល់រដូវក្ដៅហើយ កុំរំលងផ្លែឈើ ៥ នេះហើយស្រួលរកទិញណាស់

រដូវក្ដៅគឺជាពេលវេលាដែលអាចធ្វើឱ្យរាងកាយយើងត្រូវបាត់បង់ជាតិទឹក សារធាតុចិញ្ចឹម និងស្បែកប្រែជាស្ងួតជាដើម។ អំឡុងពេលនេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងការទទួលរបបអាហារគឺពិតជាមានសារៈសំខាន់មែនទែន។ ក្រៅពីនេះផ្លែឈើមួយចំនួនក៏មានអត្ថប្រយោជន៍ខ្លាំងណាស់ដែរ។ ដូច្នេះថ្ងៃនេះ AMS សូមណែនាំនូវផ្លែឈើ ៥ មុខដែលស័ក្ដិសមសម្រាប់រដូវក្ដៅថែមទាំងស្រួលរកទិញផងដែរ៖

១. ផ្លែទុរេន

ផ្លែទុរេនមានគុណសម្បត្តិជួយបណ្ដេញប៉ារ៉ាស៊ីត និងកាត់បន្ថយភាពជ្រីវជ្រួញបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវវីតាមីន C​ ជួយប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលនៅក្នុងរាងកាយផងដែរ។ ជាមួយគ្នានេះដែរ ផ្លែទុរេនក៏អាចជួយកាត់បន្ថយការលេចឡើងនូវសារធាតុពណ៌លើស្បែក និងស្នាមជ្រីវជ្រួញទៀតផង។

២. ផ្លែមង្ឍុត

មង្ឃុតត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងជួយឱ្យស្រស់ស្រាយត្រជាក់ក្នុងផងដែរ។ លើសពីនេះ ផ្លែឈើមួយប្រភេទក៏សម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជាវីតាមីន C  វីតាមីន B ដែលជួយដល់ការរំលាយអាហារ ប្រព័ន្ធរំលាយអាហារ និងប្រឆាំងអុកស៊ីតកម្ម។

៣. ផ្លែសាវម៉ាវ

ផ្លែសាវម៉ាវមានលក្ខណៈសម្បត្តិជួយពង្រឹង និងផ្ដល់សំណើមដល់ស្បែកដែលធ្វើឱ្យស្បែកមានភាពទន់ភ្លឺរលោង។ សារធាតុ retinol ដែលនៅក្នុងផ្លែសាវម៉ាវគឺជាសារធាតុផ្សំដែលមានថាមពលខ្លាំងក្នុងការជំរុញការផលិតខូឡានជែន និងការផ្លាស់ប្ដូរកោសិកាផងដែរ។

៤. ផ្លែគូលេន

វីតាមីន E និង niacin ដែលនៅក្នុង Lychee អាចជួយបង្កើនការផ្ដល់សំណើមដល់ស្បែក។ ជាពិសេស វីតាមីន E គឺជាធាតុផ្សំដ៏សាមញ្ញ និងសំខាន់បំផុតសម្រាប់ស្បែកផ្ទៃមុខ និងដងខ្លួនព្រោះវាផ្តល់សំណើម និងជួយរក្សារបាំងការពារស្បែកធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ផ្លែគូលេនក៏អាចជួយកាត់បន្ថយការក្អករ៉ាំរ៉ៃ បំបាត់អាការៈតឹងច្រមុះ ការពារជំងឺក្រិនសរសៃឈាម បំប៉នប្រព័ន្ធរំលាយអាហារ បំបាត់រាគធ្ងន់ធ្ងរ និងកាត់បន្ថយជំងឺ beriberi (កង្វះវីតាមីន) ផងដែរ។

៥. ផ្លែស្វាយ

ផ្លែស្វាយមានផ្ទុកនូវវីតាមីន A និងវីតាមីន B ដែលអាចជួយបំប៉នរាងកាយឱ្យមានតុល្យភាព កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយអាការៈវិលមុខ និងបំបាត់ការស្រេកទឹក។ លើសពីនេះ វីតាមីន C ក្នុងផ្លែស្វាយគឺអាចជួយជំរុញការផលិតខូឡាជែន ប្រឆាំងអុកស៊ីតកម្ម ផ្ដល់សំណើមដល់ស្បែក ការពារស្បែកពីពន្លឺព្រះអាទិត្យ និងពន្យឺតភាពចាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ