ចង់​សាក​ថ្ម​ជីវិត​នឹងធម្មជាតិកៀក​មាត់​ព្រែក សាកល្បង​កន្លែង​លំហែ​កាយ​ទាំង ៥ នេះ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​ៗ​តែងតែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ដ៏​មមាញឹក​ដែល​មាន​ក្រុម​មនុស្ស​ចំណុះ​ជា​ច្រើន​មក​ពី​គ្រប់ទិសទី និង​បង្ក​ជា​សំឡេង​អ៊ូអរ​ ស្ទើរ​តែ​ពាសពេញ​ទី​ក្រុង​ទាំងមូល។ កត្តា​ទាំងនេះ​ ជាហេតុ​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​ជួប​ប្រទះ​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ជាច្រើន ដែល​អាច​កើត​ចេញ​ពី​បរិយាកាស​ជុំវិញ​ខ្លួន​ដោយ​យថា​ហេតុ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​បាន​ជា​ការ​សម្រាក​លំហែ​កាយ និង​សាក​ថ្ម​ជីវិត​ឲ្យ​ខ្លួន​ឯង ​គឺ​ជា​រឿង​ដែល​មនុស្ស​ទូទៅ​មិន​អាច​ខ្វះ​បាន។

ដោយ​យល់​ឃើញ​ថា​មនុស្ស​ជាច្រើន​ចូលចិត្ត​លំហែ​កាយ​តាម​បែប​ធម្មជាតិ​ នៅ​កន្លែង​ដែល​មាន​បរិយាកាស​ល្អ និង​មាន​ទេសភាព​ស្រស់​ស្អាត​ AMS Infotainment សូម​ណែនាំ​កន្លែង​លំហែ ៥ កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​មាត់​ទឹក និង​ស្ងប់ស្ងាត់​ល្អ៖

១. Port Ville Resort ភូមិផែរីសត

ភូមិ​ផែរីសត គឺ​ជា​រីសត​លំហែកាយ​មួយ​ដែល​ស្ថិត​នៅ​ជាប់​មាត់​ព្រែក​ និង​មាន​សកម្មភាព​កម្សាន្ត​យ៉ាង​សម្បូរ​បែប។ ផ្ទះ​វីឡា private នេះ មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​ស័ក្ដិសម​សម្រាប់​ការ​លំហែ​កាយ​ជួប​ជុំ​ក្រុម​គ្រួសារ ជួបជុំ​ក្រុម​ការងារ ឬ​ជួបជុំ​មិត្តភ័ក្ដិ​ច្រើន​នាក់​ជា​ដើម។ ផ្ទះ​លំហែ​នីមួយ​ៗ​មាន​បន្ទប់​ធំ និង​បន្ទប់​គ្រែ​មួយ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ជា​ក្រុម និង​មាន​មុខ​បែរ​ទៅ​រក​មាត់​ព្រែក​អម​ដោយ​ទេសភាព​យ៉ាង​ស្រស់​ស្អាត។ ក្រឡេក​ទៅ​មើល​បរិយាកាស​នៅ​តាម​មាត់​ឆ្នេរ​វិញ ​វា​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប​មាន​ឱកាស​បាន​ស្រូប​ក្លិន​ខ្យល់​ធម្មជាតិ​យ៉ាង​ស្រស់​ស្រាយ បន្ទាប់​ពី​នោះ​អ្នក​ទេសចរ​ក៏​អាច​រត់​លេង​តាម​មាត់​ឆ្នេរ ថត​រូប ​អង្គុយ​គយគន់​មើល​ថ្ងៃ​លិច ស្ទូច​ត្រី​លេង និង​អាំងBBQ ជួបជុំ​គ្នា​នៅ​ពេល​យប់​បាន​យ៉ាង​សប្បាយ​រីករាយ។

Photos by Travel Tale

ទំនាក់ទំនង៖ 069 912 882

ទីតាំង៖ https://goo.gl/maps/PB8NaChhFTGNmc986

២. Ramo Resort

«Ramo Resort» គឺ​ជា​រីសត​មួយ​ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​ដង​ព្រែក​កំពត​ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ក្រុង​កំពត​តែ​ម្ដង។ សម្រាប់​អ្នក​ទេសចរ​ដែល​មាន​បំណង​ចង់​សម្រាក​លំហែ​កាយ​ជាមួយ​ធម្មជាតិ​ដងព្រែក និង​អាច​មើល​ឃើញ​ទេសភាព​ជុំវិញ​បាន​ស្រស់​ស្អាត រ៉ាម៉ូ គឺ​ជា​កន្លែង​មួយ​ដែល​អាច​បំពេញ​ក្ដី​សុខ​ឲ្យ​អ្នក​បាន។ ក្រឡេក​ទៅ​មើល​បរិយាកាស​ជុំវិញ​រីសត​នេះ​វិញ រ៉ាម៉ូ រីសត ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង មើល​ហើយ​ត្រជាក់​ភ្នែក​ ត្រជាក់​ចិត្ត​ និង​គយគន់​មិន​នឿយ​ណាយ។ ក្រៅ​ពី​សម្រាក​លំហែ​នៅ​ក្នុង​បឹងហ្កាឡូ​ដ៏​ស្រស់​ស្អាត និង​មាន​ផាសុកភាព​ អ្នក​ទេសចរ​អាច​ចំណាយ​ពេល​វេលា​កម្សាន្ត​លេង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​យ៉ាង​សប្បាយ​រីករាយ​ដោយ​បង្កើត​សកម្មភាព​កម្សាន្ត​សាមញ្ញ​ៗដូច​ជា ងូត​ទឹក​លេង ថតរូប​លេង ស្រូប​ក្លិន​ខ្យល់​ធម្មជាតិ គេង​លេង​ក្នុង​អង្រឹង​មើល​ទេសភាព​ដង​ព្រែក អាន​សៀវភៅ​បង្កើន​ចំណេះ ទទួល​ទាន​អាហារ​ក្បែរ​មាត់​ទឹក​ដើម្បី​បង្កើន​បរិយាកាស​ស្រស់​ស្រាយ​ជាដើម។

Photos by Ramo Resort

ទំនាក់ទំនង៖069 31 30 32/ 012 73 87 13

ទីតាំង៖ https://goo.gl/maps/GjzNW9k8twbTzzv29

៣. វេលា​កំពត

វេលា​កំពត ជា​កន្លែង​ស្នាក់​នៅ​កម្សាន្ត​អារម្មណ៍​ទៅ​តាម​ធម្មជាតិ ហើយ​គ្រប់​ផ្ទះ​ទាំង​អស់​ត្រូវ​បាន​ផ្ដោត​សំខាន់​លើ​ការ​គេង​គយគន់​ទេសភាព​ដង​ព្រែក​ខាងក្រៅ​យ៉ាង​ស្រស់​ស្អាត​បំផុត។ ការ​រចនា​ផ្ទះ​នីមួយ​ៗ គឺ​បែរ​មុខ​ទៅ​រក​ដង​ព្រែក និង​ជួរ​ភ្នំ​បូកគោ​ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ការ​លំអ​បន្ថែម​កូន​រុក្ខជាតិ​តូច​ធំ​ទាំង​ក្នុង​និង​ក្រៅ​បន្ទប់ ដែល​ផ្ដល់​នូវ​សោភ័ណភាព​យ៉ាង​ពិសេស។ រី​ឯ​ទី​ធ្លា​ខាងក្រៅ​ គឺ​ស័ក្ដិសម​សម្រាប់​ការ​ជួបជុំគ្នា ការ​ទទួល​ទាន​អាហារ​ទស្សនា​ជាមួយ​ដង​ព្រែក​ផ្ទាល់​។

Photos by វេលាកំពត

ទំនាក់ទំនង៖ 086 622 229

ទីតាំង៖ https://goo.gl/maps/AaiJBPUmVhXkr5oL8

៤. Yellow Sun Kampot

« Yellow Sun Kampot» មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ពី​ស្ពាន​ថ្មី​កំពត។ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថត​រូប​លេង នៅ​កន្លែង​ដែល​មាន​ទេសភាព​ស្រស់​បំព្រង ខ្យល់​ជំនោរ​ត្រជាក់ ហើយ​ចង់​បាន​កន្លែង​ស្នាក់នៅ​បែប​សាមញ្ញ​ៗ យេឡូសាន់ គឺ​ជា​កន្លែង​មួយ​ដែល​អ្នក​ទេសចរ​គួរតែ​សាកល្បង​។ អ្វី​ដែល​ពិសេស​បើ​ទៅ​ពីរ​នាក់​ គឺ​គ្រាន់តែ​ជួយ​ចេញ​លុយ​គ្នា​ត្រឹមតែ​ម្នាក់ ១០​ដុល្លារ​ក៏​អាច​គេង​ក្នុង​បន្ទប់​បឹងហ្កាឡូ​ជាប់​មាត់​ព្រែក​ធម្មជាតិ​បាន​យ៉ាង​ស្រស់ស្រាយ​ផង​ដែរ។ ក្រៅ​ពី​បន្ទប់​គេង​ស្អាត​នៅ​ទី​នេះ ក៏​មាន​កន្លែង​ថត​រូប ​និង​កន្លែង​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា និង​សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា​ ញ៉ាំ​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ ថត​រូប​លេង ផឹក​កាហ្វេ ស្រូប​ខ្យល់​បរិសុទ្ធ ជិះ​ទូក​លេង និង​បាន​ដើរលេង​កន្លែង​ផ្សេង​ៗ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ផ្ទាល់។ ចំពោះ​ការ​ស្នាក់នៅ​មាន​តម្លៃ​ចាប់ ៤ដុល្លារ ដល់៣៥ដុល្លារ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់រូប​បាន​ចំណាយ​ពេល​វេលា​របស់​ខ្លួន​ដើម្បី​លំហែ​កាយ​ និង​បន្ធូរ​អារម្មណ៍​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព។

Photos by Yellow Sun Kampot

ទំនាក់ទំនង៖ 010663001/ 0964902711

ផែនទី៖ https://goo.gl/maps/YnpagRVBCtWKCim89

៥.Mount River Petite Boutique

មិន​ខុស​គ្នា​អំពី​រីសត​ដែល​បាន​រៀបរាប់​ទាំង​បួន​ខាងលើ Mount River គឺ​ជាប្រភេទ Boutique មួយ​ដែល​មាន​ការ​រៀប​ចំ​សាងសង់​ឡើង​ឲ្យ​មាន​មុខ​បែរ​ទៅរ​កដង​ព្រែក និង​អាច​មើល​ឃើញ​ទេសភាព​ភ្នំបូក​គោ​យ៉ាង​ច្បាស់។ នៅ​ទី​នេះ​អ្នក​ទេសចរ​អាច​សម្រាក​លំហែ​កាយ​ប្រកប​ដោយ​ភាព​ស្ងៀមស្ងាត់​ជាមួយ​ធម្មជាតិ​ជុំវិញ ជា​ពិសេស​នៅ​ពេល​ព្រឹក​អ្នក​ទេសចរ​ នឹង​បាន​ឃើញ​នូវ​បរិយាកាស​មួយ​ដ៏​ស្រស់​បំព្រង​ជាមួយ​និង​ការ​ចុះអាប់​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ទឹក និង​អាច​មើល​ឃើញ​កំពូល​ភ្នំបូក​ព្រៀង​ៗ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រេស​ និង​អារម្មណ៍​នឿយ​ហត់​ទាំងឡាយ​បាន​រសាត់​ឆ្ងាយ​ពី​ចិត្ត​យ៉ាង​ឆាប់​រហ័ស៕

Photos by Mount River

ទំនាក់ទំនង៖ 096 241 5161

ទីតាំង៖ https://goo.gl/maps/UyZeNYSjUakZUkQh6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​