ធ្វើ​​ទឹក​ខ្ញី​ក្រូច​ឆ្មារ​​តាម​រូបមន្ត​នេះ ផឹករាល់​ថ្ងៃ​អ្នក​នឹង​សង្កេត​ឃើញ​ការ​ប្រែប្រួល ៧យ៉ាងលើរាង​កាយ

ការ​មើល​ថែ​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​គឺ​នៅ​ក្នុង​សម័យ​កាល​កូវីដ​នេះ​។ ថ្ងៃ​នេះ​ AMS មាន​ទឹក​ជំនួយ​ដល់​សុខភាព​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​​ច្រើន​។ ទឹក​ខ្ញី​ក្រូច​ឆ្មារ​គឺ​ជា​ប្រភេទ​ភេសជ្ជៈ​ជំនួយ​ដល់​សុខភាព​យ៉ាង​ខ្លាំង​។ ប្រសិន​បើ​ទទួលទាន​ជា​ប្រចាំ​រាល់​ថ្ងៃ​លោក​អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​មិន​គួរ​ឲ្យ​ជឿ។

១.​ ជួយ​លាង​សម្អាត​និង​បញ្ចេញ​ចោល​នូវ​សារធាតុ​កខ្វក់​ចេញ​ពី​ក្នុង​រាង​កាយ

ទទួល​ទាន​ទឹក​ខ្ញី​ក្រូច​ឆ្មា​រមួយ​កែវ​រៀង​រាល់​ព្រឹក​ពេល​ក្រោក​ពី​គេង​ជួយ​ដល់​ការ​បញ្ចេញ​កាក​សំណល់​កខ្វក់​ដែល​មាន​នៅ​ក្នុង​រាង​កាយ។

២.​ ជួយ​សម្រក​ខ្លាញ់​ក្បាល​ពោះ

ទទួលទាន​ទឹក​ខ្ញី​ក្រូច​ឆ្មា​រមួយ​កែវ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​រំញោច​ដល់​ខ្លាញ់​ក្បាល​ពោះ​របស់​អ្នក​ឲ្យ​មាន​ការ​ធ្វើ​ការ​ ហើយ​រំលាយ​បាន​យ៉ាង​ល្អ​។ បន្ទាប់​មក​នឹង​ធ្វើ​ការ​បញ្ចេញ​ចោល​ដោយ​ការ​បត់​ជើង​តូច។

៣.​ កាត់​បន្ថយ​ការ​ឈឺ​ក

នៅ​ពេល​ដែល​អ្នក​មាន​អាការៈ​ឈឺ​ករ ឬ​ស្ងួត​ក​អាច​ទទួល​ទាន​ទឹក​ខ្ញី​នៅ​ពេល​យប់​មួយ​កែវ​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​នេះ​បាន​មួយ​កម្រិត។

៤.​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា

ខ្ញី​ និង​ក្រូច​ឆ្មា​សម្បូរ​ទៅ​ដោយ​ Vitamin C ជួយ​សម្រួល​ដល់​ឈាម​ និង​ជួយ​ជួសជុល​កោសិកា​ផ្សេងៗ​ដែល​ខូច​ឲ្យ​ត្រឡប់​មក​មាន​ភាព​ប្រសើរ​ឡើង​វិញ។ ក្រៅ​ពី​នេះ​នៅ​ជួយ​ផលិត​ Collagen ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ភ្លឺ​ថ្លា​និង​សរ​បែប​ធម្មជាតិ។

៥.​ ជួយ​ការ​ពារ​ការ​ខូច​ខាត​នៃ​កោសិកា​

ខ្ញី​និង​ក្រូច​ឆ្មារ​ក្រៅ​ពី​មាន​ Vitamin C នៅ​មាន​ Vitamin B ជួយ​ការពារ​ដល់​ការ​ខូច​ខាត​នៃ​កោសិកា​ស្បែក​បាន​យ៉ាង​ល្អ។ ក្រៅ​ពី​នេះ​នៅ​មាន​ជាតិ​រ៉ែ​សំខាន់​ជួយ​ឲ្យ​ឆ្អឹង​របស់​យើង​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

៦.​ ជួយ​រំលាយ​អាហារ

បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច​ ទទួលទាន​ទឹក​ខ្ញី​ក្រូច​ឆ្មារ​មួយ​កែវ​ជួយ​អាច​ជួយ​រំលាយ​អាហារ​របស់​អ្នក​បាន​យ៉ាង​ល្អ​ មិន​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចុក​ឆ្អល់​ ឬ​ទល់​លាមក។

៧.​ កាត់​បន្ថយ​អាការៈ​ផ្ដាសាយ

​​ប្រសិន​បើ​អ្នក​មាន​អាការៈ​ផ្ដាសាយ​តឹង​ច្រមុះ​ ហៀរសំបោរ​ អាច​ទទួល​ទាន​ទឹក​ខ្ញី​ក្រូច​ឆ្មា​រនៅ​ពេល​ថ្ងៃ​មួយ​កែវ​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​ឲ្យ​អាការៈ​ប្រសើរ​ឡើង។

របៀប​ធ្វើ​ទឹក​ខ្ញី​ក្រូច​ឆ្មារ​៖

ទឹក​ក្ដៅ​មួយ​កែវ​ ចិត​ខ្ញី​បី​ចំណិត​ដាក់​ចូល​ក្នុង​កែវ​ទឹក​ ទឹក​ក្រូច​ឆ្មារ​មួយ​ចំណិត​​ឬ​កាន់​ស្តើងៗ​ដាក់​ត្រាំ​ជា​មួយ​គ្នា​ក៏​បាន។ បើ​ចង់​បន្ថែម​ជាតិ​ផ្អែម​អាច​ថែម​ទឹក​ឃ្មុំ​ចូល​មួយ​ស្លាបព្រា​កាហ្វេ​ ឬ​ មិន​បាច់​ដាក់​ក៏​បាន​។ ត្រាំ​ឲ្យ​ខ្ញី​ចេញ​ជាតិ​ប្រមាណ​ ៣ ទៅ​ ៥​ នាទី​អាច​ទទួល​ទាន​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *