ងាយៗ កុំឲ្យ​មេរោគមានឱកាសចូលសួត សាកធ្វើ ៥ វិធីនេះ

សួតគឺជាសរីរាង្គដ៏សំខាន់បំផុតមួយចំណោមសរីរាង្គផ្សេងទៀតក្នុងខ្លួនរបស់មនុស្ស។ មុខងារនៃសួតគឺដើម្បីបន្សុទ្ធឈាម និងបន្ថែមអុកស៊ីសែនទៅក្នុងឈាម។ នៅពេល​សួត​ខូច ឬ​មានការប៉ះពាល់ណាមួយវា​នឹង​ធ្វើ​ឱ្យ​មនុស្សអស់កម្លាំង​បាន​យ៉ាង​ងាយ​ អុកស៊ីហ្សែនក្នុងឈាមក៏ថយចុះ ជាហេតុធ្វើឱ្យរាងកាយចុះខ្សោយ និងអាចឆ្លងជំងឺផ្សេងៗបានយ៉ាងងាយ ជាពិសេសជម្ងឺកាចសាហាវកូវីដ ១៩ ផ្ទាល់តែម្ដង។ ក្រៅពីទៅមន្ទីរពេទ្យដើម្បីពិនិត្យហើយអ្នកទាំងអស់គ្នាក៏អាចថែរក្សាសុខភាពសួតបានដោយខ្លួនឯងជាមួយនឹងវិធីទាំង​ ៥ ដូចខាងក្រោម៖

១. ញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន

តាមការផ្ដល់យោបល់ពីគ្រូពេទ្យជំនាញជាច្រើនបានបង្ហាញថាការទទួលទានបន្លែ ឬផ្លែឈើដែលមានជាតិវីតាមីននិងសារធាតុរ៉ែសំខាន់ៗឱ្យច្រើនវានឹងជួយពង្រឹងសុខភាពសួតរឹងមាំជាងមុន ជួយកាត់បន្ថយការរលាក និងដំណើរការកាន់តែល្អ។

២. ជៀសវាងនៅកន្លែងមានធូលីនិងផ្សែង

ល្អងធូលីនិងផ្សែងក៏ជាកត្តាមួយដែលបង្កឱ្យសួតមានបញ្ហាដែរ។ ជាពិសេសធូលីដែលមានភាគល្អិតតូចៗខ្លាំងដូចជាប្រភេទ PM 2.5 វាអាចជ្រៀតចូលក្នុងថង់ខ្យល់តូចៗក្នុងសួត ជាមូលហេតុនាំឱ្យមុខងារសួតកាន់តែចុះខ្សោយ។ កន្លែងដែលសម្បូរទៅដោយធូលីប្រភេទ PM 2.5 មាននៅតំបន់រោងចក្រ និងតំបន់ឧស្សាហកម្មនានា។ លើសពីនេះទៅទៀត ធូលីដែលមានភាគល្អិតៗខ្លាំងបែបនេះក៏មាននៅក្នុងផ្សែងដែលចេញពីឡាន ម៉ូតូ ការដុតសម្រាម ឬស្មៅផងដែរ។

៣. ហាត់ប្រាណឱ្យបានទៀតទាត់

ការហាត់ប្រាណមិនត្រឹមតែជួយឱ្យសុខភាពរឹងមាំនោះទេ វាក៏ជួយផ្ដល់សារធាតុទៅដល់សួតផងដែរ។ លើសពីនេះទៅទៀត ការធ្វើលំហាត់ប្រាណក៏អាចសម្រួលដល់ផ្លូវដង្ហើមបានមួយផ្នែកដែរហើយចំពោះការហាត់ប្រាណមិនចាំបាច់ធ្វើសកម្មភាពធ្ងន់ៗទើបហៅថាហាត់ប្រាណទេ។ ការធ្វើការងារផ្ទះ ការរៀបចំសួនច្បារ ឬដាំដំណាំក៏ជាសកម្មភាពអាចធ្វើឱ្យអ្នកបែកញើសដូចហាត់ប្រាណដែរ។

៤. សម្រាកឱ្យបានគ្រប់គ្រាន់

សួតក៏ដូចជារាងកាយរបស់យើងដែរ នៅពេលរាងកាយធ្វើការច្រើននឹងឆាប់នឿយហត់អស់កម្លាំង។ ដូចនេះ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាកត្តាសំខាន់បំផុតក្នុងការទ្រទ្រង់សុខភាពសួតដែរ។ ប្រសិនបើរាងកាយអស់កម្លាំងនោះនឹងមិនមានទៅជាគាំទ្រមុខងាររបស់សួតទៀតដែរហើយសុខភាពនឹងថយចុះតាមនោះដែរ។ យោងតាមគ្រូពេទ្យឯកទេស និងជំនាញជាច្រើនបានបង្ហាញថាមនុស្សគួរគេងចាប់ពី ៦ ទៅ ៨ ម៉ោហទើបប្រសើរ។

៥. កុំជក់បារី

មានមនុស្សជាច្រើនជាពិសេសមនុស្សប្រុសតែងតែយកបារីធ្វើជាមិត្តល្អ។ សារជាតិពុលដែលនៅក្នុងបារីអាចជះឥទ្ធិពលអាក្រក់ដល់សួតយ៉ាងខ្លាំងដោយធ្វើឱ្យសមត្ថភាពសួតចុះខ្សោយងាយនឹងឆ្លងមេរោគផ្សេងៗ។ ប្រសិនជាអ្នកនៅបន្តជក់ច្រើនបែបនេះឱកាសនៃការកើតជម្ងឺមហារីកសួតក៏កាន់តែកើនឡើង​បានដែរ។ ផ្សែងបារីនេះមិនត្រឹមតែធ្វើឱ្យសួតរបស់ខ្លួនឯងប៉ះពាល់ទេ វាក៏ជះឥទ្ធិពលដល់អ្នកនៅជុំវិញដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ