ចូល​សិល្បៈ​វិញ សឿ សុធារ៉ា នៅតែច្បាមបានប្រជាប្រិយភាព ទោះមានរឿងអាស្រូវជាច្រើន

ការវិលត្រឡប់វិញជាថ្មី របស់តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ក្នុងរង្វង់សិល្បៈខ្មែរ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយសិល្បការិនីជើងចាស់នេះ បានបាត់មុខពីវិស័យនេះរយៈពេលជាច្រើនឆ្នាំ។ 

តែគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកនាង សឿ សុធារ៉ា មិនបានត្រលប់មកសាងប្រជាប្រិយភាពបែបធម្មតាក្រោយឈប់ពីសិល្បៈទេ តែជីវិតឯកជនពេលត្រលប់មកលើកនេះ មានរឿងស្មុគស្មាញជាច្រើន ពិសេសបញ្ហាចម្រូងចម្រាស់រឿងលុយកាក់រវាងនាង និងបុគ្គលសិល្បៈផ្សេងទៀត និងបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសកាលពីពេលថ្មីៗនេះ។

ការវិលត្រឡប់វិញជាថ្មី របស់តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ក្នុងរង្វង់សិល្បៈខ្មែរ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយសិល្បការិនីជើងចាស់នេះ បានបាត់មុខពីវិស័យនេះរយៈពេលជាច្រើនឆ្នាំ។ 

ទោះជាមានរឿងចម្រូងចម្រាស់យ៉ាងនេះក៏ពិតមែន ក៏សិល្បការិនីជើងចាស់រូបនេះ នៅតែអាចច្បាមបានប្រជាប្រិយភាពលើវិថីសិល្បៈនេះ ដោយនាងក្តោបបានតំណែងដ៏សំខាន់មួយក្នុងរឿង «ឫស្យា» ដែលជាការដឹកនាំសម្ដែងដោយផលិតករខ្មែរលោក កៅ សីហា ម្ចាស់ស្នាដៃកុនភាគដ៏ជោគជ័យកាលពីឆ្នាំកន្លងទៅ។

អ្វីដែលខុសប្លែកសម្រាប់ការវិលត្រលប់មកវិញលើកនេះ គឺ សឿ សុធារ៉ា ដែលគ្រប់គ្នាធ្លាប់ស្គាល់ និងដឹងថានិយមសម្តែងតែតួអង្គចរិកស្លូតបូត សុភាពរាបសា មានហេតុផល តែផ្ទុយទៅវិញក្នុងរឿងនេះ នាងត្រូវជ្រើសឱ្យសម្តែងជាតួអង្គកូនភ្លោះមានចរិតលក្ខណៈផ្ទុយគ្នាស្រឡះ ដែលម្នាក់ជាតួអង្គមានសម្តីស្រទន់ ចិត្តមានហេតុផល ស្មោះត្រង់មានគុណធម៌ពេញដោយចរិយាបវរប្រកបដោយការអធ្យាស្រ័យ ហើយតួអង្គម្នាក់ទៀតជាតួអង្គលោកស្រី ចិន្តាជាយក្ខិណី ចិត្តក្តៅឆេវឆាវ ពោរពេញដោយល្បិចកលកំណាចឫស្យា។

តាមរយៈសមត្ថភាព ទេពកោសល្យសម្តែងដ៏លេចធ្លោ តារាសម្តែងស្រីរូបនេះ នៅតែឆក់បានបេះដូងទស្សនិកជន អ្នកគាំទ្រឱ្យកោតស្ញប់ស្ញែង បើទោះបីនាងផ្អាកការសម្តែងអស់ជាច្រើនឆ្នាំទៅហើយក្តី។

សូមជម្រាបថា «ឫស្យា» គឺជារឿងភាគខ្នាតធំប្រចាំឆ្នាំ ២០២២ ដែលដឹកនាំសម្ដែងដោយផលិតករខ្មែរលោក កៅ សីហា ម្ចាស់ស្នាដៃភាពយន្តភាគដ៏ជោគជ័យ រឿង «រាជិនីភូមិគ្រឹះ»។

រឿង «ឫស្យា» នេះទៀតសោធន៍ ត្រូវគេដឹងថា ជាជំនួបសម្តែងឡើងវិញរបស់ តារាសម្តែងដ៏មានប្រជាប្រិយភាពពីររូប គឺលោក ញ៉ែម សុគន្ធ និង អ្នកនាង សឿ សុធារ៉ា ក្រោយអ្នកទាំងពីរខកខានសម្តែងជាមួយគ្នារយៈពេលជាង ១ទសវត្សរួចមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok