មានក្នុងចំណោមហ្នឹងអត់? មនុស្សស្រី ៥ ប្រភេទមានមន្ដស្នេហ៍ខ្លាំងបំផុត

អត្ដចរិតដែលមានមកពីធម្មជាតិពិតជាពិបាកក្នុងការកែប្រែ ហើយពេលខ្លះថែមទាំងជាចំណុចពិសេសនិងទាក់ទាញខ្លាំងដែលនរណាឃើញហើយក៏ចូលចិត្តចង់នៅក្បែរ។ បើសម្រាប់មនុស្សស្រីវិញមានចរិតដូចខាងក្រោមនេះត្រូវបានគេចាត់ទុកថាមានមន្ដស្នេហ៍ខ្លាំងបំផុតព្រោះមិនមែនស្អាតតែរូបនិងគិតតែពីតែងខ្លួននោះទេពោលគឺមាន៖

១. មនុស្សស្រីយល់កាលៈទេសៈ

មិនមែនគ្រប់រឿងទាំងអស់សុទ្ធតែមនុស្សគ្រប់គ្នាចង់ធ្វើនោះឡើយ។ តែពេលខ្លះគឺត្រូវទៅមើលតាមកាលៈទេសៈ នាងជាមនុស្សដែលមានភាពបត់បែនមិនងាប់ក្រឡា មិនមាត់ដាច មានភាពរហ័សនិងឆ្លាតវៃដែលធ្វើឲ្យអ្នករួមការងារឬមនុស្សជុំវិញមិនសរសើរមិនបានតែម្ដងនិងមានអារម្មណ៍ថាកក់ក្ដៅពេលបាននៅក្បែរទៀតផង។ ជាក់ស្ដែង នាងដឹងថាអ្នកជាមនុស្សគ្មានម៉ាក់ប៉ា បើទោះជានាងកើតក្នុងគ្រួសារដែលមានភាពកក់ក្ដៅប៉ុណ្ណាក៏នាងមិនព្យាយាមនិយាយរឿងទាំងនេះនៅចំពោះអ្នកដែរ ព្រោះដឹងថាតិចឬច្រើននឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ចិត្ត និងកណ្ដោចកណ្ដែង។ ផ្ទុយទៅវិញនាងមានតែនិយាយលើកចិត្តបន្ថែម។

. មនុស្សស្រីមិនចេះចុះចាញ់

មិនមែនមានន័យថាជាមនុស្សដែលក្បាលរឹងនិយាយគ្នាស្ដាប់មិនយល់នោះទេ។ ប៉ុន្ដែនាងជាមនុស្សមានភាពអំណត់អត់ធ្មត់បើដាក់គោលដៅថានឹងធ្វើអ្វីមួយឲ្យបានសម្រេចគឺនឹងធ្វើឲ្យទាល់តែបានដោយមិនចូលចិត្តប្រើលេស ឬទម្លាក់កំហុសមនុស្សជុំវិញថាជាដើមហេតុរាំងស្ទះការងារឡើយ។ មិនតែប៉ុណ្ណោះបើនាងដើរដួលត្រង់ណាហើយគឺនឹងងើបឡើងមកវិញដោយភាពជឿជាក់ មិនមែនស៊េរីមាត់ចង់ធ្វើឲ្យបានសម្រេចតែគ្រាន់តែជួបផលលំបាកបន្ដិចគិតពីត្អូញត្អែរហើយឈប់ធ្វើនោះទេ។

៣. មនុស្សស្រីស្រឡាញ់ធម្មជាតិ និងសត្វ

មនុស្សស្រីដែលស្រឡាញ់ធម្មជាតិ និងសត្វពិតប្រាកដគឺជាមនុស្សស្រីដែលមានទឹកចិត្តបរិសុទ្ធនិងស្រឡាញ់របស់ជុំវិញខ្លួនបំផុត។ លើសពីនេះនាងក៏ជាមនុស្សដែលមានភាពយោគយល់អធ្យាស្រ័យនិងចូលចិត្តគិតផ្លូវវិជ្ជមានច្រើនដូច្នេះមនុស្សណាដែលនៅក្បែរនាងនឹងមានអារម្មណ៍ធូរស្រាលនិងសុវត្ថិភាព។ ប៉ុន្ដែបើជាមនុស្សធ្វើពុតស្រឡាញ់ធម្មជាតិ និងសត្វ ដើម្បីទាមទារចំណាប់អារម្មណ៍ពីមនុស្សជុំវិញនោះមនុស្សស្រីបែបនេះកុំយកខ្លួនបៀត ព្រោះនាងជាប្រភេទផ្ទុយពីខាងលើគឺអាចជាមនុស្សមានល្បិចច្រើនពិបាកក្នុងការស្មាន។

. ជាមនុស្សស្រីទឹកមិនពេញកែវ

ជាមនុស្សមិនក្រអើតក្រទមនិងហ៊ានទទួលស្គាល់ការពិត បើខ្លួនឯងមិនចេះនិងធ្វើមិនកើតគឺហ៊ានប្រាប់។ នាងក៏ជាមនុស្សដែលចូលចិត្តរៀនអ្វីដែលថ្មីរហូតដើម្បីហ្វឹកហាត់លុតដំខ្លួនឲ្យកាន់តែពូកែនិងព្រមទទួលយកគំនិតអ្នកដទៃមកគិតពិចារណាមិនមែនគិតថាមានតែខ្លួនឯងដែលអស្ចារ្យឡើយ។ នាងក៏ព្រមដាក់ខ្លួនរៀនពីមនុស្សជុំវិញបើវាជាគំនិតល្អ។

៥. មនុស្សស្រីពូកែធ្វើម្ហូប​

អាហារជារបស់ដែលមនុស្សចាំបាច់ត្រូវការញ៉ាំជារៀងរាល់ថ្ងៃដូច្នេះបើនាងជាមនុស្សដែលមានស្នាដៃធ្វើម្ហូបឆ្ងាញ់រស់ជាតិមុតនោះក៏ជាចំណុចពិសេសម៉្យាងដែលធ្វើឲ្យមនុស្សជុំវិញចាប់អារម្មណ៍ ណាមួយមនុស្សស្រីដែលពូកែធ្វើម្ហូបក៏ជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់។ ប៉ុន្ដែចាំណាបើចេះធ្វើហើយចូលចិត្តអួតគេជ្រុលថាខ្ញុំពូកែក៏ពិបាកដែរគេអាចនឹងជ្រេញវិញក៏ថាបាន។ ហើយភាគច្រើនមនុស្សស្រីដែលពូកែធ្វើម្ហូប ក៏ជាមនុស្សស្រីដែលមានសណ្ដាប់ធ្នាប់ល្អនិងចេះរៀបចំទុកដាក់ផងដែរ។

តោះមិត្តនារីៗ ចូលក្នុងប្រភេទទីប៉ុន្មានដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​