សម្រាប់អ្នករវល់តែចង់ស្អាតគន្លឹះទាំង ៧ នេះល្អខ្លាំងៗ

ជឿជាក់ថាបងប្អូននារីៗណាដែលថាមិនចង់បានសម្រស់ស្អាតនោះ តែធ្វើម៉េចបើសម័យឥឡូវការងាររបស់មនុស្សស្រីក៏រវល់ច្រើនមិនចាញ់មនុស្សប្រុសដែរហ្នឹង។​ មួយវិញទៀតដោយសារគិតថាការថែរក្សាស្បែកមុខនេះមានច្រើនជំហានហើយចំណាយពេលច្រើនផងក៏បង្កើតបានជាលេសមួយសម្រាប់ខ្លួនឯងគឺ «ចាំស្អែកចាំលាប»។ ហើយវាច្បាស់ណាស់ដែរភាគច្រើនគឺថាស្អែកហើយស្អែកទៀត ស្អែកមួយពាន់ដង។ តែថ្ងៃនេះ AMS នឹងមកចែករំលែកពីគន្លឹះងាយៗលឿនៗទាំង ៧ ដូចខាងក្រោមនេះដើម្បីជួយឱ្យស្បែកមុខប្រសើរឡើងវិញ បើទោះជាវាមិនស្អាតផូរផង់ដូចជាមនុស្សដែលខំថែរក្សាស្បែកមុខជាប្រចាំក៏ដោយ។

១. លាងមុខជាមួយទឹកស្អាតនៅពេលព្រឹក

យោងទៅតាមអ្នកជំនាញជាច្រើនបានបង្ហាញថាការលុបលាងនៅពេលព្រឹកជាមួយទឹកស្អាតគឺមានអត្ថប្រយោជន៍ល្អបំផុត។ ហើយក៏មានបងប្អូនស្រីៗមួយចំនួនអាចមិនទម្លាប់នឹងការលាងមុខដោយទឹកស្អាតទើបត្រូវប្រើសាប៊ូ ហើយប្រើដល់ទៅពីរពេលថែមទៀតផងគឺព្រឹកម្ដងនិងល្ងាចម្ដង។ ប៉ុន្តែអ្វីដែលត្រូវចាំមួយទៀតគឺមិនថាសាប៊ូលាងមុខនោះមិនមានកម្រិតជាតិកាត់ខ្លាំង ឬសារធាតុគីមីទាប (gentle cleanser) យ៉ាងណាក៏ដោយ​ ក៏យើងមិនអាចប្រើមួយថ្ងៃពីរដងបានដែរ។ បើមិនដូចនោះទេស្បែកមុខយើងនឹងឆាប់ស្ងួតហើយឆាប់ឡើងស្នាមជ្រីវជ្រួញជាមិនខាន។

២. មិនត្រូវបិតម៉ាសរាល់ថ្ងៃ ឬញឹកញាប់ពេក

ការបិតម៉ាសពិតជាធ្វើឱ្យស្បែកមុខស្អាតនិងស្រស់ថ្លាហើយ ប៉ុន្តែបើបិតញឹកញាប់ពេក ឬរាល់ថ្ងៃវានឹងធ្វើឱ្យមុខយើងឆាប់រលាកទៅវិញទេ។ ចំពោះស្បែកមុខដែលអាចបិតម៉ាសបានញឹកញាប់នោះមានតែប្រភេទស្បែកមុខខ្លាញ់តែប៉ុណ្ណោះ។ ដោយសារស្បែកមុខខ្លាញ់ជាប្រភេទស្បែកដែលអាចធន់និងស៊ាំជាមួយសារធាតុគីមីនៅក្នុងម៉ាសបានច្រើនជាងប្រភេទស្បែកមុខផ្សេងៗ។ ចំណែកឯប្រភេទម៉ាសនេះដែរគឺមានតែម៉ាសណាដែលមានមុខងារក្នុងការផ្ដល់សំណើមដល់ស្បែកមុខប៉ុណ្ណោះ។

៣. ប្រើផលិតផលជម្រុះកោសិកាចាស់ៗហើយប្រើឡេផ្ដល់សំណើមភ្លាម

ផ្អែកតាមអ្នកជំនាញផ្នែកស្បែកមុខរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញថាក្រោយពេលស្រ្កាប់មុខជម្រុះកោសិកាចាស់ៗអស់ហើយចាំបាច់ត្រូវតែប្រើឡេផ្ដល់សំណើមភ្លាមៗ។ ដោយសារតែនៅពេលមនុស្សស្រីកាន់តែមានអាយុច្រើនអរម៉ូនអឹស្រ្តូសែន (ជាអរម៉ូនដែលជួយពង្រឹងសុខភាពស្រ្តីទាំងស្បែក​ ឆ្អឹង និងប្រព័ន្ធបន្តពូជជាដើម) ធ្លាក់ចុះនោះស្បែកនឹងត្រូវការជាតិសំណើមកាន់តែខ្លាំង។ ដើម្បីអាចរក្សាជាតិសំណើមលើផ្ទៃមុខបានល្អ ក្រុមគ្រូពេទ្យជំនាញផ្នែកស្បែកបានណែនាំឱ្យប្រើផលិតផលណាដែលផ្សំឡើងពីទឹកឃ្មុំ ទឹកផ្កាកុលាប (rose water) អាស៊ីត Hyaluronic (មានមុខងារបន្ថែមសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញ) និងវីតាមីន E។

៤. ប្រើឡេ ឬផលិតផលថែរក្សាស្បែកតែមួយមុខបានហើយ

យោងតាមបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញសើស្បែកម្នាក់នៅប្រទេសកូរ៉េ ដោយគាត់បានប្រើប្រាស់ផលិតផលលាបមុខផ្សេងៗគ្នាតាមតំបន់នៃស្បែកដូចជាសម្រាប់ភ្នែកផ្សេង ថ្ងាសផ្សេង និងសម្រាប់ផ្ទៃមុខផ្សេងហើយជាលទ្ធផលផ្ទៃមុខរបស់គាត់បែរជាឡើងរោលជាមួយមុនទៅវិញ។ ដូចនេះទើបគាត់ផ្ដល់យោបល់ឱ្យនារីៗគ្រាន់តែប្រើផលិតផលមួយមុខៗបានហើយ ជៀសវាងការខូតខាតស្បែកមុខ។ ម្យ៉ាងទៀតវាក៏សន្សំពេលវេលាបានច្រើនគួរសមដែរ។

៥. ប្រើផលិតផលដែលអាចប្រឆាំងនឹងជាតិពុល (anti-pollution)

បើនិយាយការថែរក្សាស្បែកមុខនិងស្បែកមុខស្អាតគ្រប់គ្នាប្រាកដជានឹងឃើញដល់ប្រទេសកូរ៉េខាងត្បូងមុនគេ។ នាពេលបច្ចុប្បន្នពួកគេតែងតែប្រើនូវផលិតផលដែលអាចប្រឆាំងជាមួយនឹងកម្រិតជាតិពុលបានដោយសារតែប្រទេសកាន់តែអភិវឌ្ឍន៍កាន់តែការបំពុលកាន់តែខ្លាំង។ ហើយជាតិពុលដែលនៅក្នុងបរិយាកាសក៏ជាកត្តាមួយដែលបំផ្លាញកោសិកាស្បែកមុខខ្លាំងណាស់ដែរ។ សម្រាប់អ្នកដែលមានប្រភេទស្បែកទូទៅអាចប្រើផលិតផលមានសារធាតុផ្សំពីម្សៅតែបៃតង (matcha)។ ចំណែកអ្នកដែលមានប្រភេទស្បែកមុខចម្រុះ (sensitive) គួរតែប្រើផលិតផលផ្សំពីទឹកដោះគោអាល់ម៉ុនជាការប្រសើរ។

៦. ប្រើតិចនិកម៉ាស ២ ជាន់

ជាធម្មតាស្បែកនៅក្រោមភ្នែកជាកន្លែងដែលងាយនឹងរោល ឬស្ងួតជាទីបំផុត ដូចនេះហើយទើបអ្នកជំនាញផ្នែកស្បែកនៅប្រទេសកូរ៉េបានណែនាំឱ្យប្រើប្រាស់ម៉ាសបិតក្រោមភ្នែកមួយជាន់ហើយចាំបិតម៉ាសប្រភេទណាមួយដែលត្រូវនឹងប្រភេទស្បែកយើងមួយជាន់ពីលើទៀត។ ការបិតម៉ាសបែបនេះមិនត្រឹមចំណេញពេលវេលានោះទេ វាក៏អាចការពារស្បែកក្រោមភ្នែកកុំឱ្យរោល ឬស្ងួតពេកហើយបង្កទៅជាភាពជ្រីវជ្រួញបានទៀតផង។

៧. ប្រើឡេ ឬជែលលាបក្រោមភ្នែកធ្វើជាទ្រនាប់ពីក្រោម (primer)

ជាធម្មតាមនុស្សស្រីជៀសមិនផុតពីការមានស្នាមដក់ខ្មៅក្រោមភ្នែកទេ។ បើយោងតាមវីដេអូនៃវិធីផាត់មុខរបស់ស្រីៗនៅប្រទេសកូរ៉េគឺគេតែងតែយកឡេ ឬជែលសម្រាប់លាបក្រោមភ្នែកមកដាក់ពីក្រោមមួយជាន់ហើយទើបប្រើគ្រឿងសម្អាងផ្សេងៗទៀតតាមក្រោម។ ពួកគេប្រើវិធីបែបនេះទើបធ្វើឱ្យភ្នែកគេមើលទៅមានសំណើម ភ្លឺរលោង និងស្រស់ថ្លា។ លើសពីនេះទៀត វាថែមទាំងចំណេញពេលវេលាហើយជួយបំបាត់ស្នាមបានមួយចំនួនទៀតផង។ ដូចនេះសម្រាប់ប្រិយមិត្តដែលរវល់ច្រើនហើយមិនចង់ចំណាយពេលច្រើនអាចសាកវិធីខាងលើនេះបានណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ