ហ្វេនៗទទូចចង់ឲ្យ អាន គុណកូឡា ចូលសិល្បៈវិញប៉ុន្តែសាមីខ្លួនហាក់រារែក!

លើកឡើងពីបទចម្រៀង និងតារាចម្រៀងដែលអង្រួនចិត្តយុវវ័យកាលជំនាន់ជាង១០ឆ្នាំមុន ប្រិយមិត្តអ្នកអានប្រហែលនៅចាំតារាចម្រៀងសំឡេងស្រទន់រណ្តំ លោក អាន គុណកូឡា មិនទាន់ភ្លេចនោះទេ ដោយបទ «សុំទោសដែលធ្វើឲ្យអូនយំ» «លាមុនស្អប់» «បារម្ភសង្សារចាស់» «បទឈឺចាប់ស្របគ្នា» «អ្នកណាជាម្ចាស់បេះដូងអូន» និងបទជាច្រើនទៀតរបស់លោក បានឆក់យកចិត្តយុវវ័យឱ្យដិតដាមរហូតសព្វថ្ងៃនេះ។

ត្បិតកន្លងទៅជាង១០ឆ្នាំ ហើយម្ចាស់បទចម្រៀងទាំងនេះបានដកខ្លួនពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ព្រោះជំងឺបាក់ទឹកចិត្ត ប៉ុន្តែបទចម្រៀងចាស់ៗរបស់តារាចម្រៀងមាឌល្អិតរូបនេះ នៅតែអន្ទងបានចិត្តហ្វេនៗឱ្យស្តាប់កម្សាន្តពុំដែរភ្លេច។

ការបាត់មុខពីវិស័យសិល្បៈរបស់ អាន គុណកូឡា ព្រោះតែជំងឺបាក់ទឹកចិត្ត បានធ្វើឱ្យលោកបាត់សូន្យសុងពីការងារសិល្បៈ ដោយគ្មាននរណាម្នាក់ដឹងដំណឹងនិងការរស់នៅរបស់លោកទេ រហូតដល់ឆ្នាំ២០២០ លោកបានត្រឡប់មកវិញព្រមជាមួយដំណឹងដ៏ភ្ញាក់ផ្អើល គឺលោកសម្រេចបញ្ចប់ភាពនៅលីវជាមួយនារីរកស៊ីផ្នែកលក់ត្បូង ក្រោយអ្នកទាំងពីរ ស្រលាញ់មើលចិត្តគ្នាប្រមាណជាង៣ឆ្នាំមក។ ពេលនេះអ្នកទាំងពីរ មានកូនប្រុសម្នាក់ឈ្មោះថា បញ្ញា សីហមុនិរាជ ហៅ William ជាចំណងដៃ។

ចាប់តាំងពីរៀបការរួចមក អតីតតារាចម្រៀងសាន់ដេរូបនេះ មិនបានបាត់ខ្លួនទៀតនោះទេ ថែមទាំងបានបោះជំហានចូលមករកការងារសិល្បៈវិញទៀតផង តែការត្រឡប់មកវិញរបស់លោកហាក់លឹបលៗមិនទាន់ជាប់លាប់១០០%នោះទេ។ ជាក់ស្តែង ប្រមាណ២ឆ្នាំមកនេះគេបានឃើញ តារាចម្រៀង អាន គុណកូឡា បានបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងអ្នកសិល្បៈមួយចំនួន និងបានលេចមុខក្នុងកិច្ចសម្ភាសសិល្បៈកម្សាន្តក្នុងស្រុក មិនតែប៉ុណ្ណោះ លោកក៏បានឡើងច្រៀងលើឆាកប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកវិញផងដែរ។ ប៉ុន្តែរឿងម្យ៉ាងដែលគេមិនទាន់ឃើញ គឺ អាន គុណកូឡា នៅមិនទាន់ដាច់ចិត្តបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ ដើម្បីបំពេញអារម្មណ៍ និងតម្រូវការបស់ហ្វេនៗអ្នកគាំទ្រលោកទេ ស្របពេលដែលគេសង្កេតឃើញថា រយៈពេលចុងក្រោយនេះ មានហ្វេនៗជាច្រើនបានទទូចសុំឱ្យលោកវិលមករកសិល្បៈ និងបញ្ចេញបទចម្រៀងថ្មីៗឱ្យពួកគេបានស្តាប់កម្សាន្ត ព្រោះគ្រប់គ្នានឹកសំឡេងដ៏ក្រអួនក្រអៅរបស់លោកដែលដិតដាមក្នុងបទចម្រៀងចាស់កាលពេលកន្លងទៅនោះ។

តាមរយៈការចោតសួរជាច្រើនរបស់ហ្វេនៗលើគណនីផ្លូវការរបស់ម្ចាស់បទ «សុំទោសដែលធ្វើអោយអូនយំ»ថាពេលណាទើបចូលច្រៀងវិញ? ពេលណាទើបចេញបទថ្មី? ស្រាប់តែគេឃើញ អាន គុណកូឡា ចូលទៅឆ្លើយតប Comment នោះថា៖ «thank my fans បើបងចូលវិញតើមានអ្នកគាំទ្រទៀតទេ​?» សំនួរដ៏ខ្លីរបស់តារាចម្រៀងរូបនេះ ធ្វើឱ្យហ្វេនៗជាច្រើននាំគ្នា Comment ឆ្លើយតបពីការចង់ឃើញការត្រឡប់វិញរបស់លោក ចំណែកអ្នកផ្សេងទៀតបានបង្ហាញពីក្តីនឹករលឹកដល់លោកជាខ្លាំង។

យ៉ាងណាមិញ ការឆ្លើយតបយ៉ាងខ្លីរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម Big Man និងផលិតកម្ម M រូបនេះហាក់បង្ហាញពីភាពស្រពិចស្រពិល និងការរារែកចំពោះការបោះជំហានមកកាន់វិស័យសិល្បៈចម្រៀងម្តងទៀត បន្ទាប់ពីលោកបានបាត់មុខទៅជាច្រើនឆ្នាំ ធ្វើឱ្យលោករអាខ្លាចថាបើត្រឡប់មកវិញម្តងទៀត នឹងនៅមានអ្នកគាំទ្រលោកឬអត់ បើទោះបីលោកធ្លាប់ជាតារាចម្រៀងលេចធ្លោក្នុងចិត្តយុវវ័យជំនាន់មុន តែបច្ចុប្បន្នក៏មានតារចម្រៀងរលកក្រោយជាច្រើនទៀតដែលសុទ្ធសឹងពោរពេញដោយសមត្ថភាពទេពកោសល្យក្នុងការច្រៀង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​