បាត់មុខជាយូរ ត្រឡប់មកវិញតារាជួរមុខ ស៊ីន យូប៊ីន នៅក្ដោបទីផ្សារធំដដែល

កាលពី​ពេល​ថ្មី​ៗ​នេះ ស៊ីន ​យូ​ប៊ីន​ បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ទូរស័ព្ទ​ម៉ាក​ថ្មី​មួយ​នៅក្នុង​ប្រទេស​ថៃ​ នាង​នៅ​តែ​ស្រស់​ស្អាត​ និង​លេច​ធ្លោ​ក្រោយ​ការ​ផ្អាក​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ព្រម​ទាំង​បណ្ដាញ​សង្គមមួយ​រយៈ​។

​បន្ទាប់​ពី​បែក​ធ្លាយ​វីដេអូ​តារា​សម្ដែង​ល្បី​ឈ្មោះ​ ស៊ីន ​យូ​ប៊ីន​ គ្រង​ឈុត​-ស​ស្នាក់​នៅ​ក្នុង​ទី​វត្ត​អារាម​១​កន្លែង​ក្នុង​ខេត្ត​សៀមរាប ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ក៏​ដូចជា​មហាជន​ហាក់​បាន​ស្រាយ​ចម្ងល់​នៅ​ពី​ក្រោយ​ភាព​ស្ងប់​ស្ងាត់​របស់​តារា​ស្រី​រូប​នេះ​។​ ពិត​ណាស់​តាម​រយៈ​វីដេអូ​ដែល​បង្ហាញ​នៅ​លើ​អាខោន​ shin_yubin_fanclub បាន​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​រស់​នៅ​ក្នុង​ទី​វត្ត​អារាម​មួយ​កន្លែង ​ដោយ​តារា​ស្រី​រូប​នេះ​បាន​ប្រើ​ជីវិត​រស់​នៅ​យ៉ាង​សាមញ្ញ​ និង​ស្ងប់​ស្ងាត់​ជ្រក​កោន​ក្រោម​ព្រះ​ធម៌​ហ្វឹក​ហាត់​កាយ​សម្បទា​ បោស​សម្អាត​ទី​ធ្លា​វត្ត​ លាងសម្អាត​ចាន​ក្បាន​នៅ​ក្នុង​វត្ត​ បេះ​ផ្កា​ក្រង​ ឱ្យ​ចំណី​សុនខ​ និង​សូត្រ​ធម៌​​នៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​ដូន​ចាស់​ៗ ថែម​ទៀត​។​

មិន​ត្រឹម​តែ​សកម្មភាព​ទាំង​នេះ​តារា​សម្ដែង​វ័យ ​២៩​ ឆ្នាំ​រូប​នេះ​ក៏​បាន​បង្រៀន​អក្សរ​ដល់​ក្មេង​ៗ ដែល​មាន​ទី​លំនៅ​ក្បែរ​ៗ វត្ត​ថែម​ទៀត​ផង​។​ តារា​ស្រី​ ស៊ី​ន ​យូ​ប៊ីន​ បាន​ចំណាយ​រយៈពេល​ប្រមាណ​ជា ​១​ ខែ​ក្នុងការ​រស់​នៅ​បែប​ជីវិតស្ងប់ស្ងាត់ និង​ការ​បដិបត្តិ​ធម៌​​ ដើម្បី​ឱ្យ​ចិត្ត​កាយ​បាន​ស្ងប់​ទៅ​តាម​កន្លង​នៃ​ព្រះ​ធម៌​។​​

យ៉ាង​ណា​មិញ​ នា​ថ្ងៃ​១​ កុម្ភៈ ​២០២៥​ តារា​ស្រី​ជួរ​មុខ​រូប​នេះ​បាន​បង្ហាញ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​កម្មវិធី​សម្ពោធប្រេន​ទូរស័ព្ទ ដែល​នាង​ជា BAនៅ​ខ្មែរមួយ​រូប​ផង​ដែរ ដោយ​ការ​ទៅ​កម្មវិធី​នៅ​ថៃនោះ យូប៊ីន ​​បាន​ទៅ​ជាមួយ​​ប្អូន​ស្រី ​រួម​ជាមួយតារា​ក្នុង​ស្រុក​​។​ ក្រឡេក​មក​មើល​សម្រស់​ និង​ភាព​លេច​ធ្លោ​ ​ស៊ីន ​យូ​ប៊ីន នៅ​តែ​ស្រស់​ស្អាត​និង​ទាក់​ទាញ​គួរ​ឱ្យ​សរសើរ​ខណៈ​ទើប​ចេញ​ពី​ប្រតិបត្តិធម៌ក៏​ដោយ៕

វីដេអូ ស៊ីន យូប៊ីន ទៅប្រតិបត្តិធម៌នៅទីវត្តមួយកន្លែងក្នុងខេត្តសៀមរាប ៖

@shin_yubin_fanclub

Idol របស់ពួកយើងបានបួសជាដូនជីជិតមួយខែហើយ🙏❤ #shinyubin#yubin

♬ original sound – 𝑭𝒂𝒏_𝒂𝒄𝒄ᥫ᭡ – 𝑭𝒂𝒏_𝒂𝒄𝒄ᥫ᭡

ប្រភពរូបភាព ៖ FB Shin Yubin ស៊ីន យូប៊ីន 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *