របស់ប្រើប្រាស់សំខាន់ៗប្រចាំថ្ងៃ ដែលអ្នកមិនបានដឹងថាបង្កើតឡើងដោយស្ត្រី!

របស់របរប្រើប្រាស់ដែលយើងបាននិងកំពុងប្រើប្រាស់បច្ចុប្បន្ននេះ ភាគច្រើនត្រូវបានបង្កើតឡើងនៅក្នុងអតីតកាល និងត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ការប្រើប្រាស់របស់យើង។ ការច្នៃប្រឌិតទាំងនេះភាគច្រើនត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដ៏ល្បីល្បាញ ដូចជា Newton, Tesla និង​ AlbertEinstein ជាដើម។ ជាទូទៅយើងតែងតែដឹងថាការបង្កើតថ្មីល្បីៗ ភាគច្រើនត្រូវបានធ្វើដោយបុរសល្បីៗដែលត្រូវបានសង្គមប្រឆាំងចំពោះគំនិតរបស់ពួកគេ។ ប៉ុន្តែ​តើ​អ្នក​បានស្គាល់​​ស្ត្រី​ណាម្នាក់​ដែល​បង្កើត​អ្វី​មួយទេ? ស្ត្រី​មិន​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បង្កើត​របស់​បែប​នេះ ឬ​មាន​ការ​រក​ឃើញ​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ឈ្មោះ​របស់​ពួក​គេ​ច្រើនទេ។ ក៏ប៉ុន្តែខាងក្រោមនេះគឺជារបស់សំខាន់មួយចំនួនសម្រាប់ពិភពលោកបង្កើតឡើងដោយស្ត្រីដែលអ្នកគួរដឹង៖

១Wi-fi, GPS,និង Bluetooth

បច្ចេកវិទ្យាឥតខ្សែទាំងនេះត្រូវបានបង្កើតឡើងដោយលោកស្រី​ Hedy Lamarrគឺជាតារាសម្តែងជនជាតិអាមេរិកដើមកំណើតអូទ្រីសអ្នកបង្កើតរបស់ថ្មី និងអ្នកផលិតខ្សែភាពយន្ត។ លោកស្រីបានធ្វើការលើបច្ចេកវិទ្យាឥតខ្សែដើម្បីកាត់បន្ថយបញ្ហាសញ្ញានៅក្នុងសង្គ្រាមលោកលើកទីពីរ។ តាមរយៈបច្ចេកវិទ្យាហ្វ្រេកង់លោតក្នុងឆ្នាំ ១៩៤១ដែលបានក្លាយជាបុព្វហេតុនៃ wi-fi, GPS និង Bluetooth ដែលមានសុវត្ថិភាពហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក។

២ កម្មវិធីកុំព្យូទ័រ

បង្កើតឡើងដោយលោកស្រី​ Grace Hopper។ បន្ទាប់ពីបានចូលរួមជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ឧត្តមនាវីទោ Grace Hopper ត្រូវបានចាត់តាំងឱ្យធ្វើការលើកុំព្យូទ័រថ្មីមួយដែលមានឈ្មោះថា Mark ១ ។ មិនយូរប៉ុន្មានបានក្លាយជាមនុស្សជួរមុខនៃកម្មវិធីកុំព្យូទ័រក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ លោកស្រីនៅពីក្រោយការចងក្រងកូដ ដែលអាចបកប្រែសេចក្តីណែនាំទៅជាកូដដែលកុំព្យូទ័រអាចអានបាន ធ្វើឱ្យការសរសេរកម្មវិធីកាន់តែលឿន និងចុងក្រោយធ្វើបដិវត្តរបៀបដែលកុំព្យូទ័រដំណើរការ។

៣ ម៉ាស៊ីនលាងចាន

បង្កើតឡើងដោយលោកស្រី Josephine Cochrane។ មានពេលមួយលោកស្រី​ចង់បានម៉ាស៊ីនដែល​អាចលាង​ចានរបស់​គាត់បាន​លឿនជាងអ្នកបម្រើរបស់ខ្លួនហើយមិនងាយធ្វើឲ្យបែកចាន។ ម៉ាស៊ីនរបស់លោកស្រី បង្កើតឡើង​ជាមួយនឹងម៉ូទ័របង្វិលកង់នៅខាងក្នុងឡចំហាយស្ពាន់ គឺជាម៉ាស៊ីន​លាងចានស្វ័យប្រវត្តិ​ដំបូងគេដែលប្រើសម្ពាធទឹក។ បន្ទាប់ពីទទួល​បានប៉ាតង់​សម្រាប់ម៉ាស៊ីនលាងចាន លោកស្រីបានលក់ម៉ាស៊ីននេះទៅកាន់ភោជនីយដ្ឋាន និងសណ្ឋាគារ។ ក្រោយមកលោកស្រី Cochrane បានបង្កើតក្រុមហ៊ុនមួយសម្រាប់ផលិតម៉ាស៊ីនលាងចានរបស់នាង ដែលទីបំផុតបានក្លាយជា KitchenAid ។

៤ ប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ

គិលានុបដ្ឋាយិកាម្នាក់ ដែលតែងតែនៅផ្ទះតែម្នាក់ឯង Marie Van Brittan Brown មានគំនិតមួយ ដែលធ្វើឱ្យនាង​មានអារម្មណ៍​សុវត្ថិភាពជាងមុនគឺការបង្កើតប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ។រួមគ្នាជាមួយស្វាមីរបស់នាងឈ្មោះ Albert Van Brittan Brown បានបង្កើតប្រព័ន្ធ​សន្តិសុខផ្ទះដំបូងគេសម្រាប់ឆ្លើយតបទៅនឹងការកើនឡើងនៃអត្រាឧក្រិដ្ឋកម្មក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ឧបករណ៍នេះមានភាពស្មុគស្មាញ ដោយមានកាមេរ៉ាបំពាក់ដោយម៉ូទ័រដែលផ្លាស់ទីឡើងលើ និងចុះក្រោមទ្វារ ដើម្បីមើលតាម​រន្ធភ្នែក។ ម៉ូនីទ័រនៅ​ក្នុងបន្ទប់គេង​របស់លោកស្រី​ក៏បានភ្ជាប់មកជាមួយប៊ូតុងរោទិ៍ផងដែរ។

៥ ហ្គេម Monopoly

លោកស្រី Elizabeth Magie ដែលជាអ្នកបង្កើត និងជាអ្នកសរសេរអត្ថបទ បានបង្កើត “ហ្គេមម្ចាស់ដី” ដើម្បីបង្រៀនមនុស្សអំពីភាពផ្តាច់មុខ មូលធននិយម និង”អំពើអាក្រក់នៃការប្រមូលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ពីការចំណាយអ្នកដទៃ”។ ហ្គេមដែលរចនាឡើងដោយលោកស្រីបានទទួលប៉ាតង់នៅឆ្នាំ ១៩០៤ ត្រូវបានគេហៅថា The Landlord’s Game ។

៦ ផ្លិត​ទឹកឡាន

បង្កើតឡើងដោយលោកស្រី Mary Anderson។ នារដូវរងាឆ្នាំ ១៩០៣ លោកស្រី Mary Anderson បានទៅលេងទីក្រុងញូវយ៉ក លោកស្រីបានកត់សំគាល់ថាអ្នកបើកបររបស់នាងត្រូវបង្ខំចិត្តបើកបង្អួចរបស់គាត់ ដើម្បីកាយព្រិលចេញពីកញ្ចក់កញ្ចក់ឡាន។ ហើយរាល់ពេលដែលបង្អួចបើក អ្នកដំណើរក្នុងរថយន្តកាន់តែត្រជាក់។ Anderson បានចាប់ផ្តើមគូររូបជ័រកៅស៊ូដែលអាចបញ្ជាពីខាងក្នុងរថយន្ត ហើយនៅឆ្នាំ ១៩០៣ បានទទួលប៉ាតង់សម្រាប់ឧបករណ៍របស់នាង។ Anderson មិនដែលចំណេញពីការច្នៃប្រឌិតរបស់នាងទេ ទោះបីនៅពេលក្រោយផ្លិតទឹកបានក្លាយជាស្តង់ដារសម្រាប់រថយន្តក៏ដោយ។

៧ ស្រាបៀរ

ស្រាបៀរត្រូវបានបង្កើតឡើងដោយស្រ្តីនៅតំបន់មេសូប៉ូតាមី។ លោកស្រី Jane Peyton ដែលជាអ្នកនិពន្ធមួយរូបបានអះអាងថា ស្រាបៀរត្រូវបានបង្កើតឡើងដោយស្ត្រីមេសូប៉ូតាមីនាសម័យបុរាណ។ ពួកគាត់គឺជាមនុស្សដំបូងគេដែលអភិវឌ្ឍ លក់ និងផឹកស្រាបៀរផងដែរ។

៨ សឺរុំាងវេជ្ជសាស្រ្ត

សឺរុំាងវេជ្ជសាស្រ្តដោយប្រើតែដៃម្ខាងត្រូវបានបង្កើតឡើងដោយលោកស្រី Letitia Mumford Geer។ មុនពេលលោកស្រីGreer បង្កើតសឺរុំាងដៃម្ខាង អ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ដបាន​ប្រើសឺរុំាងមួយប្រភេទដែល​តម្រូវឱ្យដៃទាំងពីរចាក់ថ្នាំ។ ហើយវាក៏ជា​កំណែមូលដ្ឋានដំបូងនៃសឺរុំាងអាចបោះចោលបានដែលយើងប្រើសព្វថ្ងៃនេះ។

៩ ទូរទឹកកក

លោកស្រី Florence Parpart គឺជាស្ត្រីដែលបង្កើតទូទឹកកកអគ្គិសនីដំបូងគេ។ លោកស្រីបានរកឃើញថាទូរទឹកកក​អគ្គិសនី​ត្រូវ​ការ​ឧស្ម័ន​ដើម្បី​ហូរ​ដើម្បី​រក្សា​ភាព​ត្រជាក់ ហើយ​នោះ​គឺ​ជា​របកគំហើញ​ដែល​លោកស្រី ​Florenceបាន​បង្កើត​ឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ