​Sky bar មួយ​កន្លែង​នេះ​ផ្ដល់​ឲ្យលោក​អ្នក​ នូវ​បរិយាកាស​យ៉ាង​ Romantic

ក្រៅ​ពី​មមាញឹក​ជា​មួយ​ការងារ​ប្រចាំ​ថ្ងៃ​ បច្ចុប្បន្នមនុស្ស​ម្នាជាច្រើន​តែង​តែ​ចង់​មាន​កន្លែង​សម្រាក​លំហែ​អារម្មណ៍​ ឬ​កន្លែង​ទទួលទាន​អាហារ​ពេល​ល្ងាច​កំឡុង​ពេល​ចុង​សប្ដាហ៍​។ ជាក់​ស្ដែង​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ក្នុង​យុគសម័យ​ថ្មី​នេះ​សម្បូរ​ទៅ​ដោយ​ភោជនីយដ្ឋាន​ អាហារដ្ឋាន​ កន្លែង​លំហែ​ស្រស់​ស្អាត​ជា​ច្រើន​។ ថ្ងៃ​នេះ​ផង​ដែរ​ AMS មាន​កន្លែង​ Romantic សម្រាប់​គូរ​ស្នេហ៍​ចង់​ទៅ​ Dinner ក្រោម​ពន្លឺ​ព្រះចន្ទ​ ស្ដាប់​តន្ត្រី​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ​នា​ពេល​រាត្រី​ អាច​អញ្ជើញ​មក​ LCS Hotel and Apartment បាន។ Sky bar​​​​​​​​ មួយ​កន្លែង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ដូនពេញ តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ។

ក្រៅ​ពី​សេវាកម្ម​ស្នាក់នៅ សណ្ឋាគារ LCS Hotel and Apartment ក៏​មាន Sky​ bar មួយ​ដែល​ចាំ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​ទិសទី ដោយ​មិន​ចាំ​បាច់​ទាល់​តែ​ភ្ញៀវ​ដែល​ស្នាក់​នៅ​ជា​ប្រចាំ​ក៏​អាច​ឡើង​ទៅ​អង្គុយ​ញាំ​អី និង​ទស្សនា​ភ្លើង​រាត្រី​នា​ពេល​យប់​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ​បាន​ដែរ។ LCS Sky bar តែង​តែ​បង្អួត​សម្រស់​របស់​ខ្លួន​ជាមួយ​និង​ដង​ទន្លេ​មេគង្គ​នា​ពេល​យប់ ​ចាប់​ពី​ម៉ោង​ ៦ ​ល្ងាច រហូត​ដល់​ម៉ោង ១១ យប់។

ទី​តាំង​មួយ​នេះ ​ស័ក្ដិសម​បំផុត​សម្រាប់​ការ​ណាត់​ចួបបែប​មិត្តភ័ក្ដិ ក្រុម​គ្រួសារ គូរ​ស្នេហ៍​ ​អ្នក​ពិសេស ឬកម្មវិធី​ជួបជុំ​ក្រុម​ការងារ​ជាដើម។ ប៉ុន្តែ​បើ​សិន​ជា​លោក​អ្នក​ចង់​ធ្វើការ​ណាត់​ចួប​ជា​លក្ខណៈ​ខ្នាត​ធំ​ដូចជា​កម្មវិធី​ជួបជុំ​ក្រុម​ការងារ គឺ​ម្ចាស់​ហាង​តម្រូវ​ឲ្យ​ធ្វើ​ការ​កក់​ទុក​មុន​សិន​តាម​រយៈ​លេខ​ទូរសព្ទ៖ 085 546 999 / 085 545 999។

ចំពោះ​អាហារ និង ភេសជ្ជៈ​នៅ​ក្នុង​សណ្ឋាគារ​ LCS ​គឺ​មាន​រៀបចំ​ជា​ប្រភេទ​អាហារ​បែប​ខ្មែរ បែប​អាស៊ាន និង អាហារ​បែប​អឺរ៉ុប។ សម្រាប់​មុខ​ម្ហូប​ពិសេស និង​ពេញ​និយម​នៅ​ទីនោះ​គឺ​មាន Grilled Salmon Steak, Grilled Sirloin Steak ជាដើម។ ហើយ​ចំពោះ​ចុងភៅ​នៅ​ទីនេះ គឺ​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ខ្ពស់​បំផុត។

ក្រៅ​ពី​​រីករាយ​ជាមួយ​អាហារ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​ទីនោះ សណ្ឋាគារ​ LCS នេះ ក៏​មាន​ផ្ដល់​ជូន​ជា​សេវាកម្ម​ស្នាក់​នៅ​ទាំង​រយៈ​ពេល​វែង និង ខ្លី ព្រម​ទាំង​មាន​អាហារដ្ឋាន​នៅ​ជាន់​ទី៩ ដែល​មាន​បម្រើ​សេវាកម្ម​អាហារដ្ឋាន​ទាំង​បី​ពេល​រួមមាន​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ និង ពេល​ល្ងាច ហើយ LCS ក៏​មាន​ហាង​កាហ្វេ​នៅ​ជាន់​ផ្ទាល់​ដី​ ដើម្បី​បម្រើ​សេវាកម្ម​កាហ្វេ​ជូន​ទៅ​កាន់​អតិថិជន​ទាំងអស់​ទាំង​អតិថិជន​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ និង​អតិថិជន​ដែល​អញ្ជើញ​មក​ពី​ក្រៅ​ក៏​បាន។

សម្រាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​អិល​ស៊ី​អេស​គឺ​អាច​ប្រើ​ប្រាស់​អាង​ហែល​ទឹក និង កន្លែង​ហាត់​ប្រាណ​របស់​សណ្ឋាគារ​បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង