ទាន់នៅមានឱកាសដកដង្ហើមរួមលោកជាមួយគ្នា ធ្វើល្អទើបមិនស្ដាយក្រោយ

មាន​មេរៀន​ជីវិត​ជាច្រើន​បាន​បង្រៀន​ឲ្យ​យើង​បាន​ឃើញ​ពី​ការ​បាត់បង់ ហើយក្រោយការបាត់បង់នោះ​ បានធ្វើឲ្យយើង​ស្ដាយក្រោយរហូតបន្ទោសខ្លួនឯង។ ឥឡូវ​ទាន់មាន​ឱកាស​ដែល​យើង​ទាំងអស់​គ្នា​នៅ​បាន​ដកដង្ហើម​រួម​លោក​តែ​មួយ គួរតែ​កុំ​ឈ្លោះ ហើយ​បើ​ជ្រុល​ជា​ឈ្លោះ​ហើយ​អត់ឱន​ឲ្យ​គ្នា​ផង​ទៅ ព្រោះ​ពេល​ខាង​មុខ​យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។

មនុស្ស​មិន​តិច​នាក់​នោះ​ទេ ដែល​ស្ដាយក្រោយ​ពេល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ដោយ​អ្នក​ទាំងអស់​នោះ​មិន​បាន​បង្ហាញ​ការ​ស្រលាញ់ ឬ​មាន​បញ្ហា​នឹង​គ្នា​មិន​ព្រម​អត់ឱន​ឲ្យ​គ្នា​រហូត​ទាល់តែ​បាត់បង់​ហើយ ទើប​នឹក​ឃើញ​ពី​តម្លៃ។ ប្រសិនបើ​អ្នក​ខ្លាច​មិន​បាន​ធ្វើ​ល្អ​នៅ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន មិន​អី​ទេ ចាប់ពី​ពេលនេះ​ទៅ​បំភ្លេច​រឿង​មិន​ល្អ​កន្លង​ទៅ ហើយ​រៀន​អត់ធ្មត់ អត់ឱន និង​ស្វែង​យល់​ពី​ភាគី​ម្ខាង​ទៀត​វិញ ដើម្បី​ឲ្យ​ខ្លួនឯង​បាន​រស់នៅ​ដោយ​ស្កប់ស្កល់​ជាមួយ​ក្ដី​ស្រលាញ់។

ជីវិត​មនុស្ស​ទន់​ផុយ​ដូច​តៅហ៊ូ ប្រហែល​តែ​បន្តិច​ច្បាស់​ជា​ឃ្លាត​ឆ្ងាយ​ហៅ​មិន​ឮ​គ្មាន​ថ្ងៃ​ត្រឡប់​ក្រោយ។ មនុស្ស​ខ្លះ​ស្អប់ គុំកួន ប្រកាន់​ខឹង ហើយ​មិន​ព្រម​សុំទោស​គ្នា​ឡើយ តែ​ក្រោយ​បាត់បង់​ហើយ​ទើប​ខំ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា​ខ្លួន​បាត់បង់​អ្នក​នេះ អ្នកនោះ ហើយ​និយាយ​ពាក្យ​សម្ដី​ដែល​ម្ខាង​ទៀត​ស្ដាប់​មិន​ឮ និង​ធ្វើ​ឫកពា​ដូច​ជា​សោកស្ដាយ​ណាស់ ទាំង​ដែល​ពេល​មាន​ឱកាស​មិន​ព្រម​បញ្ចេញ​សោះ។

ការ​ស្រលាញ់​បើ​ទោះ​មិន​បាន​បញ្ចេញ​ក៏​ដោយ តែ​ក៏​មិន​ត្រូវ​ធ្វើ​អាក្រក់ ឬ​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​ពិបាក​ចិត្ត​ដែរ។ ជនជាតិ​យើង​មិន​សូវ​ជា​ប្រើ​ពាក្យ “ស្រលាញ់” ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ឡើយ តែ​ទង្វើ​គឺ​បង្ហាញ​ឲ្យ​ដឹង​ពី​ទំហំ​ទឹក​ចិត្ត​ដែល​មាន​ចំពោះ​គ្នា​ហើយ។

ដូចនេះ​យើង​កំពុងតែ​រស់នៅ​លើ​ភព​ផែនដី​ជាមួយ​គ្នា បើ​អាច​ត្រូវ​បំភ្លេច​គំនុំគំកួន ឬ​រឿង​ល្អក់កករ​កាលពី​អតីតកាល ដើម្បី​ឲ្យ​បច្ចុប្បន្ន និង​អនាគត​ប្រែជា​ស្រស់​បំព្រង​ឡើង​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​