រឿង​ខ្មៅ​ងងឹត​​ ១០​ យ៉ាង​របស់​ទីក្រុង​ឌូបៃ ដែល​ពួក​គេ​មិនសូវ​ចង់​ឱ្យ​ពិភពលោក​ដឹង​

ឌូបៃគឺជាទីក្រុង ដ៏​ល្បី​នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និង​ត្រូវ​បាន​គេ​ស្គាល់​​ដែរ​ថា​ជាទី​ក្រុង​លំដាប់​សេដ្ឋី ល្បីល្បាញ​សម្រាប់​ការ​ដើរ​ទិញ​អីវ៉ាន់​ប្រណីត ស្ថាបត្យកម្ម​ទំនើប​ទាន់សម័យ និង​ទិដ្ឋភាព​ជីវិត​ពេល​រាត្រី​ដ៏​រស់រវើក។ ក៏ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​ទីក្រុង​នេះ​ក៏​មាន​ចំណុច​អវិជ្ជមាន​ដែរ។​ ខាងក្រោម​នេះ​ជា​ចំណុច​អវិជ្ជមាន​​ ១០​ យ៉ាង​របស់​ទីក្រុង​ឌូបៃ ដែល​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង។

១.​ សត្វ​ចិញ្ចឹម​របស់​មហាសេដ្ឋី

មហាសេដ្ឋី​នៅ​ឌូបៃ​ជាច្រើន​និយម​ចិញ្ចឹម​សត្វ​ដែល​មនុស្ស​ធម្មតា​មិន​អាច​ចិញ្ចឹម​បាន​ដែល​ភាគ​ច្រើន​ជា​សត្វ​ព្រៃ​ដូចជា​ តោ​ និង​ខ្លា។​ ការចិញ្ចឹម​សត្វ​បែប​នេះ​ ធ្វើឱ្យ​ពួក​គេ​ឡួយ​ឆាយ​ និង​មាន​អំណាច។​ ផ្ទុយទៅវិញ​ ក៏​មាន​មនុស្ស​ជាច្រើន​មិន​យល់​ស្រប​ដែរ។​ គេ​គិត​ថា​សត្វ​ព្រៃ​ទាំង​នេះ​គួរតែ​រស់នៅ​ក្នុង​ព្រៃ​ មិន​មែន​ដាក់​ក្នុង​ទ្រុង​បែប​នេះ​ទេ​ ព្រោះ​វា​មិន​ខុស​ពី​ការធ្វើ​ទារុណកម្ម​សត្វ​ឱ្យ​រស់នៅ​ខុស​ពី​ធម្មជាតិ​របស់​វា។​

២.​ ហាម​ថើប​គ្នា​នៅ​ទី​សាធារណៈ

ភាគ​ច្រើន​នៃ​ប្រជាជន​ឌូបៃ​ គឺជា​អ្នក​កាន់​សាសនា​ឥស្លាម​ ដូច្នេះ​ហើយ​ រាល់​ច្បាប់​ និង​បទប្បញ្ញត្តិ​ទាំងអស់​គឺ​ផ្អែក​លើ​ផ្នត់គំនិត​ និង​ជំនឿ។​ ជា​ឧទាហរណ៍​ ការបង្ហាញ​សេចក្ដី​ស្រលាញ់​ ត្រូវតែ​មាន​ភាពសមរម្យ។​ គេ​ក៏​ឃើញ​ជា​រឿយៗ​ ដែល​គូស្នេហ៍​ទេសចរណ៍​ថើប​គ្នា​នៅ​ទី​សាធារណៈ​ រួច​ត្រូវ​ជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់។​

៣.​ គ្រោះថ្នាក់​ចរាចរណ៍

មហាសេដ្ឋី​នៅ​ទីក្រុង​ឌូបៃ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ជិះ​រថយន្ត​ទំនើបៗ។​ នៅ​លើ​ដង​វិថី​ មាន​រថយន្ត​ទំនើប​ជា​ច្រើន​បើកបរ​ក្នុង​ល្បឿន​លឿន​ ដែល​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ ទាំង​របួស​ស្រាល​ របួស​ធ្ងន់​ និង​បាត់បង់​ជីវិត។​ ការិយាល័យ​ចរាចរណ៍​ និង​ដឹក​ជញ្ជូន​ទីក្រុង​ឌូបៃ​ បាន​បង្ហាញ​ទិន្នន័យ​សម្រាប់​ឆ្នាំ​ ២០១៩​ ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ១,៣៦០​ លើក​ ស្លាប់​ ១៣២​ នាក់​ និង​ ១៥៤​ នាក់​រងរបួស​ធ្ងន់ធ្ងរ។​ មូលហេតុ​ភាគច្រើន​គឺ​ការបើកបរ​ខ្វះ​វិន័យ​ អ្នក​បើកបរ​អាយុ​ចន្លោះ​ពី​ ១៨​ ដល់​ ៣៥​ឆ្នាំ។​ វា​ហាក់​ដូចជា​ចំនួន​មិន​ច្រើន​ តែ​ឌូបៃ​មាន​ផ្ទៃដី​ត្រឹមតែ​ ៤,១១៤​ គីឡូម៉ែត្រ​ការ៉េ​ មាន​ប្រជាជន​ចំនួន​ ២៩៨,០០០​ ប៉ុណ្ណោះ។​

៤.​ ការខ្ជះខ្ជាយ​ទឹក​ស្អាត

ទីក្រុង​ឌូបៃ​ស្ថិត​នៅ​វាល​ខ្សាច់​អារ៉ាប់​ ជា​តំបន់​ក្ដៅ​ខ្លាំង​ ខែ​ខ្លះ​សីតុណ្ហភាព​អាច​ឡើង​ដល់​ ៤០​ អង្សាសេ​ ហើយ​ទឹក​គឺជា​តម្រូវការ​ចាំបាច់។​ នៅ​ទីក្រុង​នេះ​មាន​ប្រព័ន្ធ​បូម​ទឹកសមុទ្រ​ដើម្បី​បម្លែង​ជា​ទឹកសាប។​ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​ទាំង​រាជរដ្ឋាភិបាល​ និង​អាជីវកម្ម​ប្រើ​ទឹកស្អាត​ដែល​អាច​ផឹកបាន​សម្រាប់​ការតុប​តែង។​ ជាក់ស្តែង​ ទឹក​សាប​ជាង​ ៤​ លាន​ហ្គាឡុង​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​ប្រើ​ក្នុង​ការថែទាំ​ទីលាន​វាយ​កូនហ្គោល​ដ៏​ប្រណិត​សម្រាប់​ស្រោច​ស្មៅ​ឱ្យ​មាន​ពណ៌​បៃតង​ខ្ចី​គ្រប់​ពេល​ ឬ​ចាក់​បំពេញ​ស្រះ​ដើម្បី​សោភ័ណភាព។​

៥.​ ពេស្យាចារ

ពេស្យាចារ​នៅ​ឌូបៃ​ចាត់ទុក​ជា​រឿង​ខុស​ច្បាប់​ នឹង​មាន​ការផាក​ពិន័យ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់។​ ប្រសិនបើ​ពេស្យាចារ​ជា​ជនជាតិ​បរទេស​ បន្ថែម​ពី​ការផាក​ពិន័យ​ជារឿយៗ​នឹង​ត្រូវ​បាន​និរទេស​ចេញ​ពី​អារ៉ាប់រួម​ផង​ដែរ។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ ទីក្រុង​ឌូបៃ​ក៏​ជា​កន្លែងជួញដូរ​ពេស្យាចារ​ដ៏​សកម្ម​ផង​ដែរ។​ គេហទំព័រ​ tourism.com​ បាន​រាយការណ៍​ក្នុង​ឆ្នាំ​ ២០២១​ ថា​មាន​មនុស្ស​ប្រមាណ​ ៤៥០០០​ នាក់​ត្រូវ​បាន​ចាញ់បោក​គេ​ក្លាយទៅ​ជា​ពេស្យាចារ។ ពួកគេ​ត្រូវបាន​ដកហូត​លិខិត​ឆ្លងដែន​ និង​ចាប់បង្ខំ​ឱ្យ​លក់​សេវាកម្ម​ផ្លូវភេទ។​

៦.​ ការរើសអើង​ពូជសាសន៍

បើ​ទោះបី​បច្ចុប្បន្ន​ទូទាំង​ពិភពលោក​កំពុង​ព្យាយាម​លើក​តម្កើង​ភាព​ស្មើ​គ្នា​សម្រាប់​មនុស្សជាតិ ប៉ុន្តែ​នៅ​ប្រទេស​ជា​ច្រើន​នៅ​តែ​មាន​ការ​រើសអើង​ពូជសាសន៍ និង​ភេទ​ដដែល។ ជាក់​ស្តែង​ការរើសអើង​ពូជសាសន៍​នៅ​ឌូបៃ​ ទាក់ទង​នឹង​ប្រាក់ឈ្នួល។​ ប្រសិនបើ​ពួកគេ​មកពី​ទ្វីបអឺរ៉ុប​ ឬ​ អាមេរិក​ខាងជើង​នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់​គួរសម។​ នៅ​ក្នុង​ក្រុមហ៊ុន​តែមួយ​ មុខតំណែង​ដូចគ្នា​ បើ​ជា​ជនជាតិ​បរទេស​មកពី​ប្រទេស​ទីបី​ នឹង​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​ពាក់​កណ្ដាល​ និង​មាន​ការ​គៀប​សង្កត់​ជាច្រើន​ផង​ដែរ។​ លើស​ពី​នេះ បើ​អ្នក​ធ្វើ​ការ​ជា​ស្ត្រី​នឹង​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​បុរស​ ព្រម​ទាំង​ទទួល​បាន​សិទ្ធ​ និង​ភាពមិនស្មើ​គ្នា​ជាច្រើន​ចំណុច។​ យ៉ាងណាមិញ ប្រជាជន​ឌូបៃ​មិន​អើពើ​នឹង​រឿង​នេះ​រហូត​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។​

៧.​ ពលកម្ម​ទាសករ

នៅ​ទីក្រុង​ឌូបៃ​មាន​ភាពរីកចម្រើន​ខ្លាំង​ មិនថា​ផ្ទះ​ អគារ​ និង​គម្រោង​ផ្សេងៗ​ ប៉ុន្តែ​នៅ​ពីក្រោយ​ភាពស្តុកស្តម្ភ​នេះ​គឺ​ជា​ភាពខ្មៅងងឹត។​ ការដ្ឋាន​ជាច្រើន​ប្រើ​កម្លាំង​ពលកម្ម​យ៉ាង​ឃោរឃៅ​ ភាគច្រើន​នៃ​កម្មករ​ទាំង​នេះ​មកពី​ប្រទេស​ឥណ្ឌា​ ប៉ាគីស្ថាន​ និង​ចិន។​ កម្មករ​ទាំង​នោះ​ខ្លះ​បាន​ដឹង​ខ្លួន​ជា​មុន​ថា​មក​ធ្វើ​ជា​កម្មករ​សំណង់​ តែ​ខ្លះ​ទៀត​ចាញ់បោក​គេ​ព្រោះ​ល្ងង់។​ មាន​ការដ្ឋាន​ដ៏​ឃោរឃៅ​ជាច្រើន​ដែល​តម្រូវ​ឱ្យ​កម្មករ​ធ្វើការ​ ២៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​មិន​គិត​ពី​លក្ខខណ្ឌ​ការងារ​ ទោះ​សីតុណ្ហភាព​ឡើង​ដល់​ ៤០​ អង្សាសេ​ក៏ដោយ។​ ពួកគេ​ទទួល​បាន​ប្រាក់ឈ្នួល​ទាប​ អាហារ​មិន​គ្រប់គ្រាន់​ ឬ​កន្លែង​ស្នាក់​នៅ​មាន​តែ​បង្គន់​ ១​ សម្រាប់​កម្មករ​ ១០០​ នាក់។​ មូល​ហេតុ​ដែល​ពួកគេ​មិន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ ដោយសារ​តែ​ត្រូវបាន​ដកហូត​លិខិត​ឆ្លង​ដែន​ និង​រង​ការគម្រាម​កំហែង។​

៨.​ ច្បាប់​មិន​ជ្រោមជ្រែង​អ្នក​អត់លុយ

ចំពោះ​អ្នក​មាន​ជីវភាព​ក្រីក្រ​នៅ​ទីក្រុង​ឌូបៃ​ ពិតជា​ពិបាក​ណាស់​ក្នុងការ​តស៊ូ​តាម​ផ្លូវច្បាប់។​ ជាពិសេស​ពេល​មាន​រឿងរ៉ាវ​កើតឡើង​លើ​ពលករ​បរទេស​ អាច​ជាប់​ពន្ធនាគារ​ ឬ​ពិន័យ​ជា​ប្រាក់។​ សម្រាប់​អ្នក​មាន​ លុយកាក់​មិនមែន​ជា​បញ្ហា​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​ក្រ​វិញ​ ពួកគេ​គ្មាន​លទ្ធភាព​បង់​ការ​ផាក​ពិន័យ​ ដូច្នេះ​ត្រូវ​ដាក់​គុក។​ ចំពោះ​អ្នក​ឋានៈ​មធ្យម​វិញ​ បើ​គ្មាន​លុយ​បង់​គេ​ទេ​ នឹង​ត្រូវ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ បាត់បង់​ផ្ទះ​សម្បែង។​ ចំពោះ​ក្រុមហ៊ុន​ ឬ​ហាង​ផ្សេងៗ​ បើ​ប្រព្រឹត្តិ​ខុស​ នឹង​ត្រូវ​ផាក​ពិន័យ​ហើយ​បើ​គ្មាន​លុយ​បង់​ទេ​នោះ​ ក៏​មាន​វាសនា​ដូច​គ្នា​ដែរ។​

៩.​ រដ្ឋាភិបាល​បើក​ឱកាស​ឱ្យ​បំផ្លាញ​ធម្មជាតិ

ទីក្រុង​ឌូបៃ​កំពុង​អភិវឌ្ឍ​យ៉ាង​លឿន​ មិន​ថា​គម្រោង​ ឬ​អគារ​នានា​ត្រូវ​បាន​សាងសង់​យ៉ាង​ឆាប់​រហ័ស។​ រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រជាជន​បំផ្លាញ​ធម្មជាតិ​ និង​បរិស្ថាន​ដើម្បី​អភិវឌ្ឍន៍​ ដែល​ធ្វើឱ្យ​មាន​កាកសំណល់​ជា​ច្រើន​ ទឹក​ស្អុយ​ និង​សារធាតុ​គីមី។​ ទោះបី​ជា​មាន​រោង​ចក្រ​កែច្នៃ​សំរាម​ក៏ដោយ​ ក៏​វា​មិន​អាច​ផ្ទុក​កាកសំណល់​ដ៏​ច្រើន​នេះ​បាន​ទេ។​ អ្នក​បរិស្ថាន​បាន​រិះ​គន់​ថា​ប្រសិន​បើ​សកម្មភាព​នេះ​នៅ​តែ​បន្ត​ នោះ​ទីក្រុង​ឌូបៃ​នឹង​មិនមែន​ជា​កន្លែង​សម្រាប់​រស់នៅ​ទៀត​ទេ។​

១០.​ អំណាច​ផ្ដាច់​ការ

ទីក្រុង​ឌូបៃ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង​ ៧​ នៃ​ប្រទេស​អារ៉ាប់​រួម​ដែល​ប្រកាន់​របប​រាជាធិបតេយ្យ​សហព័ន្ធ​ផ្តាច់ការ។​ ក្នុង​ការអនុវត្ត​ជាក់​ស្ដែង​ វា​ស្ទើរតែ​មិន​ខុស​ពី​របប​ផ្ដាច់ការ​ឡើយ។​ អំណាច​ធ្វើ​សេចក្ដី​សម្រេច​ទាំង​ស្រុង​ស្ថិត​លើ​លោក​ Mohammed Bin Rashid Al Moktoun​ ដែល​កាន់​តំណែង​ជា​អនុប្រធានាធិបតី​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អារ៉ាប់​រួម​ គ្រប់គ្រង​ក្រសួង​ការពារជាតិ​ និង​គ្រប់គ្រង​ទីក្រុង​ឌូបៃ​ទាំងមូល។​ ដូច្នេះ​ហើយ​ការសម្រេច​ចិត្ត​របស់​គាត់​គឺ​ខ្ពស់​បំផុត​ មិន​ថា​នៅ​ក្នុង​លក្ខខណ្ឌ​កសាង​ភាពរុងរឿង​ ការអភិវឌ្ឍន៍​ ឬ​រឿង​ខ្មៅងងឹត​ សុទ្ធតែ​មាន​គាត់​នៅ​ពីក្រោយ។​ គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​គ្រប់គ្រង​លំហូរ​លុយ​ទាំងអស់​ក្នុង​ឌូបៃ​ ជាហេតុ​ធ្វើឱ្យ​គាត់​កាន់តែ​មាន​អំណាច​ និង​កិត្យានុភាព​បន្ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ