តារា Tik Tok ដ៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ ឬអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ស្គាល់ថា Mak leak single ថ្មីៗនេះបានបង្ហើបឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា មែនទែនទៅមានគេជំរុញឱ្យនាងចូលប្រឡងបវរកញ្ញាច្រើនដែរ ហើយខ្លួននាងផ្ទាល់ក៏មានកូនចិត្តចង់់ប្រឡូកវិស័យបវរកញ្ញាដូចគ្នាដែល តែចិត្តនាងមិនក្លាហានបោះជំហានចូលវិស័យនេះឡើយ ដោយសារតែខ្សោយខាងផ្នែកចំណេះដឹង និងភាសា ទើបមិនអាចចូលប្រឡងបវរកញ្ញាតាមការជំរុញបានឡើយ។

ម៉ាក់ល័ក្ខ ឱ្យដឹងថា មនុស្សជុំវិញខ្លួនគេចាំតែជំរុញទឹកចិត្តទេ សូម្បីក្រុមគ្រួសារក៏ជំរុញលើកទឹកចិត្តពេញទំហឹងដូចគ្នាដែរ ពោលគឺមានតែខ្លួនឯងប៉ុណ្ណោះដែលមិនក្លាហានដើរចូលវិស័យបវរកញ្ញា។ ទោះជាយ៉ាងនេះក្តី ម៉ាក់ល័ក្ខ នៅតែធ្វើការសិល្បៈផ្សេងៗបានធម្មតា ដូចជា ផលិតវីដេអូអប់រំខ្លី វីដេអូស៉្បតពាណិជ្ជកម្ម ថតប្រូម៉ូតផ្សព្វផ្សាយផលិតផល ថតសម្អាងការ និងទទួលធ្វើទូតសុឆន្ទៈ (BA) ឱ្យបណ្តាក្រុមហ៊ុនផ្សេងៗ។


គួររំឭកដែរថា ម៉ាក់ល័ក្ខ ច្បាមបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាតាមរយៈកម្មវិធី Tik Tok តាំងពីជំនាន់ Tik Tok វាយលុកចូលទីផ្សារកម្ពុជាដំបូងៗ។ កន្លងមកតារា Tik Tok រូបនេះធ្លាប់លើកឡើងថា Tik Tok បានផ្លាស់ប្តូរជីវិតនាងទាំងស្រុង ដោយមុនក្លាយជាតារាល្បីលើ Tik Tok ដូចសព្វថ្ងៃ នាងធ្លាប់ធ្វើការនៅក្នុងកាស៊ីណូ នៅបាវិត ហើយក្រោយមកក៏ធ្វើជាអ្នករាំតាមអកកាដង់ តែព្រោះទេពកោសល្យ ភាពប៉ិនប្រសប់ និងដុងសិល្បៈតាំងពីកុមារភាពរបស់នាង ធ្វើឱ្យការសម្តែងលើ Tik Tok ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនរហូតសាងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ។
ដូច្នេះហើយទើបស្រីស្រស់រាងខ្ពស់ស្រឡះនេះតែងតែពោលពាក្យអរគុណទៅកាន់អ្នកគាំទ្រដែលតែងគាំទ្រវីដេអូដែលនាងផលិតកាលពេលកន្លងមក ព្រោះបើគ្មានការគាំទ្ររបស់អ្នកគ្រប់គ្នា ជីវិតនាងមិនអាចជះពន្លឺភ្លឹចែងចាំងដូចរាល់ថ្ងៃនេះឡើយ។ បច្ចុប្បន្ន ម៉ាក់ល័ក្ខ ជា BA ឱ្យប្រេនធំៗជាច្រើននៅស្រុកខ្មែរ ហើយក៏មានការងារច្រើនជាមួយបណ្តាក្រុមហ៊ុនជាច្រើនទៀតផងដែរ៕


























Account
Security
Favourite Content