ហេតុអ្វីអាល់ប៊ុមចម្រៀង​ក្រុម​ខេប៉ុប​ឆ្នាំ​២០២៣នេះលក់​ដាច់​សាហាវខ្លាំងជាងជំនាន់ BTS?

យោងតាមសារព័ត៌មានកូរ៉េ ​​News1 ការលក់អាល់ប៊ុមខេប៉ុបនៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានការកើនឡើងខ្លាំង ដោយអ្នកជំនាញនិយាយថា អ្នកគាំទ្រ Kpop បច្ចុប្បន្នមិនមែនទិញអាល់ប៊ុមដើម្បីយកទៅចាក់ស្ដាប់នោះទេ តែផ្ទុយទៅវិញ ពួកគេទិញអាល់ប៊ុមដើម្បីមានឱកាសជួបជាមួយអាយដលរបស់ខ្លួន និងចង់ជួយឱ្យ idols របស់ខ្លួនកាន់តែល្បីច្រើនជាង។

ក្រុមចម្រៀងណាខ្លះបានបំបែកកំណត់ត្រាលក់អាល់ប៊ុមនៅឆ្នាំនេះ?

ផ្អែកតាមទិន្នន័យពីគេហទំព័រលក់អាល់ប៊ុម Hanteo ក្រុម Stray Kids អាចលក់អាល់ប៊ុមបាន ៤,៦១ លានឈុតក្នុងសប្តាហ៍ដំបូងនៃការចេញលក់ ធ្វើឱ្យពួកគេទទួលបានចំណាត់ថ្នាក់លេខមួយក្នុងចំណាត់ថ្នាក់តារា Kpop ដែលលក់អាល់ប៊ុមបានច្រើនបំផុតក្នុងសប្តាហ៍ដំបូង។ 

មុនពេល Stray Kids ធ្វើការត្រលប់មកវិញ កំណត់ត្រារបស់តារាចម្រៀង និងក្រុមដែលមានចំនួនលក់អាល់ប៊ុមខ្ពស់បំផុតក្នុងសប្តាហ៍ដំបូងនៅក្នុងវិស័យខេប៉ុបនោះគឺ Seventeen ។ Seventeen លក់បាន ៤,៥៥ លានឈុតក្នុងសប្តាហ៍ដំបូងសម្រាប់អាល់ប៊ុមថ្មី FML ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមេសា។ ចំនួន​នេះ​គឺកើនឡើងគុណនឹងពីរបើប្រៀបធៀបនឹងអាល់ប៊ុមមុនរបស់ពួកគេដែលអាចលក់បាន ២,០៦ លាន​បន្ទះ និងធ្វើឱ្យពួកគេអាចបំបែកកំណត់ត្រាការលក់អាល់ប៊ុមរបស់ BTS ផងដែរ។

ដោយឡែក បើក្រឡេកមើលតួលេខលក់អាល់ប៊ុមរបស់ក្រុម​ចម្រៀង​ស្រី​វិញគឺឃើញថាមាន​កម្រិត​ទាប​ជាង​ក្រុម​បុរស ប៉ុន្តែនៅតែអាចលក់ដល់ចំនួន ១ លាន​ឈុតយ៉ាងងាយស្រួល​ក្នុង​សប្តាហ៍​ដំបូង។

ចំណោមក្រុមចម្រៀងស្រីទាំងអស់ Aespa ជាប់ចំណាត់ថ្នាក់កំពូលសម្រាប់ការលក់អាល់ប៊ុម ដោយអាល់ប៊ុមខ្នាតតូចទី ៣ របស់ពួកគេមានចំណងជើងថា MY WORLD  ដែលបានចេញផ្សាយក្នុងខែឧសភា អាចលក់បានជាង ១,៦៩ លានឈុតក្នុងសប្តាហ៍ដំបូង។ 

លើសពីនេះ ក្រុមចម្រៀងស្រីពីរក្រុមទៀតគឺ Le Sserafim និង (G)I-DLE ដែលទើបតែធ្វើការវិលត្រលប់ក្នុងខែឧសភា ក៏បានកត់ត្រាការលក់អាល់ប៊ុមបានខ្ទង់មួយលាន​ដូចគ្នាក្នុងសប្តាហ៍ដំបូង។

យោងតាមស្ថិតិពាណិជ្ជកម្មនាំចេញនាំចូលរបស់នាយកដ្ឋានគយកូរ៉េ បរិមាណអាល់ប៊ុមនាំចេញក្នុងឆ្នាំ ២០២២ មានទំហំជាទឹកប្រាក់ប្រហែល ២៣៣ លានដុល្លារអាមេរិក។ ដោយការនាំចេញអាល់ប៊ុម Kpop មានទំហំទឹកប្រាក់លើស ១០០លានដុល្លារអាមេរិក ជាលើកដំបូងក្នុងឆ្នាំ ២០២០ ដូច្នេះបើប្រៀបធៀបតួលេខសម្រាប់ឆ្នាំ ២០២០ និង ២០២២ គឺឃើញថាមានការកើនឡើងខ្លាំងទ្វេដង។

យោងតាមលោក Kim Jin Woo អ្នកស្រាវជ្រាវជាន់ខ្ពស់នៅតារាងចម្រៀងកូរ៉េ Circle Chart ឬ Gaon Chart បាន​ឱ្យដឹងថាចំនួនអាល់ប៊ុម K-pop ដែលបានលក់កាលពីឆ្នាំ២០២២ មានជាង ៨០ លានឈុត ពោលគឺកើនឡើងប្រហែល ២១,៤ លានឈុតធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះចំនួនអាល់ប៊ុមដែលបាននាំចេញទៅកាន់ប្រទេសជប៉ុន ចិន និងសហរដ្ឋអាមេរិក ក៏បានកើនឡើងយ៉ាងខ្លាំងដែរ។

មូលហេតុដែលការលក់អាល់ប៊ុមកើនឡើងយ៉ាងខ្លាំង

អ្នកជំនាញផ្នែកឧស្សាហកម្មតន្ត្រីបានពន្យល់ថា “អ្នកគាំទ្រមានទំនោរនឹងចំណាយប្រាក់ទៅលើការទិញអាល់ប៊ុម ដោយសារតែពួកគេមិនបានទស្សនាការសម្ដែងផ្ទាល់របស់ Idol របស់ពួកគេជាយូរមកហើយ បើទោះបីជាការរាតត្បាតជំងឺកូវីដ១៩បានកន្លងផុតទៅក៏ដោយ”។

១. ការប្រកួតប្រជែងក្នុងសហគមន៍ Fandom

អ្នក​ជំនាញ​​ក៏​បាន​ចង្អុល​បង្ហាញ​ថា ប្រជាប្រិយភាព​របស់ K-pop ដែល​កំពុង​កើន​ឡើងជាឡមដាប់​អាចវាយលុកបានទីផ្សារដែលជាអ្នកស្ដាប់ចម្រៀងថ្មីៗជុំវិញពិភពលោក។ លើសពីនេះទៀត ការលក់អាល់ប៊ុមបានក្លាយទៅជារង្វាស់នៃទំហំ fandom មួយៗ ដូច្នេះហើយទើបអ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​កំពុង​បង្កើន​ការ​ប្រកួត​ប្រជែង ហើយ​ចង់​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​របស់​ពួកគេ​តាមរយៈចំនួន​​លក់​អាល់ប៊ុមនេះ និងដើម្បី​ឲ្យ​តារា​ចម្រៀង​អាច​បង្កើត​កំណត់ត្រា​ថ្មីៗ។ ជាពិសេស ការលក់អាល់ប៊ុមក្នុងសប្តាហ៍ដំបូងគឺកាន់តែសំខាន់ ដូច្នេះការប្រកួតប្រជែងទិញអាល់ប៊ុមរបស់សហគមន៍អ្នកគាំទ្រក្នុងអំឡុងពេលនេះគឺកាន់តែសាហាវ។

២. យុទ្ធសាស្ត្របំបែកការលក់របស់ផលិតកម្ម

លើសពីនេះ ផលិតកម្មនីមួយៗក៏បានបង្កើតវិធីសាស្រ្តផ្សេងៗដើម្បីបង្កើនការលក់អាល់ប៊ុមផងដែរ។ វិធីសាស្រ្តទូទៅបំផុតគឺការបង្កើត Version អាល់ប៊ុមដែលមានកញ្ចប់រូបភាពតារាចម្រៀង និងអត្ថប្រយោជន៍ខុសៗគ្នា ដូច្នេះអ្នកគាំទ្រនឹងទិញអាល់ប៊ុម​លើស​ពីមួយ​ដើម្បីបានរូបភាពទាំងអស់ដែលពួក​គេ​ចង់បាន។

ឧទាហរណ៍​ ក្រុម Stray Kids នៅពេលចេញអាល់ប៊ុម 5-Star ពួក​គេបាន​ចេញលក់ជា ១២ Version ក្នុងនោះមាន Version ធម្មតាចំនួន ៣, Version Limited edition ចំនួន ១ និង Digipack Version ចំនួន ៨។ ចំណែកក្រុម Seventeen បានចេញអាល់ប៊ុមថ្មីរបស់ពួក​គេជា ៦ Version រួមមាន Version ធម្មតា ៣, Weverse Version ១, Kit Version ១ និង Carat Version ១។

៣. ឱកាសបានជួបតារាចម្រៀង

កម្មវិធីចុះហត្ថលេខាសម្រាប់អ្នកគាំទ្រ ឬ Fan signing ក៏ជាវិធីមួយដើម្បីបង្កើនការលក់អាល់ប៊ុមដែរ។ សព្វថ្ងៃ ព្រឹត្តិការណ៍នេះជាធម្មតាមានពីររបៀបគឺចុះហត្ថលេខាដោយផ្ទាល់ និងតាមវីដេអូខល។ ការធ្វើវីដេអូខលត្រូវបានអនុវត្តដំបូងនៅពេលដែល idol មិនអាចជួបអ្នកគាំទ្រដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែឥឡូវ វិធីនេះត្រូវបានអនុវត្តចំពោះអ្នកគាំទ្របរទេសដែលពិបាកមកកូរ៉េ។

ទោះយ៉ាងណាមិនមែន អ្នកគ្រប់គ្នាដែលទិញអាល់ប៊ុមសុទ្ធតែមានឱកាសចូលរួម Fan Signing នោះឡើយ ប៉ុន្តែកម្មវិធីនេះគឺសម្រាប់តែអ្នកទិញអាល់ប៊ុមដែលមានសំណាងប៉ុណ្ណោះ ដូច្នេះហើយ​ទើបអ្នកគាំទ្រខ្លះទិញអាល់ប៊ុមកាន់តែច្រើន ដើម្បី​មាន​ឱកាសបានជួប​អាយដលរបស់ខ្លួនកាន់តែច្រើន។

អ្នកស្រាវជ្រាវ Kim Jin Woo បានឱ្យដឹងថា “ការលក់អាល់ប៊ុម K-pop ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ទៅៗនៅឆ្នាំនេះ។ ជាក់ស្ដែង ចំនួនអាល់ប៊ុម K-pop ដែលលក់បានចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះគឺប្រមាណ ៤២,៩ លានឈុត ដោយកើនឡើង ១៥,២ លានឈុតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការលក់អាល់ប៊ុមសម្រាប់មួយឆ្នាំ២០២៣នេះគឺអាចនឹងឈានដល់ ១០០ លានឈុត” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន