របស់​ទំនើប​ ១០​ យ៉ាង​ដែល​កូរ៉េ​ខាងជើង​បង្កើត​ឡើង​​ផ្ទាល់​សម្រាប់​ប្រើ​ខ្លួនឯង​​ជំនួសប្រើរបស់ប្រទេសដទៃ

ទោះបីជា​កូរ៉េ​ខាងជើង​ បាន​កាត់ផ្តាច់​អ្វីៗ​ជា​ច្រើន​ពី​ពិភព​ខាងក្រៅ​ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​របស់​ប្រើប្រាស់​សម្រាប់​បំពេញ​តម្រូវការ​របស់​ខ្លួន​បាន​ដែរ។​ ជាក់ស្ដែង​ដូចជា​បច្ចេកវិទ្យា​ទាំង​ ១០​ យ៉ាង​ខាងក្រោម​នេះ​ ៖​

១.​ Arirang​ Smartphone

នៅ​ឆ្នាំ​ ២០១៣​ ប្រទេស​កូរ៉េ​ខាងជើង​បាន​ផលិត​ស្មាតហ្វូន​ម៉ាក​ Arirang​ ដោយ​ខ្លួនឯង​ផ្ទាល់។​ មេ​ដឹកនាំ​កំពូល​ លោក​គីម​ ជុងអ៊ុន​ បាន​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​នេះ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ដើម្បី​ជា​ការផ្សព្វផ្សាយ​ និង​កសាង​ទំនុកចិត្ត​លើ​ទូរស័ព្ទ​នេះ។​ ទូរស័ព្ទ​នេះ​ ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រែសម្រួល​ពី​ Android​ ហើយ​អ្នក​ប្រើប្រាស់​មិន​អាច​ភ្ជាប់​អ៊ីនធឺណិត​ពិភព​ខាងក្រៅ​បាន​ទេ​ អាច​ភ្ជាប់​បាន​តែ​ជាមួយ​ Intranet​ ដែល​ជា​បណ្តាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ។​ ម្យ៉ាង​ទៀត​ ទូរស័ព្ទ​នេះ​ត្រូវ​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ koryolink​ ជា​ក្រុមហ៊ុន​សេវា​ទូរគមនាគមន៍​ឥត​ខ្សែ​តែ​មួយ​គត់​ក្នុង​ប្រទេស។​

២.​ Red Star OS

ជា​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០២​ មាន​លក្ខណៈ​ស្រដៀង​នឹង​ mac os របស់​ Apple​ ប៉ុន្តែ​ជា​ការកែសម្រួល​ពី​ Linux​ និង​ប្រូក្រាម​ល្បីៗ​ផ្សេង​ទៀត​ដូចជា​ firefox​ ហើយ​ប្ដូរ​ឈ្មោះ​ជា​ Nae Nala​ មានន័យថា​ “ប្រទេស​របស់​ខ្ញុំ”។​ Red Star OS​ ជា​ browser​ ចម្បង​ក្នុងការ​ភ្ជាប់​ជាមួយ​ Intranet​ មាន​នាទី​គ្រប់គ្រង​ទិន្នន័យ​ដោយ​រដ្ឋាភិបាល​ មិនថា​ជា​ការផ្ទេរ​ព័ត៌មាន​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ទៀត។​ ថែម​ទាំង​មាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការកែច្នៃ​មុខងារ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ ឧទាហរណ៍​ បើ​មាន​ការប៉ុនប៉ង​បិទ​ firewall​ កុំព្យូទ័រ​នឹង​ reboot​ ដោយ​ស្វ័យប្រវត្តិ។​

៣.​ Junma Luxury Car

Junma​ គឺ​ជា​រថយន្ត​ប្រណិត​លំដាប់​កំពូល​របស់​ក្រុមហ៊ុន​ Pyeonghwa Motors​ កម្លាំង​ម៉ាស៊ីន​ 197hp​ ដោយ​យក​គំរូ​ពី​ Mercedes- benz-E-class​ ហើយ​ដាក់​លក់​នៅ​ឆ្នាំ​ ១៩៩០។​ រថយន្ត​នេះ​នៅ​កូរ៉េ​ខាងជើង​មិនមែន​នរណា​ក៏​អាច​ទិញ​បាន​ទេ​ មាន​សម្រាប់​តែ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ប៉ុណ្ណោះ។​ គេ​ប៉ាន់ប្រមាណ​ថា​ក្នុង​មួយ​ឆ្នាំ​មាន​ការផលិត​ពី​ ១០០០​ ទៅ​ ៥០០០​ គ្រឿង។​ ប៉ុន្តែ​គួរ​ឱ្យ​ប្លែក​ចិត្ត​ណាស់​ដែល​ក្នុង​មួយ​ឆ្នាំៗ​រថយន្ត​ម៉ាក​នេះ​ត្រូវ​បាន​ចែកចាយ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែរ។​

៤.​ Samjiyon Tablet

Samjiyon​ គឺ​ជា​ថេប្លេត​ដែល​ចេញ​លក់​ដំបូង​ក្នុង​ឆ្នាំ​ ២០១២​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ តម្លៃ​ប្រហែល​ ២០០​ ដុល្លារ​អាមេរិក។​ ស្រដៀង​គ្នា​នឹង​ស្មាតហ្វូន​ Arirang​ ដែល​ភ្ជាប់​បាន​ជាមួយ​ Intranet​ ប៉ុណ្ណោះ​ ដោយ​មាន​រដ្ឋាភិបាល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង។​ វា​ជា​ឧបករណ៍​ដែល​មិន​អាច​ភ្ជាប់​ Wifi​ បាន​តែ​វា​អាច​ទទួល​សេវា​ទូរទស្សន៍​របស់​រដ្ឋ​បាន​ ២​ ប៉ុស្តិ៍។​ ថេប្លេត​នេះ​មិនមាន​ Google Play Store​ ទេ​ មានតែ​កម្មវិធី​ដែល​ដំឡើង​មក​ស្រាប់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​កំណត់​ប៉ុណ្ណោះ។​

៥.​ កាំភ្លើងយន្ត​ធុនស្រាល​ ប្រភេទ​ ៧៣

កាំភ្លើងយន្ត​នេះ​ត្រូវ​បាន​រចនា​ និង​ផលិត​ដោយ​ការិយាល័យ​ម៉ាស៊ីន​ឧស្សាហកម្ម​ដំបូង​គេ​របស់​កូរ៉េ​ខាងជើង​ សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា។​ អាវុធ​ភាគច្រើន​របស់​កងទ័ព​កូរ៉េ​ខាងជើង​ពឹងផ្អែក​លើ​អាវុធ​ចាស់ៗ​របស់​សហភាព​សូវៀត។​ កាំភ្លើងយន្ត​ធុនស្រាល​នេះ​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កាំភ្លើង​យន្ត​ PK​ របស់​សូវៀត​រួមបញ្ចូល​ជាមួយ​ប្រព័ន្ធ​ដាក់​គ្រាប់​បែប​ឆេកូស្លូវ៉ាគី​ Vz .52 rifle។​ កាំភ្លើង​នេះ​មាន​ប្រព័ន្ធ​បាញ់​បែប​ Dual-feed​ ដែល​អាច​ដាក់​ម៉េកាស៊ីន​ពី​លើ​ ឬ​ចង្វាយ​គ្រាប់​ក៏​បាន​ដែរ។​ តែ​ជា​ញឹកញាប់​ កាំភ្លើង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​ក្នុង​ដៃ​ភេរវករ​នៅ​អាហ្វ្រិក​ និង​លោក​ខាងលិច។​ កាលពី​សង្គ្រាម​រវាង​អ៊ីរ៉ាក់​ និង​អ៊ីរ៉ង់​ ប្រទេស​អ៊ីរ៉ង់​ទទួល​បាន​អាវុធ​ច្រើន​សន្ធឹកសន្ធាប់​ពី​កូរ៉េ​ខាងជើង។​ រហូត​ដល់​អ៊ីរ៉ង់​ បាន​ចម្លង​ការផលិត​កាំភ្លើងយន្ត​ធុនស្រាល​នេះ​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ។​

៦.​ ផ្កាយ​រណប​ Kwangmyongsong-1

ជា​ផ្កាយ​រណប​ដំបូង​គេ​របស់​កូរ៉េ​ខាងជើង​ ដែល​បាន​បាញ់បង្ហោះ​លើក​ដំបូង​ក្នុង​ខែសីហា​ ឆ្នាំ​ ១៩៩៨។​ ពួកគេ​មាន​មោទកភាព​ខ្លាំង​ណាស់​ ព្រោះ​ភាពជោគជ័យ​លើក​នេះ​ ផ្កាយ​រណប​នេះ​អាច​ផ្សាយបន្ត​ផ្ទាល់​ចម្រៀង​ជាតិ​ខណៈ​ពេល​ដែល​វា​ស្ថិត​ក្នុង​គន្លង​ជុំវិញ​ពិភពលោក។​ ដោយ​មាន​រចនាបថ​ស្រដៀង​គ្នា​នឹង​ផ្កាយ​រណប​ដំបូង​គេ​របស់​ចិន​ និង​ផ្កាយ​រណប​ចាស់ៗ​របស់​អាមេរិក​ ធ្វើឱ្យ​ប្រទេស​ផ្សេង​ទៀត​ឆ្ងល់​អំពី​ការរចនា​ និង​មុខងារ​របស់​ផ្កាយ​រណប​នេះ។​ ប៉ុន្តែ​នៅ​ទីបំផុត​ សូម្បី​តែ​សហរដ្ឋអាមេរិក​ក៏​មិន​ដែល​ឃើញ​ផ្កាយ​រណប​នេះ​ដែរ​ ធ្វើឱ្យ​អ្នក​ជំនាញ​សន្មត​ថា​ ផ្កាយ​រណប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​មែន​ គ្រាន់តែ​វា​ស្ថិត​នៅ​គន្លង​រយៈកម្ពស់​ទាប​ ឬ​ទំនង​ជា​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​បាត់​ទៅ​ហើយ។​

៧.​ សរសៃ​សំយោគ​ Vinylon

វា​មាន​ប្រភព​តាំងពី​កូរ៉េ​ខាងជើង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ចក្រភព​ជប៉ុន។​ ឆ្នាំ​ ១៩៣៩​ អ្នក​គីមីវិទ្យា​កូរ៉េ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជប៉ុន​បាន​បង្កើត​សរសៃ​សំយោគ​នេះ​ជា​លើកដំបូង។​ នៅ​ពេល​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ កូរ៉េ​ខាងជើង​ត្រូវ​បាន​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ពិភព​ខាងក្រៅ​ ធ្វើឱ្យ​ខ្វះខាត​ធនធាន។​ នេះ​ជា​ហេតុ​ដែល​កូរ៉េ​ខាងជើង​ជំរុញ​ឱ្យ​ប្រើប្រាស់​សរសៃ​សំយោគ​ Vinylon​ ព្រោះ​វា​ងាយស្រួល​ផលិត​ដោយ​ប្រើ​វត្ថុ​ធាតុដើម​ក្នុង​ស្រុក។​ រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​វិនិយោគ​លើ​ការកសាង​រោងចក្រ​ផលិត​ដ៏​ធំ​មួយ​ហៅថា​ Vinylon city។​ ប៉ុន្តែ​ការប្រើ​សរសៃ​ Vinylon​ មិន​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល​វែង​ទេ​ ព្រោះ​ក្រោយ​មក​មាន​ការនាំចូល​ទំនិញ​ច្រើន​ប្រភេទ​ពី​ក្រៅ​ប្រទេស។​

៨.​ Kwangmyong Intranet​

ប្រជាជន​កូរ៉េ​ខាងជើង​ ត្រូវ​បាន​កំណត់​ឱ្យ​ប្រើប្រាស់​តែ​វេបសាយ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ប៉ុណ្ណោះ​ ដែល​បើក​ឱ្យ​ប្រើ​តាម​បណ្ណាល័យ​សាកលវិទ្យាល័យ​ ឬ​ស្ថាប័ន​រដ្ឋាភិបាល​ប៉ុណ្ណោះ។​ សេវាកម្ម​ Intranet​ នៅ​កូរ៉េ​ខាងជើង​មាន​ឈ្មោះថា​ Kwangmyong​ មាន​គេហទំព័រ​នៅ​លើ​បណ្តាញ​ប្រហែល​ ១០០០​ ទៅ​ ៥០០០​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។​ មាតិកា​ភាគច្រើន​ទាក់ទង​ទៅ​នឹង​សកម្មភាព​របស់​មេដឹកនាំ​ គីម​ ជុងអ៊ុន។​ ប្រសិន​បើ​មាន​ឈ្មោះ​ គីម​ ជុងអ៊ុន​នៅ​លើ​គេហទំព័រ​ អក្សរ​ត្រូវតែ​លេចធ្លោ​ ធំ​ ដិត​ជាង​តួ​អត្ថបទ​ ២០%។​

៩.​ សេវាកម្ម​ Manbang streaming

ប្រជាជន​កូរ៉េ​ខាងជើង​ដែល​មាន​ជីវភាព​ធូរធារ​ ពួកគេ​មាន​សិទ្ធិ​ជ្រើសរើស​មើល​កម្មវិធី​ផ្សេងៗ​បាន​ តាមរយៈ​សេវាកម្ម​មួយ​ឈ្មោះថា​ Manbang streaming​ ដែល​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៦។​ ពួកគេ​អាច​មើល​បាន​តាម​ទូរទស្សន៍​ដែល​ភ្ជាប់​សេវា​នេះ​ ហើយ​ដូច​រាល់​ដង​ មាតិកា​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។​ ទាក់ទង​នឹង​ទម្រង់​នៃ​ការប្រើប្រាស់​ ស្រដៀង​នឹង​ Netflix​ ដែរ​ រហូត​ដល់​ Netflix​ បាន​ចេញ​មក​សើច​ចំអក​ដោយ​ការផ្លាស់ប្តូរ​ Bio​ នៅ​លើ​ Twitter​ ខ្លួនឯង​ថា​ “Manbang Knockoff”។​

១០.​ កាំជ្រួច​ Hwasong-10

ជា​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​របស់​កូរ៉េ​ខាងជើង​ វា​ត្រូវ​បាន​ប្រើ​ក្នុង​ការសាកល្បង​កាំជ្រួច​ជាច្រើន។​ កូរ៉េ​ខាងជើង​មិន​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​បាន​ទេ​ បើ​គ្មាន​ជំនួយ​ពី​ប្រទេស​កុម្មុយនិស្ត​ដែល​ជា​សម្ព័ន្ធមិត្ត។​ ការអភិវឌ្ឍន៍​មីស៊ីល​នេះ​ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ១៩៩០​ នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស្វករ​រុស្ស៊ី​ ដើម្បី​ជួយ​សាងសង់​កាំជ្រួច​បែប​សូវៀត​សម័យ​មុន។​ កាំជ្រួច​នេះ​ត្រូវ​បាន​កែលម្អ​និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​រហូត​ដល់​ចំណុច​ដែល​អាច​ប្រើការ​បាន​ និង​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ កាំជ្រួច​ Hwasong-10​ នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការវាយ​ប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *