បច្ចុប្បន្នវិស័យខេប៉ុបពិតជាមានភាពល្បីល្បាញខ្លាំងជុំវិញពិភពលោក ប៉ុន្ដែទម្រាំមានភាពល្បីល្បាញដូចសព្វថ្ងៃវាផ្ដើមចេញពីការខិតខំប្រែងរបស់រៀមច្បងជំនាន់មុនដែលបញ្ចេញចម្រៀងមានគុណភាព និងអស្ចារ្យដើម្បីទាក់ចិត្តទស្សនិកជន។ មិនតែប៉ុណ្ណោះ មានរឿងជាច្រើនទៀតដែលពួកគេធ្វើដែលធ្វើឱ្យវិស័យខេប៉ុបកាន់តែមានភាពទាក់ទាញ។ តោះមកដឹងពីរឿងអស្ចារ្យទាំងឡាយដែលក្រុមរៀមច្បងជំនាន់មុនធ្វើ និងបង្កើតឱ្យមានវប្បធម៌ប្លែកជាច្រើន ហើយរឿងទាំងអស់នេះក៏ត្រូវបានក្រុមជំនាន់ក្រោយបន្ដធ្វើតាមរហូតដល់បច្ចុប្បន្ន។
១.Lightstick


BigBang ជាក្រុមចម្រៀងដំបូងដែលបង្កើត Lightstick ផ្ទាល់ខ្លួនតំណាងឱ្យក្រុម។ ចំពោះមូលហេតុដោយសារពួកគេគិតថាធ្វើបែបនេះនឹងអាចចំណាំ និងសម្គាល់ថាមួយណាជាអ្នកគាំទ្ររបស់ BigBang។



២.រូបភាពសន្លឹក (Photocard)


TVXQ និង Girls’ Generation ជាក្រុមដែលចាប់ផ្ដើមដាក់ photo cards ដំបូងក្នុងអាល់ប៊ុមរបស់ពួកគេ ដោយសារការធ្វើបែបនេះនឹងកាន់តែធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តពេលពួកគេទទួលបានរូបបន្ថែមរបស់អាយដលខ្លួននៅពេលទិញអាល់ប៊ុម។


៣.តុក្កតា (Kpop Doll)



នៅពេលដែលឧស្សាហកម្មខេប៉ុបមានការវិវឌ្ឍ វប្បធម៌ របស់ Fandomគឺនឹងចាប់ផ្ដើមធ្វើតាមគ្នា។ ចាប់តាំងពី Lightstick ហើយឥឡូវនេះខេប៉ុបគឺជាវត្ថុដែលពេញនិយមបំផុតនៅលើទីផ្សារ។ វាត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៥ ដោយអ្នកគាំទ្ររបស់ Chen របស់ EXO។ ចាប់តាំងពីពេលនោះមក fandom ផ្សេងទៀតបានធ្វើតាម។



៤.ការលេងស្ទីល Fashion នៅព្រលានយន្ដហោះ
G-Dragon ជាតារាប្រុសដំបូងដែលត្រូវបានគេដាក់ឈ្មោះថា កំពូលតារាលេងស្ទីលនៅព្រលានយន្ដហោះ។ លោកបានបង្ហាញខ្លួនជាមួយប្រេនសម្លៀកបំពាក់ល្បីៗ និងក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សា។ ក្រោយៗ មកតារាខេប៉ុបជាច្រើនក៏បានតុបតែងស្ទីលប្លែកពេលទៅព្រលានយន្ដហោះដូចគ្នា។






ប្រិយមិត្តយល់យ៉ាងណាដែរ?

























































Account
Security
Favourite Content