យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ដ៏​សែន​ចម្លែក​ទាំង ៥ របស់​ប្រទេស​ចិន

ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្វើ​សង្គ្រាម​ដ៏​សែន​យូរ​អង្វែង​របស់​ប្រទេស​ចិន​ ធ្វើ​ឲ្យ​បណ្ដា​មេទ័ព​ដឹង​ថា​ការ​ប្រើ​តែ​កម្លាំង​ក្នុង​ការ​ធ្វើ​សង្គ្រាម​​មិន​អាច​នាំ​យក​ជ័យ​ជម្នះ​ត្រលប់​មក​វិញ​បាន​ឡើយ។ ការ​រៀប​ចំ​គម្រោង​ និង​ល្បិចកល​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​ការ​ធ្វើ​សង្គ្រាម​ឈាន​ទៅ​រក​ជ័យ​ជម្នះ​បាន​ដែរ។ ហេតុ​នេះ​ហើយ​ទើប​កើត​មាន​ការ​កត់​ត្រា​ជា​ច្រើន​អំពី​ វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ដ៏​សែន​ចម្លែក​របស់​ប្រទេស​ចិន។ ថ្ងៃ​នេះ​ AMS បាន​រួប​រួម​យក​ ៥ ​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​ដ៏​សែន​ចម្លែក​របស់​ប្រទេស​ចិន​​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។ ចង់​ដឹង​ថា​ចម្លែក​ និង​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ? តោះ! យើង​ទៅ​មើល​ទាំង អស់​គ្នា! ​​​​​​

១.​ ទាក់ទាញ​សត្រូវ​ដោយ​ប្រើ​នារី​របាំ

នៅ​អំឡុង​ឆ្នាំ​ ៦២៣ ” ឆាយឆៅ” មេទ័ព​នៃ​រាជ​វង្ស​ថាំង​ត្រូវ​ទប់ទល់​ជា​មួយ​នឹង​ការ​ឈ្លាន​ពាន​តាម​ក្រវាត់​ជាយ​ដែន​។​ ការ​ឈ្លាន​ពាន​នេះ​បង្ក​ឡើង​ដោយ​ពួក​ក្រុម​កុលសម្ព័ន្ធ​ “សៀន​ពើយ” រួម​ជា​មួយ​នឹង​ កុលសម្ព័ន្ធ​តូចៗ​ជាង​ ១០០ ក្រុម​ផ្សេង​ទៀត​។ ពួក​គេ​បាន​ក៏​កើត​អាណាចក្រ​នៅ​បរិវេណ​ទន្លេ​ឈៀងហៃ​។ ក្នុង​សមរភូមិ​នៅ​ក្រុង​ កាន​ស៊ូ​ កង​ទ័ព​របស់​រាជ​វង្ស​ថាំង​មាន​ការ​ថយ​ខាង​ផ្នែក​កម្លាំង​ទ័ព​​ មិន​អាច​យក​ឈ្នះ​សត្រូវ​ដោយ​ចំពោះ​មុខ​បាន​។ មេ​ទ័ព​ ឆាយ​ឆៅ​ បាន​រៀប​ចំ​ឧបាយកល​មួយ​ ដោយ​បាន​ឲ្យ​នារី​របាំ​ដែល​មាន​​រូប​សម្រស់​ស្រស់​ស្អាត​ រួម​ជា​មួយ​នឹង​អ្នក​តន្ត្រី​ ទៅ​រាំ​រែក​ទាក់​ទាញ​បណ្ដា​ទាហាន​របស់​ពួក​កុលសម្ព័ន្ធ​នៅ​ឯ​ក្បែរ​ជាយ​ដែន​។ ពួក​ទាហាន​បាន​បែក​ហ្វូង​ប្រមូល​ផ្ដុំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​បាន​មើល​នារី​របាំ​បាន​កាន់​តែ​ជិត។​ ដោយ​ឃើញ​ថា​កង​ទ័ព​សត្រូវ​កំពុង​តែ​បែក​ខ្ចាត់ខ្ចាយ មេ​ទ័ព​ឆាយ​ឆៅ​ បាន​លើក​ទ័ព​មក​វាយ​សម្រុក​ពី​ខាង​ក្រោយ​យក​តែ​ម្ដង។

២.​ អ្នក​ពលី​ជីវិត​របស់​ក្រុង​យេ​​​​

​នៅ​ក្នុង​សម័យ​ឈុនឆីវ​ចានក័រ​ ក្រុង​តូច​ដែល​ទន់​ខ្សោយ​ដូច​ជា​ ក្រុង​យេ​ត្រូវ​បាន​​ឈ្លាន​ពាន​ជា​ញឹក​ញាប់​ដោយ​ទ័ព​របស់​ក្រុង​អ៊ូ។ កូចៀន​ដែល​ទើប​តែ​ឡើង​មក​គ្រប់គ្រង​​បាន​បង្កើត​ក្រុម​អ្នក​ពលី​ជីវិត​ដោយ​យក​មក​ពី​អ្នក​ទោស​ប្រហារ​ជីវិត។​ ដោយ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​ក្រុម​ទាហាន​ក្លាហាន​ដែល​បាន​ស្ម័គ្រ​ចិត្ត​មក​ដោយ​ខ្លួន​ឯង។​ តួនាទី​របស់​ពួក​គេ​គឺ​ចូល​រួម​ក្នុង​ការ​ធ្វើ​ចម្បាំង​ដោយ​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ ចាំ​ពលី​ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នៅ​មុខ​ទ័ព​សត្រូវ​ដើម្បី​ឲ្យ​សត្រូវ​មាន​ការ​ភ្ញាក់​ផ្អើល​ ភ័យ​ខ្លាច​និង​ច្របូក​ច្របល់​។ បន្ទាប់​ពី​នោះ​កង​ទ័ព​ពិត​ប្រាកដ​នឹង​ចាំ​វាយ​សម្រុក​ចូល​ទៅ​តាម​ក្រោយ។

៣. រួច​ផុត​ពី​ការ​ឡោម​ព័ទ្ធ​ដោយ​សារ​ការ​ប្រច័ណ្ឌ​

បន្ទាប់​ពី​លីវ​ប៉ាំង​ យក​ឈ្នះ​កំពូល​មេទ័ព​ ឆរ ប៉ា​អង់​ និង​ស្ថាបនា​រាជវង្ស​ហាន់​បាន​សម្រេច​ ព្រះ​អង្គ​ក៏​ត្រូវ​ធ្វើ​សឹក​ជា​មួយ​នឹង​ពួក​កុលសម្ព័ន្ធ​អាណា​ថា​ ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន​។ កង​ទ័ព​របស់​កុលសម្ព័ន្ធ​មាន​កម្លាំង​ជាង​ ៤​សែន​នាក់​​បាន​ធ្វើ​ការ​វាយលុក​ចូល​មក​កាន់​ទឹក​ដី​កាន់។ ចំណែក​កង​ទ័ព​ហាន់​ដែល​ទើប​តែ​ងើប​ពី​សង្គ្រាម​ មាន​សភាព​ទន់​ខ្សោយ​ ក៏​ត្រូវ​បាន​ពួក​កុលសម្ព័ន្ធ​ផ្ដួល​រលំ​និង​ធ្វើ​ការ​ឡោមព័ទ្ធ​។ តែ​មុន​នឹង​ត្រូវ​បាន​គេ​សម្លាប់​រង្គាល​មេទ័ព​កាន់​បាន​របៀប​ឧបាយកល​ដោយ​ឲ្យ​ជាង​គំនូរ​គូរ​រូប​នារី​ស្រស់​ស្អាត​ដូច​ទេព​អប្សរ​ ផ្ញើ​ទៅ​ឲ្យ​ភរិយា​របស់​មេទ័ព​ដោយ​សរសេរ​ថា​ ” កង​ទ័ព​ហាន់​សូម​ចុះ​ចាញ់​ហើយ​ យើង​នឹង​ប្រគល់​ស្រី​ស្អាត​ទៅ​ធ្វើ​ជា​ស្នំ​របស់​លោក​មេទ័ព​” ។ ភរិយា​របស់​មេទ័ព​បាន​ឃើញ​រូប​នារី​ស្រស់​ស្អាត​នៅ​ក្នុង​គំនូរ​ក៏​កើត​មាន​ចិត្ត​ប្រច័ណ្ឌ​យ៉ាង​ខ្លាំង។ នាង​បាន​ទៅ​រក​មេ​ទ័ព​ដែល​ជា​ប្ដី​ហើយ​បាន​ប្រាប់​ឲ្យ​គេ​ដក​ទ័ព​វិញ​ភ្លាម​។ មេទ័ព​តាម​ចិត្ត​ភរិយា​ទើប​ដក​ទ័ព​ថយ​ត្រឡប់​ទៅ​វិញ។

៤.​ គ្រាន់​តែ​ឃើញ​មុខ​សត្រូវ​ក៏​ខ្លាច

នៅ​សម័យ​សាម​កុក​ ស៊ូម៉ាអ៊ី​ ត្រូវ​បាន​គេ​ចាប់​ដុត​ទាំង​រស់​ព្រម​ជា​មួយ​នឹង​បុត្រ​ទាំង​២។ តែ​ហេតុ​ការណ៍​នឹក​ស្មាន​មិន​ដល់​បាន​កើត​មាន​ឡើង​កំឡុង​ពេល​នោះ​ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​បី​រួច​ផុត​ជីវិត​បាន​យ៉ាង​មិន​គួរ​ឲ្យ​ជឿ។ ទោះ​បី​ជា​រួច​ជីវិត​មក​វិញ​បាន​តែ​សូម៉ាអ៊ី​ក៏​នៅ​តែ​បាក់បប​ខ្លបខ្លាច​ ខុង​បេង​។ ស៊ូម៉ាអ៊ី​បាន​លើក​ទ័ព​មក​វាយ​លុក​ខុង​បេង​វិញ។​ ស្របពេល​ដែល​កង​ទ័ព​របស់​កុង​បេង​នៅ​សល់​កម្លាំង​តែ​ ២ ពាន់​នាក់​ និង​ស្បៀង​បន្តិច​បន្តួច។ ខុង​បេង​បាន​រៀប​ចំ​ឧបាយកល​ដោយ​បញ្ជា​ឲ្យ​កង​ទ័ព​ទាំង​អស់​សំងំ​នៅ​ឲ្យ​ស្ងៀម​ បើក​ទ្វារ​ក្រុង​ បង្ហូត​ទង់​ជាតិ​ចម្បាំង​ចុះ​ និង​ធ្វើ​ការ​បោស​សម្អាត​ក្រុង​ឲ្យ​បាន​ស្អាត។ ចំណែក​ខ្លួន​បាន​ឡើង​ទៅ​អង្គុយ​ដេញ​ពិន​នៅ​លើ​ដំបូល​ទ្វា​រក្រុង​យ៉ាង​រំភើយ​ មើល​ទៅ​ដូច​ជា​មិន​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទាល់​តែ​សោះ។ ស៊ូម៉ាអ៊ី​ឃើញ​បែប​នេះ​ក៏​នឹក​គិត​ក្នុង​ចិត្ត​ខ្លាច​ក្រែង​​ ខុង​បេង​មាន​ឧបាយ​កល​អ្វី​បង្កប់​ ព្រោះ​ខ្លួន​ធ្លាប់​ចាញ់​ឧបាយកល​របស់ខុង​បេង​ម្ដង​រហូត​ប៊ិះ​នឹង​ត្រូវ​គេ​ដុត​ទាំង​រស់។ ឆ្លៀត​ពេល​ដែល​ស៊ូម៉ាអ៊ី​កំពុង​តែ​រារែក​ ខុងបេង​ក៏​បាន​នាំ​ទ័ព​រត់​ភៀសខ្លួន​បាន​។

បើ​ទោះ​បី​ជា​ខុង​បេង​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ក្ដី​តែ​គាត់​នៅ​តែ​អាច​ធ្វើ​ឲ្យ​ស៊ូម៉ាអ៊ី​កោត​ខ្លាច​បាន​ដដែល​។

កន្លង​មក​បើ​ទោះ​បី​ជា​កង​ទ័ព​របស់​​ខុង​បេង​បន្លឺ​សម្លេង​ក្រុង​ការ​ធ្វើ​សង្គ្រាម​យ៉ាង​ណា​ក៏​ខាង​ស៊ូម៉ាអ៊ី​នៅ​​គិត​តែ​តាំង​ទ័ព​នៅ​នឹង​មួយ​កន្លែង​រហូត​ដល់​ខុង​បេង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​។ ដោយ​ដឹង​ថា​រាង​កាយ​របស់​ខ្លួន​កាន់​តែ​ទ្រុឌទ្រោម​ខ្លាំង​ហើយ​ ខុង​បេង​បាន​ប្រារព្ធ​ពិធី​ដើម្បី​ពន្យារ​អាយុ​ជីវិត​របស់​ខ្លួន​ឯង​ តែ​ពិធី​ក៏​បាន​បរាជ័យ។ ស៊ូម៉ាអ៊ី​ បាន​ទស្សន៍​ទាយ​ជោគ​ជាតា​រាសី​របស់​ខុង​បេង​តាម​រយៈ​ តារាសាស្ត្រ​ ឃើញ​ថា​តារា​សាស្ត្រ​ប្រចាំ​ខ្លួន​របស់​ខុង​បេង​ អួអាប់​យ៉ាង​ខ្លាំង​។ ស៊ូម៉ាអ៊ី​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ខុង​បេង​អាច​នឹង​កំពុង​តែ​ជិត​ស្លាប់​ ទើប​គេ​ត្រៀម​កង​កម្លាំង​ទាហាន​វាយ​សម្រុក​ចូល​។​ មុន​ស្លាប់​ខុង​បេង​បាន​បញ្ជា​ឲ្យ​នាំ​យក​រូប​ចម្លាក់​របស់​ខ្លួន​ដែល​ធ្វើ​អំពី​ឈើ​ (​ សៀវភៅ​ខ្លះ​បាន​សរសេរ​ថា​នេះ​ជា​រូប​រាង​កាយ​ពិត​ប្រាកដ​របស់​ខុង​បេង​តែ​ម្ដង) ដាក់​នៅ​លើ​ខ្នង​សេះ​ចូល​ទៅ​ច្បាំង​ក្នុង​សមរភូមិ​ដែរ។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ស៊ូម៉ាអ៊ី​ឃើញ​ ហើយ​គិត​ថា​ខុងបេង​នៅ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​ពី​ឃើញ​បែប​នោះ​ស៊ូម៉ាអ៊ី​មាន​ការ​ភ័យ​ខ្លាច​ដោយ​គិត​ថា​នេះ​ប្រាកដ​ជា​ឧបាយកល​របស់​ខុងបេង​ ទើប​បញ្ជា​ឲ្យ​ដក​ទ័ព​ត្រឡប់​ទៅ​វិញ។​

៥.​ យុទ្ធនាការ​ស៊ុយយ៉ាង​មួយ​ម៉ឺន​ទល់​នឹង​មួយ​សែន​

​​​​នៅ​ក្នុង​កំឡុង​ឆ្នាំ​៧៥៥​មេទ័ព​អាន់​លូសាន​បាន​ធ្វើ​ការ​ក្បត់​ នឹង​បាន​ស្ថាបនា​ខ្លួន​ឯង​ឡើង​ទៅ​ជា​ចក្រព័ទ្ធ​យាន​។ អាន់​លូ​សាន​នាំ​កង​ទ័ព​ទាហាន​ដែល​ជំនាញ​ក្នុង​ការ​ធ្វើ​ចម្បាំង​ ទៅ​វាយ​យក​ក្រុង​ជា​ច្រើន​រហូត​ដល់​ក្រុង​ឆាង​អាន​ក្រុង​កណ្ដាល​របស់​រាជវង្ស​ថាង។ ចាង​ឆ្វីន​មាន​ទាហាន​ ១ម៉ឹន​នាក់​ ចំណែក​កង​ទ័ព​យាន​មាន​ទាហាន​ ១​សែន​នាក់​ដោយ​មាន​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ជា​ច្រើន​ចូល​រួប​ជា​មួយ​។​ ចំណែក​ ចាង​ឆ្វីន​បាន​ស្បថ​ថា​នឹង​ស្មោះ​ស្ម័គ្រ​ចំពោះ​រាជវង្ស​ថាង​រហូត​ដល់​ថ្ងៃ​ស្លាប់​។ ចាង​ឆ្វីន​ដឹង​យ៉ាង​ច្បាស់​ថា​កង​ទ័ព​របស់​ខ្លួន​មិន​អាច​យក​ឈ្នះ​កង​ទ័ព​របស់​យាន​បាន​ទើប​គេ​បាន​រៀប​ចំ​ឧបាយកល​ជា​ច្រើន​។​ ក្នុង​នោះ​ដែរ​គឺ​ជា​ការ​បញ្ជា​​ឲ្យ​ទាហាន​ក្រោក​មក​វាយ​ស្គរ​បន្លឺ​ឡើង​នៃ​ការ​ធ្វើ​សង្គ្រាម​ ជា​រៀង​រាល់​យប់​ដើម្បី​ឲ្យ​កង​ទ័ព​យាន​ក្រោក​ឡើង​មក​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​រហូត​អត់​បាន​ដេក​ពួន​។ នៅ​ពេល​ដែល​ចេញ​ច្បាំង​ពិត​ប្រាកដ​ពួក​គេ​ក៏​ល្វើយ​គ្មាន​កម្លាំង​ព្រោះ​មិន​បាន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​។​

ជា​ច្រើន​លើក​ច្រើន​ដង​ពេក​ក្រោយ​មក​នៅ​ពេល​ដែល​លឺ​សូរសម្លេង​ស្គរ​បន្លឺ​ឡើង​កង​ទ័ព​យាន​ក៏​លែង​ខ្វាយខ្វល់​ ទើប​ធ្វើ​ឲ្យ​កង​ទ័ព​ ចាង​ឆ្វីន​ លប​លួច​ចូល​ទៅ​ប្លន់​ស្បៀង​បាន​ជា​ញឹក​ញាប់​។​ ក្រៅ​ពី​នោះ​ចាង​ឆ្វីន​បាន​ធ្វើ​រូប​មនុស្ស​ចំបើង​ទម្លាក់​មក​តាម​កំពែង​ ខាង​ទ័ព​យាន​ស្មាន​តែ​ជា​មនុស្ស​ទើប​ប្រើ​គ្រាប់​ធ្នូ​បាញ់​ទៅ​ជា​ច្រើន​ ធ្វើ​ឲ្យ​ខាង​ទ័ព​ចាង​ឆ្វីន​ប្រមូល​គ្រាប់​ធ្នូ​យក​មក​ទុក​ប្រើ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ លើក​ក្រោយ​មក​ទៀត​ចាង​ឆ្វីន​បាន​ឲ្យ​ទាហាន​លោត​ចុះ​ទៅ​តាម​កំពែង​មែន​ទែន​ តែ​ខាង​ទ័ព​យាន​គិត​ថា​ជា​មនុស្ស​ចំបើង​ទៀត​ទើប​មិន​បាន​បាញ់​ធ្នូ​ដាក់​ ធ្វើ​ឲ្យ​ទ័ព​របស់​ចាង​ឆ្វីន​ឆ្លៀត​ឱកាស​វាយ​លុក​បាន​មួយ​តង់​ថែម​ទៀត។ ក្រោយ​មក​ចាង​ឆ្វីន​បាន​រៀប​ឧបាយ​កល​បញ្ឆោត​មេ​ខ្លា​ចេញ​ពី​រូង​ដោយ​ប្រើ​ល្បិច​ថា​អស់​គ្រាប់​ធ្នូ​ទើប​មេ​ទ័ព​យាន​ចេញ​មុខ​ធ្វើ​សឹក​នាំ​ទ័ព​ចូល​ទៅ​វាយ​សម្រុក​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាន​ដឹង​ថា​អន្ទាក់​គ្រាប់​ព្រួញ​កំពុង​តែ​រង់​ចាំ​យ៉ាង​ច្រើន​។​ កង​ទ័ព​របស់​ចាង​ឆ្វីន​បាន​បាញ់​គ្រាប់​ព្រួញ​ត្រូវ​ភ្នែក​ខាង​ឆ្វេង​របស់​មេទ័ព​យាន​ធ្វើ​ឲ្យ​គេ​ត្រូវ​ដក​ទ័ព​ចេញ​ដើម្បី​ទៅ​រក្សា​ខ្លួន​។ បើ​ទោះ​បី​ជា​ចាង​ឆ្វីន​មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​រៀប​ឧបាយ​កល​យ៉ាង​យ៉ាង​ណា​ក៏​ដោយ​តែ​ចុង​ក្រោយ​កង​ទ័ព​យាន​ក៏​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​រហូត​ដល់​កង​ទ័ព​ចាង​ឆ្វីន​​ដាច់​ស្បៀង​ស្លាប់​ជា​បន្ត​បន្ទាប់​រហូត​សល់​តែ​ ៤០០​នាក់​ ទើប​កង​ទ័ព​យាន​ចូល​វាយ​លុក​យក​តែ​ម្តង។​ តែ​ដោយ​សារ​កល​ឧបាយ​របស់​ចាង​ឆ្វីន​ដែល​បាន​អុក​ឡុក​កង​ទ័ព​យាន​ជា​ញឹក​ញាប់​ក៏​បាន​ធ្វើ​ឲ្យ​កង​ទ័ព​យាន​បាត់​បង់​កម្លាំង​អស់​ជា​ច្រើន​រហូត​រាជវង្ស​ថាង​អាច​បង្ក្រាប​ពួក​ក្បត់​បាន​នៅ​ទី​បំផុត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង