ហេតុផល​ដែល​អ្នក​គួរ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ជីវិត

នៅ​ក្នុង​ជីវិត​ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មី​វា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​រឿង​ថ្មី​ដែល​អ្នក​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​។ តួយ៉ាង​ដូចជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត ដែល​យើង​តែងតែ​ធ្វើ​ជា​ប្រចាំ​ជា​មួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ហើយ​ដំណើរ​កម្សាន្ត​ទាំង​នោះ​ក៏​ជា​ពេល​វេលា​ដ៏​គួរ​ឲ្យ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ផង​ដែរ។

ចំណែក​ឯ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​វិញ​អ្នក​ប្រហែល​ជា​ពុំ​ធ្លាប់​បាន​គិត​ដល់​ទេ​ថា​វា​មាន​ឥទ្ធិពល​ប៉ុនណា​សម្រាប់​ជីវិត​ ជួនកាល​វា​អាច​កែប្រែ​ជីវិត​របស់​អ្នក ឬ​អ្នក​អាច​ស្វែង​យល់​ពី​ធាតុ​ពិត​របស់​ខ្លួន​អ្នក​ក៏​អាច​ថា​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់ឯង​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ជីវិត។

១ ស្វែង​យល់​ពី​ខ្លួន​ឯង

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បាន​បាន​យល់​ពី​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន។

វា​ផ្ដល់​ពេល​វេលា​ឲ្យ​អ្នក​គិត​អំពី​​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​បាន​ក្នុង​ជីវិត និង​ពេល​វេលា​សាក​ល្បង​អ្វី​ដែល​ថ្មី​ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្វែង​យល់​ពី​ភាព​ខ្លាំង​ ភាព​ខ្សោយ​របស់​ខ្លួន យល់​ពី​ចំណង់​ចំណូល​ពិត​ប្រាកដ​របស់​ខ្លួន​ដែល​វា​អាច​នឹង​កែ​ប្រែ​ជីវិត​របស់​អ្នក​ជា​រៀង​រហូត។

២ បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​អ្វី​ៗ​គ្រប់យ៉ាង​គឺ​អ្នក​ជា​អ្នក​ធ្វើ​ដោយខ្លួនឯង រាប់​ចាប់​តាំង​ពី​ការ​កក់​សំបុត្រ​រថយន្ត​ កក់​សណ្ឋាគារ​ញ៉ាំ​អាហារ​ក្នុង​ហាង​តែ​ម្នាក់​ឯង​ជាដើម។ កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​យល់​ថា​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​អ្នក​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​ទោះបី​ជា​មិន​មាន​អ្នក​ចាំ​ចាំ​ជំរុញ​ឬ​លើក​ទឹក​ចិត្ត។

៣ ឯករាជ្យ​

ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដិ​មុន​ពេល​ចូល​ញ៉ាំ​អាហារ​នៅ​ហាង​ណា​មួយ​អ្នក​ចាំ​បាច់​ត្រូវ​ពិភាក្សា​គ្នា​សិន​ថា​គួរ​ចូល​ហាង​ណា​មួយ​ ជួន​កាល​អំឡុង​ពេល​ដំណើរ​នោះ​អ្នក​ជួប​រឿង​ដែល​អ្នក​ចង់​ធ្វើ​បំផុត​តែ​អ្នក​មិន​អាច​ធ្វើ​បាន​ដោយ​សារ​មាន​ការ​ជំទាស់​ពី​សមាជិក ឬ​មិន​មាន​ពេល​គ្រប់គ្រាន់​ជាដើម​។ យ៉ាងណា​មិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​អ្នក​នឹង​មាន​សិទ្ធ​សម្រេច​ដោយ​ខ្លួន​ឯង​ថា​អ្នក​ចង់​ធ្វើ​អ្វី ធ្វើ​វា​នៅ​ពេល​ណា​ ដោយ​របៀបណា។

៤ ធ្វើ​ឲ្យ​អ្នក​ចេះ​រស់​នៅ​ម្នាក់​ឯង

ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​អ្នក​នឹង​ឯកា គ្មាន​អ្នក​ជួយ​ផ្ដល់​គំនិត​ឲ្យ​អ្នក​ថា​គួរ​ទៅ​ណា​ ញ៉ាំ​អ្វី​ ធ្វើ​អ្វី​ជាដើម។ ពេល​វេលា​ឯកា​ទាំង​នេះ​នឹង​ធ្វើឲ្យ​អ្នក​ស្រលាញ់​ខ្លួន​ឯង​ជាង​មុន​ ហើយ​វា​នឹង​បង្រៀន​អ្នក​ឲ្យ​យល់​ពី​តម្លៃ​នៃ​ខ្លួន​ឯង​បាន​ច្បាស់​ជាង​មុន ហើយ​ក៏​ថែម​ទាំង​ធ្វើឲ្យ​អ្នក​អាច​រស់​នៅ​ជា​មួយ​ភាព​ឯកា​បាន​ផង​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ