ពេលបែកគ្នា ធ្វើរឿង ៥ នេះ Ex របស់អ្នកច្បាស់ជាស្ដាយក្រោយក្អួតឈាម​មិនខាន

អ្នកណាមិនសេដពេលដែលបែកគ្នាជាមួយសង្សារ អ្វីដែលកាន់តែឈឺចាប់គឺបែកដោយមិនអស់ចិត្តព្រោះគេមានអ្នកថ្មីចោលអ្នក។ ប៉ុន្ដែបើទោះជាពិបាកចិត្តយ៉ាងណាក៏កុំធ្វើបាបខ្លួនឯងឲ្យសោះហើយធ្វើរឿង ៥ នេះមិនត្រឹមតែអភិវឌ្ឍខ្លួនទៅមុខទេថែមទាំងធ្វើឲ្យ  Ex ឈឺចាប់ដែរពេលដែលសម្រេចចិត្តបោះបង់ចោលអ្នកទៀត៖

១. បង្កើនភាពជឿជាក់

នៅពេលបាត់បង់មនុស្សស្រឡាញ់ភ្លាមៗអាចនឹងមានអារម្មណ៍ថាស្រាលល្ហល្ហេវងាកមើលទៅណាក៏គ្មានទិសតំបន់ប៉ុន្ដែកុំព្យាយាមបណ្ដែតបណ្ដោយផ្ដេកផ្ដួលជ្រុលហួសហេតុពេកព្រោះវានឹងកាន់តែធ្វើឲ្យអ្នកអស់ទឹកចិត្តធ្វើរឿងផ្សេងៗដែលនៅជុំវិញ។ បញ្ចេញស្នាមញញឹមនិងទន្ទេញជាប់ក្នុងចិត្តថ្ងៃនេះខ្ញុំស៊យជួបទុក្ខតែថ្ងៃស្អែកនឹងជាថ្ងៃល្អរបស់ខ្ញុំ ត្រូវដឹងថាមនុស្សគ្រប់គ្នាអាចបោះបង់ចោលអ្នកតែអ្នកមិនអាចបោះបង់ចោលខ្លួនឯងទេគ្មានគេក៏អ្នកនៅតែរស់បានមិនស្លាប់នោះទេ។

២. តែងខ្លួនឲ្យស្អាត

មិនដើម្បីអ្នកណាតែសម្រាប់ខ្លួនឯងពេលខ្លះដោយសារតែរវល់នឹងរឿងជុំវិញទើបធ្វើឲ្យអ្នកមិនបានថែទាំខ្លួនឯងឲ្យបានល្អ មិនសូវបានថែសម្រស់ជាដើម។ កុំរវល់តែចាប់អារម្មណ៍សេដរឿង Ex មើលៗខ្លួនឯងផងចំណាយខ្លះតុបតែងខ្លួន ចាប់ផ្ដើមថ្ងៃថ្មីជាមួយរូបរាងថ្មីរឿងល្អៗនឹងចូលមកកាន់ជីវិតរបស់អ្នក។ នៅពេលដែលដើរជួប Ex ម្ដងទៀតទោះជាគេមិនបានប្រាប់អ្នកផ្ទាល់ប៉ុន្ដែក្នុងចិត្តច្បាស់ជាគិតថាអ្នកប្លែកស្អាតជាងមុន។

៣. កុំយំសោកបោកខ្លួនឲ្យសោះ

បើហ៊ានតែយំបោកខ្លួននឹងធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនឯងភ្លាមៗ តែម្ដង។ តើអ្នកណាដែលមិនចេះខូចចិត្តរឿងស្នេហាទៅ? តែបើយំសោកច្រើនហួសហេតុនឹងកាន់តែធ្វើឲ្យ Ex របស់អ្នកបានចិត្តហើយយល់ថាអ្នកអន់ណាស់ ឃើញទេគ្មានខ្ញុំរស់មិនបានមែនបែកគ្នាពិតជាមិនខុស។ ព្យាយាមធ្វើចិត្តឲ្យត្រជាក់តាមដែលអាចធ្វើបានមិនចាំបាច់រករឿងឬឈ្លោះអ្វីទាំងអស់យូរៗទៅស្ថានភាពនឹងល្អប្រសើរជាងមុន។ ស្របពេលជាមួយគ្នានោះ Ex របស់អ្នកតិចឬច្រើននឹងនៅមិនសុខព្រោះធ្លាប់គិតថាខ្លួនឡូយអស្ចារ្យតែពេលបែកគ្នាបែរជាគេមិនឈឺចិត្តសោះ អន់ចង់ដែរហើយតែប៉ុណ្ណេះ។

៤. បង្ហោះរូបភាពដើរលេងស្អាតៗ

មិនមែនអួតសម្ដែងគ្រាន់តែបង្ហោះរូបធម្មតាពេលអ្នកទៅដើរលេងឬញ៉ាំអីនិងផ្សេងៗទៀតប៉ុណ្ណោះជាក្ដីសុខផ្ទាល់ខ្លួន។ បើទោះជាពេលខ្លះ Ex របស់អ្នកមិនបានឃើញដោយផ្ទាល់តែអាចនឹងមានមនុស្សជុំវិញយកទៅប្រាប់គេថា «យើងឃើញសង្សារចាស់ឯងផុសរូបយ៉ាងសប្បាយដូចគ្មានឈឺចិត្តអ្វីផង គេដើរលេងទៅណាមកណាឡើងធម្មតា»។ នៅពេលដែលអ្នកជួបរឿងខកចិត្តបែបនេះនៅតែអាចសប្បាយចិត្តនិងរីករាយដូចធម្មតា Ex របស់អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាគេមើលអ្នកខុសហើយអ្នករឹងមាំជាងអ្វីដែលគេបានគិតបើទោះជាគ្មានគេអ្នកនៅតែអាចរស់នៅធម្មតា។

៥. ផ្ដោតលើការងារ ឬ Goal របស់ខ្លួន

ត្រូវចាំថាក្នុងជីវិតរបស់អ្នកមិនមែនមានតែរឿងស្នេហាមួយទេគឺនៅមានការងារ ក្រុមគ្រួសារនិងផ្សេងៗច្រើនទៀត។ គ្មានមនុស្សម្នាក់នេះក្នុងជីវិតអ្នកមិនមែនអស់មនុស្សមួយផែនដីឡើយដូច្នេះកុំរវល់តែដេកឈឺចាប់ឆាប់ស្វាងឡើងប្រឹងប្រែងដើរបន្ដទៀត។ នៅពេលដែលអ្នកព្យាយាមអភិវឌ្ឍនិងប្រឹងប្រែងលើ ការងារ ឬ Goal របស់ខ្លួនអ្នកនឹងកាន់តែដើរទៅមុខឆ្ងាយៗទៅ បើទោះជាមិនបានល្អឥតខ្ចោះប៉ុន្ដែអ្នកធ្វើឲ្យខ្លួនឯងប្រសើរជាងមុនពោលគឺប្រសើរជាងពេលដែលនៅជាមួយ Ex របស់អ្នក។ ទោះចង់មិនចង់នៅពេលថ្ងៃមួយដែល Ex ដឹងលឺដំណឹងពីភាពរីកចម្រើនរបស់អ្នកយ៉ាងហោចណាស់ក៏មានកូនចិត្តលួចសរសើរឬស្ដាយក្រោយបន្ដិចដែលពេលនោះសម្រេចចិត្តបែកគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ