ការពិតពិសេសៗ ៦ យ៉ាងដែលអ្នកអាចមិនដឹង​អំពីទិវានារីអន្តរជាតិ

អស់រយៈពេលជាង ១០០ ឆ្នាំមកហើយដែលថ្ងៃទី ៨ ខែមីនា ត្រូវបានគេស្គាល់ថាជាទិវានារីអន្តរជាតិនៅបណ្តាប្រទេសជុំវិញពិភពលោក។ ខណៈដែលគោលបំណងនៃទិវានេះមានភាពខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ដោយនៅក្នុងប្រទេសខ្លះវាជាថ្ងៃនៃការតវ៉ា នៅប្រទេសខ្លះទៀតវាជាវិធីមួយដើម្បីអបអរសមិទ្ធិផលរបស់ស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ ប៉ុន្តែជាការពិតថ្ងៃឈប់សម្រាកមួយ​នេះគឺមានន័យ​លើសពីធម្មតា។ ដើម្បីស្វែងយល់ពីប្រភពដើម និងទំនៀមទម្លាប់ប្រចាំថ្ងៃមួយ​នេះ AMS នឹង​ធ្វើការបកស្រាយតាមរយៈអត្ថបទខាងក្រោម៖

១. ទិវាសិទ្ធិនារីអន្តរជាតិ មានដើមកំណើតជាង ១០០ ឆ្នាំមុន

នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩០៩ គណបក្សសង្គមនិយមអាមេរិកដែលបច្ចុប្បន្នត្រូវបានរំលាយ បានរៀបចំទិវានារីជាតិលើកដំបូង នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈ។ នៅឆ្នាំ ១៩១០ លោកស្រី Clara Zetkin ជាមេដឹកនាំការិយាល័យស្ត្រីរបស់ប្រទេសអាល្លឺម៉ង់សម្រាប់គណបក្សសង្គមប្រជាធិបតេយ្យ បានស្នើឱ្យមានទិវានារីអន្តរជាតិជាសកល ដូច្នេះមនុស្សជុំវិញពិភពលោកនឹងអាចប្រារព្ធក្នុងពេលតែមួយ។ នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ១៩១១ ទិវានារីអន្តរជាតិដំបូងត្រូវបានប្រារព្ធឡើង ដោយមនុស្សជាង ១ លាននាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ស្វីស អូទ្រីស និងដាណឺម៉ាកបានចូលរួម។

២. ការប្រារព្ធពិធីនេះបានធ្វើឱ្យស្ត្រីមានសិទ្ធិបោះឆ្នោតក្នុងប្រទេសរុស្ស៊ី

នៅឆ្នាំ ១៩១៧ ស្ត្រីនៅក្នុងប្រទេសរុស្ស៊ីបានប្រារព្ធទិវានេះដោយចាប់ផ្តើមធ្វើកូដកម្មសម្រាប់ “នំបុ័ងនិងសន្តិភាព” ជាមធ្យោបាយមួយដើម្បីប្រឆាំងនឹងសង្គ្រាមលោកលើកទី ១ និងតស៊ូមតិសម្រាប់សមភាពយេនឌ័រ។ ស្ដេច Nicholas II ដែលជាមេដឹកនាំប្រទេសនៅពេលនោះ មិនមានការចាប់អារម្មណ៍ទេ ហើយបានណែនាំឱ្យបញ្ចប់ការតវ៉ា ហើយត្រូវបាញ់សម្លាប់ស្ត្រីណាម្នាក់ដែលមិនព្រមដកថយ។ ប៉ុន្តែ​ស្ត្រី​ទាំង​នោះ​មិន​ភិតភ័យ​ឡើយ ហើយ​បន្ត​ការ​តវ៉ា​របស់​ពួក​គេ រហូត​ដល់ព្រះចៅ​អធិរាជត្រូវ​ដាក់​រាជ្យ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។ បន្ទាប់មក រដ្ឋាភិបាលបណ្ដោះអាសន្នបានផ្តល់សិទ្ធិឱ្យស្ត្រីនៅក្នុងប្រទេសរុស្ស៊ីបោះឆ្នោតបាន។

៣. អង្គការសហប្រជាជាតិបានអនុម័តទិវានារីអន្តរជាតិជាផ្លូវការក្នុងឆ្នាំ ១៩៧៥

អង្គការសហប្រជាជាតិ បានដាក់ឈ្មោះឆ្នាំ ១៩៧៥ ថាជាឆ្នាំអន្តរជាតិនៃស្ត្រី និងបានប្រារព្ធទិវានារីអន្តរជាតិនៅថ្ងៃទី ៨ ខែមីនាជាលើកដំបូងក្នុង​ឆ្នាំនោះ។ ចាប់តាំងពីពេលនោះមក អង្គការសហប្រជាជាតិបានក្លាយជាអ្នកឧបត្ថម្ភចម្បងនៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយបានលើកទឹកចិត្តដល់ប្រទេសជាច្រើនទៀតជុំវិញពិភពលោកឱ្យទទួលយកថ្ងៃឈប់សម្រាក និងគោលដៅរបស់ខ្លួនក្នុងការប្រារព្ធ “ទង្វើនៃភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ស្ត្រីដែលបានដើរតួនាទីដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេស និងសហគមន៍របស់ពួកគេ”។

៤. ទិវាសិទ្ធិនារីអន្តរជាតិ គឺជាថ្ងៃឈប់សម្រាកផ្លូវការនៅ ២៧ប្រទេស

ទិវាសិទ្ធិនារីអន្តរជាតិ គឺជាថ្ងៃនៃការប្រារព្ធនៅជុំវិញពិភពលោក និងជាថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងប្រទេសចំនួន ២៧ មានជាអាទិ៍ដូចជា អាហ្វហ្គានីស្ថាន គុយបា វៀតណាម អ៊ូហ្គង់ដា ម៉ុងហ្គោលី ហ្សកហ្ស៊ី ឡាវ កម្ពុជា អាមេនី បេឡារុស ម៉ុងតេណេហ្គ្រោ រុស្ស៊ី និងអ៊ុយក្រែនជាដើម។

៥. ទិវាសិទ្ធិនារីអន្តរជាតិ គឺជាការប្រារព្ធពិធីរួមគ្នាជាមួយទិវាមាតា នៅប្រទេសជាច្រើន

ដោយសារទិវាមាតា និងទិវានារីអន្តរជាតិសុទ្ធតែជានៃថ្ងៃអបអរសាទររបស់ស្ត្រី ដូច្នេះហើយ​ថ្ងៃឈប់សម្រាកទាំងពីរត្រូវបានបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសមួយចំនួន រួមមានប្រទេសស៊ែប៊ី អាល់បានី ម៉ាសេដូនៀ និងអ៊ូសបេគីស្ថាន។ នៅថ្ងៃនេះ កូនៗតែង​ជូន​កាដូ​ដល់​ម្តាយ និង​ជីដូន​ជាសញ្ញា​នៃ​ក្តី​ស្រឡាញ់ និង​ការដឹងគុណ​។

៦. ទិវានារីអន្តរជាតិតែងមានប្រធានបទផ្លូវការខុសគ្នាពីមួយឆ្នាំទៅឆ្នាំ

នៅឆ្នាំ ១៩៩៦ អង្គការសហប្រជាជាតិបានបង្កើតប្រធានបទ “អបអរសាទរអតីតកាល បង្កើតផែនការសម្រាប់អនាគត” សម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំនោះ។ នៅឆ្នាំ ១៩៩៧ មានប្រធានបទ “ស្ត្រីនៅតុសន្តិភាព” បន្ទាប់មកក្នុងឆ្នាំ១៩៩៨ ក៏មានប្រធានបទ “ស្ត្រី និងសិទ្ធិមនុស្ស” រហូត​មក​ដល់ឆ្នាំ​២០២៣ គេបានប្រារព្ធក្រោមប្រធានបទ #EmbraceEquity ឬ “ប្រកាន់យក​សមធម៌” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ