ស្រស់ស្អាតណាស់! រមណីយដ្ឋានស្ថិតក្នុងចម្ការដូង អមដោយធម្មជាតិពិតៗ គួរជាទីលំហែកាយ

ដើមដូង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រុក្ខជាតិ​ម្យ៉ាង​មាន​ប្រយោជន៍ ដែល​គេ​និយម​ដាំ​ដើម្បី​យក​ផ្លែ​ហូប ធ្វើ​នំ និង​ថែម​ទាំង​អាច​យក​ស្លឹក​ប្រក់​សម្រាប់​សង់​ផ្ទះ​ទៀត​ផង រី​ឯ​កសិករ​ខ្លះ​ជ្រើសរើស​មុខ​របរ​ដាំ​ដើម​ដូង​សម្រាប់​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ ឬ​តូច​ទៅ​តាម​ទំហំ​ដី​របស់​ពួកគេ។ អ្វី​ដែល​យើង​សង្កេត​ឃើញ​ពី​អត្ថប្រយោជន៍​ដ៏​មហិមា​នៃ​ការ​ដាំ​ដើម​ដូង គឺ​រមណីយដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ ត្រពាំង ៤​ ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​ទាញ​ប្រយោជន៍​យ៉ាង​សកម្ម​ពី​ដើម​ដូង ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។

រមណីយដ្ឋាន​នេះ​មាន​ឈ្មោះ​ថា «រមណីយដ្ឋាន អាណាចក្រ ដូង»។ ជាជាង​ការ​ទុក​ចោល​នៃ​ដី​ដាំ​ដំណាំ​ដូង និង​ត្រូវ​រង់ចាំ​ប្រមូល​ផល​ពី​វា​ម្ចាស់​រមណីយដ្ឋាន​នេះ បាន​បង្កើត​របក​គំហើញ​ថ្មី​មួយ​ដោយ​កែច្នៃ​ទី​កន្លែង​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​លំហែ​កាយ​គួរ​ឲ្យ​ទាក់ទាញ។

អ្នកនាង ភី ស្រនិត ស្ថាបនិក​អាណាចក្រ​ដូង​បាន​ឲ្យ​ដឹង​ថា «ដោយ​មើល​ឃើញ​ថា​មនុស្ស​ជា​ច្រើន​កំពុង​តែ​មមាញឹក​នៅ​ក្នុង​ការ​បំពេញ​ការងារ រី​ឯ​អ្នក​ខ្លះ​ទៀត​កំពុង​មាន​បញ្ហា​ធុញ​ថប់​ច្រើន​ ហើយ​ចង់​ស្វែង​រក​កន្លែង​ណាមួយ​ដើម្បី​សម្រាក​លំហែ​កាយ​បន្ធូរ​អារម្មណ៍​ស្ត្រេស និង​ពិសា​អាហារ​នៅ​កន្លែង​ដែល​មាន​បរិយាកាស​បែប​ស្រុកស្រែ​ ពួកគាត់​អាច​មក​លេង​នៅ​រមណីយដ្ឋាន​អាណាចក្រ​ដូង​បាន​នូវ​រាល់​ពេល​សម្រាក​ពី​ការងារ ឬ​ថ្ងៃ​ចុង​សប្ដាហ៍»។

​រមណីយដ្ឋាន​​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ភ្នំពេញ​ត្រឹម​រយៈ​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​ប្រមាណ ៣០ ទៅ ៥០ នាទី​ តាម​ផ្លូវ​ជាតិ​លេខ ៥ មាន​ទេសភាព​ធម្មជាតិ​គួរ​ឲ្យ​គយគន់​ អម​ទៅ​ដោយ​កញ្ចុះ​ទទួល​ទាន​អាហារ​ស្ថិត​នៅ​ដាច់​ៗ​ពី​គ្នា និង​ស្ថិត​នៅ​ជិត​គូរ​ទឹកថ្លា​ឆ្វង់​បាន​ក្លាយ​ទៅ​ជា​ទី​កន្លែង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​បញ្ហា​នានា។

គួរ​បញ្ជាក់​ថា​រមណីយដ្ឋាន​អាណាចក្រ​ដូង ក្រៅ​តែ​ពី​មាន​ទេសភាព​ស្រស់​ស្អាត​បែប​ស្រុកស្រែ​ កន្លែង​មួយ​នេះ​ក៏​បាន​រៀប​ចំ​កន្លែង​សម្រាប់​ក្មេង​លេង អាហារ​ឆ្ងាញ់​ៗ​ជាច្រើន កន្លែង​បោះតង់​ និង​កន្លែង​ថតរូប​ស្រស់​ស្អាត​ជាច្រើន​សម្រាប់​ស្វាគមន៍​អ្នក​ទេសចរណ៍​ទៅ​រំសាយ​ស្ត្រេស៕

ទំនាក់ទំនង៖ 015 699 988

ទីតាំង៖​ ភូមិ ត្រពាំង ៤​ ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ