គូ​ស្នេហ៍​បី​គូ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​បែង​ចែក​ភេទ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ស្នេហា​ឡើយ

គេ​ថា​ស្នេហា​គ្មាន​ដែន​កំណត់​ ស្នេហា​អាច​កើត​មាន​ឡើង​បាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​។ មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​ ឬ​ភេទ​ដទៃ​ណា​ផ្សេង​ទៀត​ក៏​ដោយ​។ ប្រៀប​ដូច​ជា​គូ​ស្នេហ៍​ទាំង​បី​គូ​នេះ​ដែល​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​ថា​រនាំង​នៃ​ការ​បែង​ចែក​ភេទ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ស្នេហា​របស់​ពួក​គេ​ឡើយ​។ ចុង​ក្រោយ​មនុស្ស​យើង​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​ដែល​យល់​ចិត្ត​ និង​អាច​កាន់​ដៃ​យើង​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា​បាន​តែ​ប៉ុណ្ណោះ។ ឥលូវ​យើង​មក​អាន​រឿង​រ៉ាវ​ស្នេហា​របស់​គូ​ស្នេហ៍​ទាំង​បី​គូ​នេះ​បន្តិច​ថា​តើ​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ?

​១.​ គូ​ស្នេហ៍​រវាង​ Tom និង Gay

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ស្រាប់​មក​ហើយ​ថា​ Tom គឺ​ជា​មនុស្ស​ស្រី​ដែល​តុប​តែង​ខ្លួន​ជា​ប្រុស​ហើយ​ស្រឡាញ់​ស្រី​។​ ចំណែក​ Gay គឺ​ជា​មនុស្ស​ប្រុស​ដែល​តុប​តែង​ខ្លួន​ជា​ប្រុស​ហើយ​ស្រឡាញ់​ប្រុស​ដូច​គ្នា។ ​កញ្ញា​ Fern អាយុ​២៤​ឆ្នាំ​នាង​គឺ​ជា​Tom ដែល​ស្រឡាញ់​មនុស្ស​ស្រី​។​ ដោយ​ស្រឡាញ់​ចូល​ចិត្ត​ភាព​ទន់​ភ្លន់​របស់​មនុស្ស​ស្រី​ទើប​កន្លង​មក​នាងសេព​គប់​តែ​ជា​មួយ​មនុស្ស​ស្រី​រហូត​មក​។​ លុះ​ពេល​ដែល​បាន​ជួប​ជា​មួយ​នឹង​លោក​ Neung មាន​វ័យ​ ២៩​ ជា​Gay ដែល​តែង​តែ​សេពគប់​ជា​មួយ​មនុស្ស​ប្រុស​មក​ធ្វើ​ឲ្យ​គ្រប់​​ចំណូល​ចិត្ត​អ្នក​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ។​ ដោយ​ពាក្យ​ថា​ស្នេហា​គ្មាន​លក្ខណ​អ្នក​ទាំង​ពីរ​ក៏​បាន​សែប​គប់​គ្នា​រហូត​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ ហើយ​បាន​ឲ្យ​រហ្សស​នាម​គូ​ស្នេហ៍​ខ្លួន​ឯង​ថា​ ” គូ​ស្នេហ៍​ Tom And Gay” ។

២.​តារា​ Tiktok និង​ អ្នក​គាំទ្រ​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា

កញ្ញា​ Tal អាយុ​ ៣១ឆ្នាំ​ជា​តារា​ TikTok មាន​អ្នក​តាម​ដាន​ជាង​៣​លាន​នាក់​។​ ក្នុង​នោះ​ក៏​មាន​កញ្ញា​ Pang ដែល​ជា​អ្នក​គាំ​ទ្រ​ដែរ។​ កញ្ញា​ Pang តែង​តែ​តាម​ដាន​រាល់​ការ​ Post នៅ​លើ​បណ្ដាញ​សង្គម​ Tiktok របស់ idol ខ្លួន​។ ដោយ​សារ​ Lifestyle និង​ការ​និយម​ចូល​ចិត្ត​ដើរ​ញាំ​អាហារ​ឆ្ងាញ់ៗ​ដូច​គ្នា​ធ្វើ​ឲ្យ​កញ្ញា​ Pang ​ដាច់​ចិត្ត​ chat ទៅ​រក​ Idol របស់​ខ្លួន។​ បន្ទាប់​ពី​និយាយ​គ្នា​បាន​មួយ​រយៈ​ អ្នក​ទាំង​ពីរ​ក៏​បានណាត់ជួប​គ្នា។​ រហូត​មក​ដល់​ពេល​នេះ​ទាំង​ពីរ​បាន​សេព​គប់​គ្នា​ហើយ​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ហើយ​រួច​រាល់​។​ បើ​ទោះ​ជា​ប្រទេស​ថៃ​នៅ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ទៅ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​ក៏​ពិត​មែន​​ តែ​គ្រួសារ​ទាំង​សង​ខាង​បាន​ដឹង​លឺ​និង​រីករាយ​ជា​មួយ​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​យ៉ាង​ខ្លាំង។

៣. ស្នេហា​រវាង​នារី​ពិត​ប្រាកដ​ជា​មួយ​នឹង​នារី​កែភេទ

Nuna នារី​ជន​ជាតិ​ថៃ​វ័យ​ ៣៨​ឆ្នាំ​បាន​ជួប​ជា​មួយ​នឹង​គូ​ស្នេហ៍​គឺ​នាង​ Barianna ជន​ជាតិ​អូស្រ្តាលី​មាន​វ័យ​ ៥១​ឆ្នាំ​ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វែង​រក​គូ។

ដើម​ឡើយ​នៅ​កំឡុង​ពេល​ដែល​ទើប​តែ​ជួប​គ្នា​លើក​ដំបូង​ Barianna គឺ​ជា​មនុស្ស​ប្រុស​។​ តែ​ដោយ​សារ​រាង​កាយ​របស់​គេ​​មិន​មាន​ការ​តប​ស្នង​ខាង​អ័រម៉ូន​ភេទ​ប្រុស​បាន​ត្រឹម​ត្រូវ​ដូច​មនុស្ស​ប្រុស​ទូទៅ​ទើប​ធ្វើ​ឲ្យ​គេ​ត្រូវ​ប្រឈម​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​ដ៏​ធំ​មួយ។

បន្ទាប់​ពី​សេព​គប់​គ្នា​បាន​មួយ​រយៈ​ Nuna ​សង្កេត​ឃើញ​ថា​រាង​កាយ​របស់​គូ​ស្នេហ៍​ខ្លួន​មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ប្រក្រតី​តែ​នាង​មិន​សួរ​នាំ​អ្វី​នាង​រង់​ចាំ​ឲ្យ​គេ​ជា​អ្នក​ប្រាប់​ដោយ​ខ្លួន​ឯង។ ថ្ងៃ​មួយ​នៅ​កន្លែង​ហាត់​ប្រាណ​ Barianna បាន​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ប្រុស​ជា​ច្រើន​សម្លឹង​មក​ដើម​ទ្រូង​របស់​គេ​មិន​ដាក់​ភ្នែក​។​ គេ​ក៏​ចាប់​អារម្មណ៍​មើល​មក​រាង​កាយ​ខ្លួន​ឯង​ឃើញ​ថា​ ខ្លួន​មាន​សុដន់​ដូច​ជា​មនុស្ស​ស្រី។​ បន្ទាប់​ពី​នោះ​គេ​ក៏​បាន​ទៅ​ជួប​ពេទ្យ​ទើប​ដឹង​ថា​វា​ជា​រឿង​ចម្លែក​ម្យ៉ាង​ដែល​មិន​ងាយ​នឹង​កើត​មាន​ឡើង​នៅ​លើ​រាង​កាយ​របស់​មនុស្ស​។​ នេះ​គឺ​ជា​ការ​មិន​តប​ស្នង​នូវ​អ័រម៉ូន​ភេទ​ប្រុស​ដែល​មនុស្ស​ភាគ​តិច​ណាស់​នឹង​បាន​ជួប​។​ ដោយ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ គេ​ក៏​បាន​សម្រេច​ចិត្ត​កែ​ភេទ​មក​ជា​ស្ត្រី ដោយ​ការ​កែ​ប្រែ​លើក​នេះ​ក៏​មាន​ការ​យល់​ស្រប​ពី​ Nuna ​ដែល​ជា​គូ​ស្នេហ៍​របស់​គេ​ដែរ។​ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រឡាញ់​គ្នា​ផ្អែម​ល្ហែម​ដូច​ដើម​បើ​ទោះ​បី​ជា​រាង​កាយ​ប្រែ​ប្រួល​តែ​បេះ​ដូង​នៅ​តែ​ដដែល​មិន​ប្រែប្រួល​ឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម