​សត្វ​​ឆ្អឹងកង​មួយ​ប្រភេទ​ដែល​អាច​រស់​បាន​រយៈ​ពេល​ ៥០០ឆ្នាំ

អ្នក​វិទ្យាសាស្ត្រ​បាន​សង្ស័យ​មួយ​រយៈ​ធំ​ថា​ប្រភេទ​ត្រី​ឆ្លាម​ហ្គ្រីនឡែន​ជា​សត្វ​មួយ​ប្រភេទ​ដែល​អាច​រស់​បាន​យូរ​បំផុត ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៅ​តែ​មិន​ទាន់​អាច​កំណត់​បាន​ពី​អាយុ​ពិត​ប្រាកដ​របស់​ពួក​វា។ សម្រាប់​ប្រភេទ​ត្រី​ឆ្លាម​ដទៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​អាយុ​ពួក​វា​តាមរយៈ​ការ​លូតលាស់​នៃ​ឆ្អឹងកង​ ឬ​ឆ្អឹង​ខ្នង​របស់​វា។ ​ឆ្លាម​ហ្គ្រីនឡែន​ជា​ឆ្លាម​មួយ​ប្រភេទ​ដែល​មិន​មាន​ព្រុយ​ និង​ជាលិកា​ក្នុង​ខ្លួន​របស់​ពួក​វា​ទេ។ ឆ្អឹង​កង​របស់​ពួក​វា​ហាក់​មាន​សភាព​ទន់​ខ្លាំង​ជាង​ឆ្លាម​ដទៃ​ទៀត ហើយ​ព្រម​ទាំង​មាន​ការ​លូតលាស់​យឺត​ខ្លាំង​បំផុត។ អ្នក​វិទ្យាសាស្ត្រ​បាន​ត្រឹម​តែ​ទាយ​អាយុ​របស់​ពួកវា​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​ធ្លាប់​បាន​ដឹង​ប៉ុណ្ណោះ។

ក្រោយ​មក​តាម​រយៈ​ការ​រក​ឃើញ​ចុង​ក្រោយ​មួយ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​ប្រើប្រាស់​ Carbon Dating (សារធាតុ​គីមី​ដែល​គេ​ប្រើ​សម្រាប់​វាស់​អាយុ​របស់​​វត្ថុ​ឬ​ភាវៈ​អ្វី​មួយ) ដើម្បី​ប៉ាន់​ប្រមាណ​នូវ​អាយុ​របស់​សត្វ​ឆ្លាម​ហ្គ្រីនឡែន​។ នៅ​ក្នុង​ភ្នែក​របស់​ឆ្លាម​ហ្គ្រីនឡែន​មាន​ប្រូតេអ៊ីន​ម្យ៉ាង​ដែល​ប្រមូល​ផ្ដុំ​មុន​ពេល​វា​ចាប់​កំណើត​ទៅ​ទៀត​។ ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​យល់​ថា​គេ​អាច​វាស់​អាយុ​ឆ្លាម​មួយ​នេះ​បាន​តាម​រយៈ​ប្រូតេអ៊ីន​នេះ​ឯង។ ការ​សិក្សា​មួយ​ពិសោធន៍​ទៅលើ​ឆ្លាម​ហ្គ្រីនឡែន​ដ៏​ធំ​បំផុត​មួយ​មាន​ប្រវែង​ ៥ម៉ែត្រ​ដែល​​អ្នក​នេសាទ​ចាប់​បាន​។ ជា​លទ្ធផល​ការ​បាន់​ប្រមាណ​ទៅ​លើ​ឆ្លាម​មួយ​នោះ​បាន​បង្ហាញ​ថា​វា​មាន​អាយុ​ចន្លោះ​ចាប់​ពី ២៧២ ដល់​ ៥១២ឆ្នាំ។

Carbon Dating អាច​ត្រឹម​តែ​ផ្ដល់​ការ​ប៉ាន់​ស្មាន​នៃ​ចន្លោះ​អាយុ​ប៉ុណ្ណោះ​ មិន​មែន​ជា​អាយុ​ពិត​តែ​ម្ដង​នោះ​ទេ។ ក៏​ប៉ុន្តែ​បើ​ទោះ​បី​ជា​អាយុ​ទាប​បំផុត​នៃ​ការ​ប៉ាន់​ស្មាន​ក៏​ធ្វើ​ឲ្យ​សត្វ​ឆ្លាម​ហ្គ្រីនឡែន​ជា​សត្វ​ឆ្អឹង​កង​ដែល​រស់​បាន​យូរ​បំផុត​ផង​ដែរ។ តាម​រយៈ​ទ្រឹស្ដី​មួយ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​រស់​រយៈ​ពេល​ដ៏​វែង​នៃ​សត្វ​ឆ្លាម​ហ្គ្រីនឡែន​នេះ​ក៏​ដោយ​សារ​តែ​ការ​មាន​មេតាបូលីស​ដ៏​យឺត​ខ្លាំង​បំផុត​របស់​វា។ មេតាបូលីស​យឺត​ខ្លាំង​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​យឺត មិន​ងាយ​ចាស់​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម