គួរ​ឲ្យ​ចាប់​អារម្មណ៍! ថ្ងៃ​សិទ្ធិនារី​មាន​តែ​នារី​ប៉ុណ្ណោះ​អាច​ឈប់​សម្រាក​បាន​ក្នុង​ប្រទេស​ទាំង​នេះ

ថ្ងៃ​ ៨មីនា​ ត្រូវ​អង្គការ​សហប្រជាជាតិ​​កំណត់​ថា​ជា​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ជា​ផ្លូវ​ការ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥។ មក​ទល់​សព្វ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​លោក​ ហើយក៏មានប្រទេស​ជា​ច្រើន​បាន​សម្រេច​ចាត់​ចូល​ជា​ថ្ងៃ​ឈប់សម្រាក​ជាតិ។ ប៉ុន្តែ​ក៏​មាន​ប្រទេស​ខ្លះ​ផ្ដល់​​សិទ្ធិឈប់​សម្រាក​សម្រាប់​តែ​ស្ត្រី​ប៉ុណ្ណោះ។

ប្រទេស​ដែល​​ផ្ដល់​សិទ្ធិឈប់​សម្រាក​សម្រាប់​តែ​ស្ត្រី​ ក្នុងថ្ងៃ ៨មីនា មាន​ដូចជា​៖ ប្រទេស​ចិន ម៉ាសេដូនៀ ម៉ាដាហ្គាស្ការ និង​នេប៉ាល់ ខណៈ​ប្រទេស​ខ្លះ​ទៀត​មាន​ប្រារព្ធ​ពិធី​នេះ​រួម​ជា​មួយ​នឹង​ទិវា​មាតា​អន្តជាតិ​តែ​ម្ដង។ ចំណែក​ឯ​ប្រទេស​ដែល​កំណត់​ថ្ងៃ​ ៨មីនា​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​មាន​ដូចជា៖ អាហ្វហ្គានីស្ថាន អង់ហ្គោឡា អាមេនី អាហ្សេបៃហ្សង់ បេឡារូស ប៊ូគីណាហ្វាសូ កម្ពុជា គុយបា ហ្សកហ្ស៊ី ហ្គីណេ-ប៊ីសូ អេរីទ្រី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ាដាហ្គាស្កា ម៉ុលដូវ៉ា ម៉ុងហ្គោលី រុស្ស៊ី តាហ្ស៊ីគីស្ថាន ទួរមេនីស្ថាន អ៊ូហ្គាន់ដា អ៊ុយក្រែន អ៊ូបេគីស្ថាន វៀតណាម និង​ហ្សំប៊ី។

គួរ​ជម្រាប​ថា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ មាន​ដើម​កំណើត​ជាង ១០០ឆ្នាំ​មក​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ១៩០៩ ពេល​ដែល​គណបក្ស​សង្គម​និយម​អាមេរិក​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រំលាយ បាន​រៀប​ចំ​ទិវា​នារី​ជាតិ​លើក​ដំបូង។

១ឆ្នាំ​ក្រោយ​មក​​នៅ​ឆ្នាំ ១៩១០ លោកស្រី Clara Zetkin ជា​មេដឹកនាំ​ការិយាល័យ​ស្ត្រី​របស់​ប្រទេស​អាល្លឺម៉ង់​សម្រាប់​គណបក្ស​សង្គម​ប្រជាធិបតេយ្យ បាន​ស្នើ​ឱ្យ​មាន​ទិវា​នារី​អន្តរ​ជាតិ​ជា​សកល ដូច្នេះ​មនុស្ស​ជុំវិញ​ពិភព​លោក​នឹង​អាច​ប្រារព្ធ​ក្នុង​ពេល​តែមួយ។ នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា​ ឆ្នាំ ១៩១១ ទិវា​នារី​អន្តរជាតិ​ដំបូង​ត្រូវ​បាន​ប្រារព្ធ​ឡើង ដោយ​មនុស្ស​ជាង ១ លាន​នាក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ស្វីស អូទ្រីស និង​ដាណឺម៉ាក​បាន​ចូលរួម។ ថ្ងៃ​ទី ១៩ ខែ​មីនា​ត្រូវ​បាន​ប្រទេស​ទាំង​នេះ​ប្រារព្ធ​ជា​បន្ត​បន្ទាប់​រហូត​មក​ទល់​ឆ្នាំ ១៩៧៥ ទើប​សម្រេច​ផ្លាស់​ប្ដូរ​មក​ជា​ថ្ងៃ​ ៨មីនា​ រួម​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​លើ​ពិភព​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *