ត្រឹមមួយថ្ងៃ ថៃចុះសំបុត្រអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នាបានជិត ២៨០០គូ ត្រៀមបំបែកកំណត់ត្រាពិភពលោក

ប្រទេសថៃបានបោះជំហានថ្មីដ៏ធំមួយទៀត ដោយបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលអនុញ្ញាតឱ្យគូស្នេហ៍ស្រលាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍​ស្របច្បាប់។ ផ្អែកតាមរបាយការណ៍ពីក្រសួងមហាផ្ទៃថៃ ក្នុងថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃដំបូងដែលច្បាប់នេះត្រូវបានអនុវត្តជាធរមាន មានគូស្នេហ៍ភេទដូចគ្នាចំនួន ២៧៩២ គូបានចុះសំបុត្រអាពាហ៍ពិពាហ៍ទូទាំងប្រទេស។

ស្ថិតក្នុងចំណោមអ្នកមកចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃនោះ អ្នកនាង Ploynaplus Chirasukon និងគូស្នេហ៍បានបង្ហាញអារម្មណ៍រីករាយ ដែលទីបំផុត​ច្បាប់បាន​ទទួលស្គាល់​ស្នេហារបស់ខ្លួន ធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចទទួលបានអត្ថប្រយោជន៍ និងការការពារ​ក្នុងនាមជាប្ដីប្រពន្ធដូចគ្នាស្នេហ៍ភេទផ្ទុយគ្នាដែរ។

វិភាគ​តាម​បែប​ប្រជាសាស្ត្រ​ សាស្ត្រាចារ្យ​បណ្ឌិត ភឿង​សំ​រ៉ា​ន់ នាយករង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សាជីវកម្មពីសាកលវិទ្យាល័យ Mahidol មើលឃើញថាច្បាប់អាពាហ៍ពិពាហ៍មិនប្រកាន់ភេទនេះ អាចជាកត្តាមួយក្នុងការលើកទឹកចិត្តដល់គូស្នេហ៍ LGBTQ ឱ្យចូលមករស់នៅប្រទេសថៃកាន់តែច្រើន ព្រោះកន្លងមក គូស្នេហ៍ភេទដូចគ្នាជនជាតិថៃជាច្រើន ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅក្រៅប្រទេស។ និន្នាការធ្វើមាតុភូមិនិវត្តនឹងអាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយក្នុងពេលតែមួយក៏​ជា​សក្តានុពល​ជំរុញ​ទឹកចិត្តក្រុមអ្នកស្រលាញ់ភេទដូចគ្នាឱ្យបន្តរស់នៅប្រទេសថៃផងដែរ។

ប្រធានសហជីពអ្នកស្រលាញ់ភេទដូចគ្នា Bangkok Pride អ្នកស្រី Adcharaporn បាន​ឱ្យដឹងថាច្បាប់ថ្មីនេះគឺជាសញ្ញានៃការផ្លាស់ប្ដូរដ៏ធំក្នុងប្រទេសថៃ ខណៈបានស្នើឱ្យ Guinness World Records ទទួលស្គាល់ថាប្រទេសថៃមានការចុះឈ្មោះអាពាហ៍ពិពាហ៍ភេទដូចគ្នាច្រើនជាងគេបំផុតក្នុងពិភពលោកក្នុងរយៈពេលតែមួយថ្ងៃផងដែរ។ ទន្ទឹមនឹងច្បាប់អនុញ្ញាតឱ្យរៀបការដោយស្របច្បាប់ អ្នកស្រីសង្ឃឹមថានៅថ្ងៃខាងមុខនឹងមានការកែសម្រួលច្បាប់មួយចំនួនទៀតដើម្បីផ្ដល់សិទ្ធិស្មើភាពសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាដូចជាការទទួលស្គាល់យេនឌ័រ ឬការកែប្រែច្បាប់មួយចំនួន ដូចជាច្បាប់ទប់ស្កាត់អំពើពេស្យាចារជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *