បុរសកំពូលផ្អែម! នី រតនា និទានប្រវត្តិស្នេហាជាមួយភរិយារយៈពេល ១០ ឆ្នាំមកនេះ

ម្ចាស់​ជយលាភី Cambodian Idol រដូវ​កាល​ទី​១ នី រតនា ជា​តារា​ចម្រៀង​ប្រុស​ដ៏​ជោគជ័យ​ម្នាក់​ទាំង​ក្នុង​អាជីព និង​រឿង​ស្នេហា ហើយ​សូម្បី​តែ​ពេល​កសាង​ជីវិត​គ្រួសារ​ហើយ​ក៏​លោក​នៅតែ​ទទួល​បាន​ប្រជាប្រិយភាព​មិន​ថមថយ​ឡើយ។ អ្វីពិសេស​ឪពុក​របស់​កូន​ប្រុស​ស្រី ៣ នាក់​រូប​នេះ មិន​ធ្លាប់​មាន​រឿង​អាស្រូវ។

មក​ដល់​ពេល​នេះ​ម្ចាស់​បទ «មហា​ឈឺ» និង​ភរិយា​ឈ្មោះ ហេង សុវណ្ណភក្តិណា ហៅ Tessa បាន​ស្រលាញ់ និង​រៀប​ការ​បាន ១០ ឆ្នាំ​មក​ហើយ។ គម្រប់​ខួប ១០ ឆ្នាំ​នៃ​ការ​ស្រលាញ់​គ្នា នី រតនា បាន​បង្ហោះ​សារ​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​មួយ​ទសវត្សរ៍​មក​នេះ រហូត​ទទួល​បាន​ចំណង​ដៃ​ស្នេហា​កូន​ប្រុស​ស្រី ៣ នាក់។

នី រតនា បាន​សរសេរ​យ៉ាង​ក្បោះក្បាយ​លើ​បណ្ដាញ​ហ្វេសប៊ុក​ខ្លួន និង​ដាក់​ចំណង​ជើង​រឿង​រ៉ាវ​ស្នេហា​ខ្លួន​ថា “រឿង​ស្នេហ៍​ស្មោះ​ពិត​ជា​មាន កាលពី​ព្រេងនាយ នៅ​ឆ្នាំ 2015 មាន​កំលោះ​ម្នាក់​លួច​ស្រឡាញ់​នារី​ក្រមុំ​ម្នាក់ នៅ​ឆ្នាំ 2019 ពួកគេ​ក៏​បាន​រៀបការ​ជាមួយ​គ្នា បុរស​ម្នាក់​នោះ​ស្រឡាញ់​នារី​ម្នាក់​នោះ​ខ្លាំង​ណាស់ នៅឆ្នាំ 2020 ពួកគេ​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ដំបូង បុរស​ម្នាក់​នោះ​ក៏​កាន់​តែ​ស្រឡាញ់​នារី​ម្នាក់​នោះ​ខ្លាំង​ឡើង នៅ​ឆ្នាំ​ 2024 ពួកគេ​ក៏​ទទួល​បាន​ចំណង​ដៃ​កូន​ភ្លោះ​ប្រុស​ស្រី​មួយ​គូ​បន្ថែម​ទៀត បុរស​នោះ​ក៏​នៅ​តែ​ស្រឡាញ់​នារី​ម្នាក់​នោះ​កាន់តែ​ខ្លាំង​លើស​លប់ ហើយ​នៅ​ឆ្នាំ 2025 ជា​ឆ្នាំ​ទី 10 នៃ​ការ​ស្រឡាញ់​គ្នា​របស់​ពួកគេ​ ពួកគេ​បាន​នាំ​គ្រួសារ​ទាំង 5 នាក់​របស់​ពួកគេ​ទៅ​លេង​សមុទ្រ​យ៉ាង​មាន​សុភមង្គល​បំផុត“។

តារា​ចម្រៀង​សំឡេង​ស្រទន់​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ធំ បាន​អះអាង​ថា រយៈពេល ១០ ឆ្នាំ​នៃ​ការ​ស្រឡាញ់​គ្នា​ជាមួយ​ភរិយា​ដ៏​ស្រស់​ស្អាត ថេសា តែ​​ចំណង​ស្នេហា​របស់​អ្នក​ទាំង ២ កាន់តែ​ចង​រឹត​កាន់​តែ​ខ្លាំង ជា​ស្នេហា​ដ៏​សែន​រឹងមាំ​បំផុត គ្មាន​អ្វី​មក​បំបែក​បាន។

តារា​ចម្រុង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស តាំង​ពី​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​មក មិន​ត្រឹម​តែ​មិន​ស្រកស្រុត​ប្រជាប្រិយភាព​ឡើយ បែរជា​រឹតតែ​កើន​ប្រជាប្រិយភាព​ទៅ​វិញ ហើយ​នៅ​ពេល​មាន​កូន​ទី​១ កូន​ស្រី នីវណ្ណ មែលឡានី ក៏​ក្លាយ​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម ព្រោះ​មុខ​មាត់​ដ៏​គួរឲ្យ​ស្រលាញ់ និង​មាន​ភាព​ឆ្លាតវៃ។ ចូល​មក​ដល់​កូន​ភ្លោះ អ៊ែលឡូឌី និង អ៊ែនដូនី ជីវិត​គូ​ស្វាមី​ភរិយា​នេះ កាន់តែ​មាន​សុភមង្គល និង​ល្បី​ថែម​មួយ​កម្រិត​ទៀត​ទាំង​អាជីព​ចម្រៀង និង​អាជីព​ជា​អ្នក​លក់​អនឡាញ។

ម្ចាស់បទ «កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា» ជា​ស្វាមី​ល្អ បើ​ទោះ​ជា​តារា​ចម្រៀង​ល្បី តែ​ជានិច្ចកាល​លោក​តែងតែ​ជួយ​កិច្ចការ​របស់​ភរិយាលក់​ដូរ មើល​កូន​ ធ្វើ​ការងារ​ផ្ទះ ។ មិន​តែ​ប៉ុណ្ណោះ​លោកតែងតែ​បង្ហោះ​រូបភាព​គ្រួសារ​ដ៏​មាន​ក្ដីសុខ​ញឹកញាប់​ខ្លាំង៕

រូបភាព៖ Ny Ratana


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *