បើកទំនាយហោរាសាស្រ្តសម្រាប់ឆ្នាំទាំង ១២ ក្រោយចូលឆ្នាំចិនឆ្នាំ២០២៥ មើលៗឆ្នាំខ្លួនឯងនឹងជួបលាភអ្វីខ្លះ?

ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកំពុងតែឈានចូលមកដល់ ជោគលាភរបស់អ្នកដែលកើតក្នុងឆ្នាំទាំង១២ ក៏អាចនឹងមានការប្រែប្រួលស្របទៅនឹងការផ្លាស់ប្ដូរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ពីឆ្នាំរោងចូលឆ្នាំម្សាញ់ផងដែរ។ ហេតុដូចនេះហើយ នៅថ្ងៃនេះ AMS សូមបើកបង្ហាញទំនាយហោរាសាស្រ្តទាក់ទិននឹងជោគវាសនាក្នុងឆ្នាំថ្មីសម្រាប់ឆ្នាំទាំង១២ ដោយផ្អែកទៅតាមការទស្សន៍ទាយរបស់គេហទំព័រ China Highlights៖  

១. ឆ្នាំជូត

នៅក្នុងឆ្នាំ២០២៥នេះ អ្នកកើតឆ្នាំជូតនឹងអាចមានគំនិតគិតរហ័ស និងមានទស្សនៈល្អដែលជាផ្នែកមួយសំខាន់ទៅលើការសម្រេចចិត្តនានា អាចនាំផលល្អ ក៏ដូចជាការឡើងតំណែងនៅទីកន្លែងការងារផងដែរ។ ទាក់ទងនឹងមិត្តភាពវិញ នៅក្នុងឆ្នាំម្សាញ់នេះ អ្នកដែលកើតក្នុងឆ្នាំជូននៅតែអាចរក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ មិត្តភ័ក្ដិ និងសមាជិកគ្រួសារ។

២. ឆ្នាំឆ្លូវ

ក្នុងឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ អ្នកដែលកើតក្នុងឆ្នាំឆ្លូវនឹងបានជួបនឹងស្ថិរភាព ប្រកបដោយផ្លែផ្កា ដែលជាលទ្ធផលនៃការខិតខំឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវកាលពីឆ្នាំចាស់។ បន្ថែមពីនេះ អ្នកដែលកើតក្នុងឆ្នាំនេះ ក៏នឹងទទួលបានរីកចម្រើនក្នុងអាជីពការងារផងដែរ ដោយទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ និងថ្នាក់ដឹកនាំក៏កាន់មានភាពចុះសម្រុងជាងមុន។

៣. ឆ្នាំខាល

នៅក្នុងឆ្នាំថ្មី អ្នកដែលកើតឆ្នាំខាលអាចនឹងមានប្រឈមមុខនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមដើម្បីចាប់យកឱកាសល្អៗ ក៏ដូចជាការតាំងចិត្តលើកការគ្រប់គ្រងហិរញ្ញវត្ថុបន្ថែមទៀត។ ការរក្សាឱ្យបាននូវផ្នត់គំនិតវិជ្ជមាន និងផ្ដោតលើការអភិវឌ្ឍខ្លួន អាចនឹងជួយអ្នកដែលកើតក្នុងឆ្នាំខាលពីឧបសគ្គដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២៥នេះ។

៤. ឆ្នាំថោះ

ឆ្នាំ២០២៥ ជាឆ្នាំលាភសំណាងមួយសម្រាប់ឆ្នាំទន្សាយ។ ជាក់ស្ដែង អ្នកដែលកើតក្នុងឆ្នាំថោះនឹងជួបប្រទះនឹងរឿងល្អៗច្រើននៅក្នុងឆ្នាំថ្មី ដែលអាចនឹងនាំឱ្យទទួលបានភាពជោគជ័យនៅក្នុងពេលអនាគត ក៏ដូចជាស្ថិរភាពផ្នែកហិរញ្ញវត្ថុផងដែរ។ បន្ថែមពីនេះទៀត ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំថោះមិនសូវជួបរឿងនាំឱ្យនឿយហត់នោះទេ។

៥. ឆ្នាំរោង

ដូចគ្នានឹងអ្នកកើតឆ្នាំថោះដែរ អ្នកដែលកើតក្នុងឆ្នាំរោងនឹងទទួលបានជោគជ័យ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីនេះទៀត ការខិតខិតប្រឹងប្រែងរបស់អ្នកកើតឆ្នាំរោងក្នុងគ្រាកន្លងមក នឹងហុចផលឱ្យវិញ ធ្វើឱ្យឆ្នាំ២០២៥នេះ ជាឆ្នាំដែលពេញលេញ និងមានទំនាក់ទំនងចុះសម្រុងគ្នាល្អ។

៦. ឆ្នាំម្សាញ់

នៅក្នុងឆ្នាំ២០២៥នេះ អ្នកដែលកើតឆ្នាំម្សាញ់នឹងប្រឈមមុខនឹងបាតុភូតដែលហៅថា ជាន់ឆ្នាំ។ ហេតុដូចនេះហើយ អ្នកដែលកើតក្នុងឆ្នាំមួយនេះអាចនឹងជួបជាមួយនឹងបញ្ហាក្នុងអាជីពការងារ ក៏ដូចជាផ្នែកហិរញ្ញវត្ថុ។ ដូច្នេះ បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់គួរព្យាយាមគិតតែរឿងល្អៗ សម្របខ្លួនលើការដោះស្រាយបញ្ហា និងគិតគូរពីសុខភាពជាចម្បង។

៧. ឆ្នាំមមី

២០២៥ ជាឆ្នាំនាំលាភសំណាងសម្រាប់អ្នកដែលមានឆ្នាំកំណើតក្នុងឆ្នាំមមី មិនថានៅក្នុងអាជីពការងា និងទំនាក់ទំនងនោះទេ។ អ្នកដែលកើតនៅក្នុងឆ្នាំនេះអាចនឹងជួបនូវរឿងល្អៗនៅទីកន្លែងការងារ ក៏ដូចជាទំនាក់ទំនងស្នេហាផងដែរ។

៨. ឆ្នាំមមែ

សម្រាប់អ្នកដែលកើតក្នុងឆ្នាំមមែវិញ ចូលឆ្នាំថ្មីនេះ អ្នកនឹងអាចមានលាភសំណាងអាចរកបាននូវទ្រព្យសម្បត្តិច្រើន ដោយមិនទាមទារឱ្យមានការខំប្រឹងប្រែងពេកនោះទេ។ អ្នកដែលកើតក្នុងឆ្នាំមមីនឹងជួបនូវសេចក្ដីសុខ និងភាពជោគជ័យ ដោយមានស្ថានភាពហិរញ្ញវត្ថុនឹងនរ និងទទួលបានការីកចម្រើនផ្នែកអាជីពការងារ។

៩. ឆ្នាំវក

ដ្បិតអ្នកដទៃអាចនឹងមើលមកថាជាមនុស្សក្រអឺតក្រទម និងមិនគួរឱ្យទុកចិត្តក៏ដោយ តែនៅក្នុងឆ្នាំ២០២៥នេះ​ អ្នកដែលកើតក្នុងឆ្នាំវកអាចសម្របខ្លួនបានល្អ និងមានប្រាជ្ញាវាងវៃ អាចយកឈ្នះឧបសគ្គក្នុងអាជីការងារបាន។ ដូចគ្នាដែរ អ្នកដែលកើតក្នុងឆ្នាំស្វានឹងមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុ បានជួប និងបង្កើតទំនាក់ទំនងថ្មីៗ ក៏ដូចជាទទួលបានភាពជោគជ័យលើរឿងនានា ដោយសារតែមានអ្នកមានគុណចាំផ្ដល់ជំនួយ។

១០. ឆ្នាំរកា

ក្នុងឆ្នាំម្សាញ់នេះ ជាឆ្នាំនៃលាភសំណាងរបស់អ្នកដែលកើតក្នុងឆ្នាំរកា។ ជាក់ស្ដែង ការខិតខំប្រឹង និងការតស៊ូកកន្លងមក នឹងហុចផលដល់អ្នកវិញ រហូតទទួលបានការរីកចម្រើនផ្នែកអាជីពការងារ និងប្រាក់ចំណូល។ បន្ថែមពីនេះទៀត អ្នកដែលកើតឆ្នាំរកានឹងទទួលបានជោគជ័យក្នុងរឿងជាច្រើន ដោយនឹងបានជួបសំណាងល្អដែលមិនអាចរំពឹងទុកមុន ហើយនៅមានទំនាក់ទំនងដ៏សមប្រកបកំពុងរង់ចាំទៀតផង។

១១. ឆ្នាំច

ក្នុងឆ្នាំថ្មីនេះ អ្នកដែលកើតចំឆ្នាំច មិនសូវជាជួបនឹងទុកកង្វល់អ្វីធំដុំនោះទេ។ ផ្ទុយមកវិញ ២០២៥ ជាឆ្នាំនៃការរីកចម្រើនច្រើន ក្នុងអាជីពការងារ ទំនាក់ទំនង និងសូម្បីតែផ្នែកហិរញ្ញវត្ថុ។

១២. ឆ្នាំ្កកុរ

ឆ្នាំម្សាញ់ ២០២៥នេះ អាចនឹងមិនមែនជាឆ្នាំល្អសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំកុរប៉ុន្មានទេ។ ជាក់ស្ដែង អ្នកនឹងអាចជួបបញ្ហាច្រើនក្នុងរឿងទំនាក់ទំនង និងមិត្តភាពជាមួយមនុស្សជុំវិញខ្លួន។ ដូច្នេះ នៅក្នុងឆ្នាំថ្មីនេះ អ្នកមានឆ្នាំកុរជាឆ្នាំកំណើត គួរព្យាយាមរក្សាចិត្តឱ្យត្រជាក់ និងព្យាយាមគិតឱ្យល្អិតល្អន់គ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយបញ្ហានានា នោះអ្នកនឹងទទួលបានជោគជ័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *