ស្វាមីភរិយាគូថ្មី! Taew Natapohn ដឹកដៃគូដណ្ដឹងត្រកូលសេដ្ឋីចូលរោងមង្គល ក្រោមការចូលរួមដ៏កក់ក្ដៅពីមនុស្សជាទីស្រឡាញ់

តារាសម្ដែងស្រីល្បីឈ្មោះរបស់ប្រទេសថៃ Taew Natapohn បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីជាមួយនឹងកូនកំលោះអ្នកជំនួញ Pranai Phornprapha នៅព្រឹកថ្ងៃទី២៤​ ខែមករានេះ។

ពិធីមង្គលខាងលើនេះ បានរៀបធំធ្វើឡើងនៅក្នុងបរិវេណសណ្ឋាគារ Four Seasons ទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីមិត្តភ័ក្ដិទាំងក្នុង និងក្រៅរង្វង់សិល្បៈ រួមគ្នាជាមួយនឹងក្រុមគ្រួសាររបស់គូស្វាមីភរិយាទាំងសងខាង។

រំឭកពីជីវប្រវត្តិរបស់កូនកំលោះវិញ តួឯកស្រីប្រចាំប៉ុស្តិ៍លេខ៣រូបនេះ បានរៀបការជាមួយនឹងអ្នកជំនួញដែលមានឈ្មោះហៅក្រៅថា Nai Pranai ជាកូនប្រុសរបស់សេដ្ឋីលុយលាន ម្ចាស់ក្រុមហ៊ុននាំចូលឡានយីហោ Nissan មកលក់នៅក្នុងប្រទេសថៃ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្រ្តាលី លោក Pranai បានត្រឡប់មកជួយគ្រប់គ្រងក្រុមហ៊ុនរបស់គ្រួសារវិញ ព្រមទាំងអ្នកបោះទន់ក្នុងគម្រោងអចលនទ្រព្យផងដែរ។

ស្នេហារវាង Taew Natapohn និង Pranai Phornprapha អាចនឹងកើតមានឡើងក្នុងឆ្នាំ ២០២០ នៅពេលដែលអ្នកទាំងពីរបានជួបគ្នាជាលើកដំបូងនៅក្នុងកម្មវិធីមង្គលការរបស់តួឯកស្រីរួមទ្រនំ Mew Nittha ដោយនៅគ្រានោះ Taew បានធ្វើជាកូនកំដរខាងកូនក្រមុំ ស្របពេលដែលលោក Pranai ជាកូនកំដរខាងកូនកំលោះ។

អស់រយៈពេល ៤ឆ្នាំដែលអ្នកទាំងពីរបានទាក់ទងគ្នា គូសង្សារមួយនេះបានចែករំលែករូបភាពជាមួយគ្នាជាញឹកញយ មិនថាការដើរលេងក្នុង និងក្រៅប្រទេស រួមទាំងបរិយាកាសទទួលអាហារពេលល្ងាចជុំគ្នាផងដែរ។ លុះមកដល់ខែកក្កដា ឆ្នាំ២០២៤ កូនកំលោះ Pranai ក៏បានសម្រេចចិត្តរៀបចំកម្មវិធីសុំគូស្នេហ៍រៀបការជាផ្លូវការ ភ្ជាប់ពាក្យជាគូដណ្ដឹងនឹងគ្នា មុននឹងចូលរោងមង្គលនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្ត

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

Leave a Reply

Your email address will not be published.Required fields are marked *