Dilraba ប្រាប់ត្រង់ៗពីមូលហេតុដែលនាងសម្ងំលាក់ខ្លួន ៨ខែ ស្របពេល​ផ្ទុះ​ព័ត៌មានមាន​ផ្ទៃពោះ

កាលពីសប្ដាហ៍កន្លងទៅសារព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែងចិន Dilraba បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​មួយ​ដែល​នាង​ធ្វើ​ជាអ្នកតំណាង។ កម្មវិធីនេះបានទាក់ទាញការចាប់អារម្មណ៍ច្រើនព្រោះនេះជាលើកដំបូងដែល Dilraba ​ចេញ​មក​មានទំនាក់ទំនងផ្ទាល់ជាមួយទស្សនិកជនបន្ទាប់ពីផ្ទុះព័ត៌មានមានផ្ទៃពោះ។ ក្នុង​ពិធី​នោះ តារាស្រីវ័យ ៣០ឆ្នាំបាន​ឆ្លើយ​តប​ត្រង់ៗ​ចំពោះ​ពាក្យ​ចចាម​អារ៉ាមនាពេល​កន្លង​មកថា៖

“កន្លងមកខ្ញុំធ្វើការស្ទើរតែមួយថ្ងៃ២៤ម៉ោង គ្មានពេលសម្រាប់ជីវិតខ្លួនឯងទេ។ អ្នកធ្វើការផ្សេងៗតែងទន្ទឹងរង់ចាំថ្ងៃចុងសប្តាហ៍ដើម្បីសម្រាក ប៉ុន្តែខ្ញុំធ្វើការ ៦ឆ្នាំមកនេះគ្មានថ្ងៃឈប់សម្រាកឡើយ ដូច្នេះខ្ញុំមានអារម្មណ៍ថាហត់ ហើយត្រូវការពេលវេលាដើម្បីសម្រាក”។ Dilraba និយាយ។

Dilraba បានចែករំលែកថា កំលុងពេលសម្រាក នាងបានជួបពាក្យចចាមអារ៉ាម ជេរប្រមាថគ្រប់បែបយ៉ាង ប៉ុន្តែនាងមិនបារម្ភអ្វីច្រើនទេ ក្រៅពីផ្តោតលើការសម្រាកទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីអាចឈានទៅអនាគតដ៏ល្អប្រសើរ។

នាពេលឆាប់ៗខាងមុខ Dilraba នឹងមានសកម្មភាពសិល្បៈច្រើនដូចជាផ្សព្វផ្សាយពាណិជ្ជកម្ម និងចូលរួមក្នុងរឿងភាគទូរទស្សន៍ថ្មីៗ។ យោងតាមប្រភពនានា តារាស្រីរូបនេះនឹងសម្ដែងរឿងថ្មីមួយជាមួយតារាប្រុស Jin Shijia ។ លើស​ពី​នេះ​ទៅ​ទៀត Dilraba ក៏​មាន​ស្នាដៃ​ចំនួន​ពីរ​ដែល​នឹងត្រៀមចាក់​ផ្សាយ​ផង​ដែរ​គឺរឿងភាគ “Prosecution Elite” និង “Legend of Anle” ។

គួរ​បញ្ជាក់ថាចាប់ពីខែមិថុនា ឆ្នាំ 2022 Dilraba ស្ទើរតែបាត់ខ្លួនពីពិភពសិល្បៈតែម្ដង បន្ទាប់ពីបញ្ចប់ការថត “Prosecution Elite”។ នាងមិនបានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងបដិសេធមិនបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃកម្មវិធីចុងឆ្នាំឡើយ។ តារាកំពូលសម្រស់រូបនេះក៏មិនបានចូលរួមក្នុងកម្មវិធី Fashion Week នៅអឺរ៉ុបក្នុងខែមីនាដែរ បើទោះបីជានេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចលើកឥទ្ធិពលរបស់នាងក៏ដោយ។

កំឡុងពេលនោះ នាងក៏ត្រូវបានគេរាយការណ៍ថាមានផ្ទៃពោះជាមួយតារាសម្តែង Johnny Huang ។ យោងតាមពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះមានកូនក្នុងខែតុលា ឆ្នាំ ២០២២ ហើយត្រូវសម្រាកដើម្បីចៀសវាងការបង្ហាញពីក្បាលពោះរបស់នាង។

ព័ត៌មានចចាមអារ៉ាមមួយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់នាង ហើយកាលពីថ្ងៃទី ១០ ខែកុម្ភៈ តារាស្រីរូបនេះបានប្រកាសថានាងកំពុងប្តឹងបុគ្គលចំនួន ៣១នាក់ និងក្រុមហ៊ុនចំនួន ២៣ សម្រាប់ការបង្ហោះបង្ខូចកិត្តិយសរបស់នាង ចាប់តាំងពីឆ្នាំ​២០២១​មក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ