ទោះខំប្រឹងខ្លាំងប៉ុណ្ណា តែមានសញ្ញាទាំង ៤ នេះជាប់ខ្លួននឹងមិនមានថ្ងៃមានបានទេ

មនុស្សម្នាក់ៗតែងតែព្យាយាមធ្វើការសព្វគ្រប់បែបយ៉ាងដើម្បីអាចផ្គត់ផ្គង់ឱ្យមានជីវភាពកាន់តែធូរធារ និងមានបាន។ ប៉ុន្តែក្នុងនោះការខិតខំប្រឹងប្រែងតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយតម្រូវឱ្យការចូលរួមពីកត្តាជាច្រើនទៀតផងដែរ។ ជាក់ស្ដែងក្រៅពីនេះក៏មានកត្តាផ្សេងទៀតដែលយើងគួរជៀសវាង ប្រសិនបើចង់ឱ្យសល់ថវិកាទៅថ្ងៃមុខ៖

១. បានតែស្រមៃ

មនុស្សមួយចំនួនមានក្ដីស្រមៃចង់ក្លាយជាអ្នកមានដោយមិនចាំបាច់ខំប្រឹងខ្លាំងពេកនោះទេ។ ប៉ុន្តែបើមានត្រឹមតែក្ដីស្រមៃតែមិនមានសកម្មភាពអនុវត្តផ្ទាល់ នោះយើងមិនអាចយើងនឹងគ្មានឱកាសផ្លាស់ប្ដូរជីវិតឡើយ។ ដូច្នេះប្រសិនបើចង់សម្រេចគោលដៅក្នុងជិវិតឱ្យបានជោគជ័យ យើងគួរតែធ្វើឱ្យក្ដីស្រមៃចេញជាសកម្មភាពរហូតក្លាយជាការពិត។

២. មិនមានទម្លាប់សន្សំ

ភាគច្រើនកំលុងវ័យនៅក្មេង ពេញកម្លាំងពិតជាមានភាពងាយស្រួលក្នុងការប្រកបមុខរបរ ហើយក៏ជាវ័យដែលអាចរកប្រាក់ច្រើនផងដែរ។ ពេលរកប្រាក់ចំណូលបាននឹងធ្វើឱ្យយើងរស់នៅបានយ៉ាងស្រួលក្នុងពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនបើចេះតែចាយដោយមិនមានគម្រោងត្រឹមត្រូវនោះនៅពេលអនាគតយើងក៏ប្រឈមនឹងភាពលំបាកខ្លាំងណាស់ដែរ។ ដូច្នេះទាន់វ័យនៅអាចរកប្រាក់ស្រួល គួរតែមានគម្រោងសន្សំមួយចំណែកសម្រាប់ត្រៀមនៅពេលខាងមុខ ហើយក៏មិនចាំបាច់មានភ័យខ្លាចនៅថ្ងៃអនាគតដែរ។

៣. មិនមានគោលដៅជីវិត

ការរស់នៅដោយគ្មានគោលដៅក្នុងជីវិតគឺប្រៀបដូចជា​ទូកដែលមានកំពង់ដូច្នោះដែរ។ មានន័យថាជីវិតមួយនេះនឹងជាប់គាំងដោយមិនដឹងថាគួរធ្វើដំណើរទៅទិសដៅមួយណា មិនដឹងខ្លួនចង់បានអ្វី ហើយក៏ងាយនឹងគិតឃើញតែភាពអវិជ្ជមានផងដែរ។ ជាងនេះទៅទៀត ការរស់នៅដោយគ្មានគោលដៅក៏ងាយនឹងធ្វើឱ្យយើងធ្លាក់ចូលក្នុងដំណាក់កាលបាក់ទឹកចិត្តទៀតផង។ ដូច្នេះហើយយើងគួរតែដើររំលងអតីតកាលនោះ ហើយព្យាយាមរកឱ្យឃើញពីគោលដៅរបស់ខ្លួន និងសម្រេចឱ្យបាននោះជីវិតនឹងមានភាពស្រស់ស្រាយ រីករាយឡើងវិញ។

៤. មិនមានមហិច្ឆតា

ជាការពិតមនុស្សម្នាក់ៗគួរតែសប្បាយចិត្តជាមួយនឹងអ្វីដែលយើងមានសព្វថ្ងៃ ហើយក៏មិនចង់ចូលខ្លួនទៅក្នុងការប្រកួតប្រជែងណាមួយឡើយ។ ប៉ុន្តែធ្វើបែបនេះគឺប្រៀបដូចជាកំពុងតែបិទខ្លួនឯងមិនឱ្យស្វែងរកអ្វីថ្មី ហើយក៏បោះបង់ឱកាសក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរផងដែរ។ ដូច្នេះក្នុងជីវិតនេះគប្បីគួរតែកំណត់មហិច្ឆតាខ្លួន ហើយប្រឹងប្រែងសម្រេចឱ្យបាន ប៉ុន្តែការសម្រេចមហិច្ឆតានោះផងដែរគឺត្រូវដើរលើភាពត្រឹមត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​