មិននឹកស្មានតារាសម្ដែង នី មុនីនាថ មានរឿងរ៉ាវទាក់ទិននិងការបរិច្ចាគឈាមបែបនេះសោះ!

ជា​រឿង​ចៃដន្យ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៩​​ នៅ​ពេល​ដែល​​បុរស​ម្នាក់​បាន​ខល​មក​តារា​សម្ដែង​​ នី​ មុនី​នាថ ​​ក្នុង​គោល​បំណង​​ស្នើ​សុំ​ឈាម​ខណៈ គាត់​កំពុង​​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត​។

ត្រឹម​ជា​អ្នក​ដ៏​ទៃ​ដែល​មិន​មាន​ជាប់​សាច់​ឈាម​អ្វី​ទាំង​អស់​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បាន​សម្រេច​ចិត្ត​ជួយ​បុរស​កម្សត់​ដែល​កំពុង​ត្រូវ​ការ​ការ​សង្គ្រោះ​ជីវិត​​ដោយ​​ការ​ស្នើ​​ខ្ចី​ឈាម​ពី​ខាង​មន្ទីរពេទ្យ​ចំនួន​​បួន​សាក់​​ និង​សន្យា​​ផ្ដល់​ត្រឡប់​វិញ​​នៅ​ថ្ងៃ​បន្ទាប់​។ ​​ក្រោយពី​បាន​ជួយ​សង្គ្រោះ​ជីវិត​បុរស​ដែល​​ស្ទើរ​តែ​សល់​ដង្ហើម​ចុង​ក្រោយ​ឱ្យ​បាន​​រស់​រាន​មាន​ជីវិត​​កញ្ញា​ នី​ មុនី​នាថ ​​​​​ក៏​បាន​បន្ត​​ការ​បរិច្ចាគ​ឈាម​​​ថែម​ទាំង​បាន​​ណែ​នាំ​បង​ប្អូន​សាច់​ញាតិ​ឱ្យ​ចូល​រួម​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ដូច​ខ្លួន​ដែរ​។​​​​

​ក្រោយ​ៗ​មកទៀត ​តារា​ស្រី​​រូប​នេះ​​ក៏​បាន​បន្ត​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​តាម​រយៈ​ការ​​បង្កើត​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​​បន្តបន្ទាប់ និង​បាន​កៀង​គរ​​បណ្ដា​​អ្នក​សិល្បៈ​ជា​ច្រើន​មក​ចូល​រួម​ផង​ដែរ។​​​​​​​​​ តារា​ស្រីទឹកភ្នែក បាន​បញ្ជាក់​ប្រាប់​ថា​ ការ​​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​តាម​រយៈ​ការ​ផ្ដល់​ឈាម​ជា​ទាន​មួយ​ដ៏​ល្អ​ប្រសើរ​​ក្នុង​ការ​​បន្ត​ជីវិត​មនុស្ស​ម្នាក់​បាន​១​ថ្ងៃ​​ទៅ​មុខ​ទៀត​។​ កញ្ញា​ផ្ទាល់​​ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​ម្នាក់​បាន​ចូល​រួម​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ​៩ ​ដង​រួច​មក​ហើយ​។​

ចុះ​អ្នក​វិញ​? តើ​​​ធ្លាប់បាន​​ចូល​រួម​ការ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ម្ដង​ហើយ​ឬ​នៅ​?​ បើ​មិន​ទាន់ ​ឬ​មិន​ធ្លាប់​បាន​បរិច្ចាគ​ពី​មុន​មក​អាច​ចូល​រួម​​​បាន​ដោយ​ស្ម័គ្រចិត្តនៅថ្ងៃ ទី១៦ ខែ​កក្កដា ឆ្នាំ២០២៤​ ដែល​មាន​​ទី​តាំង​ស្ថិត​នៅ​អគារខេមរានី ស.ស.យ.ក. រាជធានីភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​វិថីវិចិត្រ​សិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់​ម៉ោង ១៦:០០នាទីរសៀល។

គួរ​បញ្ជាក់​ដែរ​ថា​ កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​ចូលរួម​ផ្តល់​ឈាម​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ដែល​មាន​តម្រូវការ​ឈាម​ និង​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​កាន់​តែ​ច្បាស់​ពី​សារសំខាន់​នៃ​ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ក្រោម​ប្រធាន​បទ​ «រួម​គ្នា​សង្គ្រោះ​ជីវិត​» ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ (UYFC)  សហការ​ជាមួយ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមធនាគារនៅកម្ពុជា (ABC) ៕

«​ឈាម​របស់​អ្នក​គឺជា​ឈាម​របស់​យើង ឈាម​របស់​​យើង​គឺ​ជា​ឈាម​របស់​អ្នក​ដូច​គ្នា» ​អាច​ទេ​ចូលរួម​ជាមួយ​គ្នា​បរិច្ចាគ​ឈាមដើម្បី​អ្នកជំងឺជា​ច្រើន​ដែល​កំពុង​ត្រូវ​ការ​ការ​សង្គ្រោះ​?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត