Notice the Good៖ រៀនប្រើជីវិតឱ្យមានក្ដីសុខជាងមុន ព្រោះរឿងល្អៗមាននៅជុំវិញខ្លួន

មនុសខ្លះមើលទៅហាក់ប្រើប្រាស់ជីវិតយ៉ាងមានក្ដីសុខ មិនមានរឿងគិតច្រើន។ ជាក់ស្ដែង មិនមែនជីវិតរបស់ពួកគេងាយស្រួលជាងអ្នកដទៃនោះទេ ក៏ប៉ុន្តែពួកគេអាចបង្ហាត់ចិត្តរបស់ខ្លួនឯងឱ្យមើលឃើញរឿងរ៉ាវដែលអ្នកដទៃមើលរំលង តាមរយៈវិធីសាស្រ្ត Notice the Good។

ស្របពេលដែលមនុស្សជាច្រើនកំពុងដែលផ្តោតអារម្មណ៍ទៅលើអ្វីដែលខ្លួនខ្វះខាត កំហុស ឬគោលដៅដែលមិនទាន់បានសម្រេច មនុស្សមួយក្រុមទៀតបែរជាជ្រើសរើសយកចិត្តទុកដាក់លើអ្វីដែលពួកគេមាន រឿងរ៉ាវល្អៗ និងសូម្បីតែរឿងរ៉ាវតូចតាចដែលជាជំនួយផ្លូវចិត្តជាប្រចាំថ្ងៃ។

បាតុភូតនេះហៅថា Attention Bias។ ជាធម្មតា​ ខួរក្បាលមនុស្សមានទំនោរចាប់អារម្មណ៍ទៅលើរឿងអវិជ្ជមាន ដែលប៉ះពាល់ដល់អារម្មណ៍យ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន។ ជាក់ស្ដែង មនុស្សងាយនឹងចាប់បានដំណឹងអាក្រក់ជាងដំណឹងល្អ ចងចាំពាក្យរិះគន់បានច្បាស់ជាងពាក្យសរសើរ ហើយមនុស្សច្រើនតែមានអារម្មណ៍ថាខ្លួនឯងកំពុងខ្វះខាតអ្វីមួយ ទាំងដែលការពិតពួកគេកំពុងតែមានអ្វីជាច្រើននៅជុំវិញខ្លួន។

តែដំណឹងល្អនោះគឺថា បញ្ហានេះមិនមែននៅជាប់នឹងមនុស្សម្នាក់ៗជារៀងរហូតទេ ព្រោះអ្នកអាចបង្វឹកខួរក្បាលរបស់ខ្លួនឯងឱ្យផ្លាស់ប្ដូរមកមើលឃើញរឿងល្អៗ ជាជាងរឿងមិនល្អវិញ តាមដំណើរការដែលមានឈ្មោះថា Neuroplasticity។ កាលណាដែលអ្នកបន្សាំខ្លួនឯងឱ្យចាប់អារម្មណ៍រឿងណាមួយ​ ខួរក្បាលរបស់អ្នកនឹងកត់ត្រារឿងនោះទុក ហើយបង្កើតវាទៅជាទម្លាប់ថ្មី។

ការហ្វឹកហាត់មើលរឿងល្អៗក្នុងជីវិត មិនមែនជាការបោកប្រាស់ខ្លួន​ឯងឱ្យមើលពិភពលោកក្នុងផ្លូវល្អនោះទេ តែគឺជាការទាញខ្លួនឯងចេញពីអន្លង់ដែលកំពុងតែលេបត្របាក់ថាមពលវិជ្ជមានចេញពីអ្នក។

អ្នកអាចចាប់ផ្ដើមសង្កេតរឿងរ៉ាវល្អៗដ៏តូចតាចបំផុតនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា អាកាសធាតុ អាហារ និងសូម្បីតែការដែលអ្នកនៅមានកម្លាំងក្រោកឡើងមកប្រើជីវិតក្នុងថ្ងៃដែលពិភពលោកកំពុងតែធ្វើទុក្ខបុកម្នេញមកលើអ្នក។ ដ្បិតការធ្វើបែបនេះមិនបានជួយដោះស្រាយបញ្ហាដោយផ្ទាល់ក្ដី យ៉ាងហោចណាស់​ វាក៏ជាបង្អែកផ្លូវចិត្តមួយដែលជួយឱ្យអ្នករឹងប៉ឹងជាងមុនបានដែរ។

មនុស្សដែលអាចធ្វើបែបនេះបាន គឺជាមនុស្សដែលអាចបត់បែនផ្លូវចិត្តបានប្រសើរជាងមុន។ នៅថ្ងៃដែលពិបាកខ្លាំង ពួកគេអាចនៅមានចំណុចតូចៗដែលអាចឱ្យផ្លូវចិត្តបានឈប់សម្រាកខ្លះ មិនអាក្រក់ មិនពិបាកទាំងស្រុង។ លុះនៅថ្ងៃដែលជួបរឿងល្អៗ ពួកគេអាចរីករាយនឹងរឿងទាំងនោះបានយូរជាងមុន មិនមែនគ្រាន់តែជារឿងដែលឆ្លងកាត់ពួកគេមួយភ្លែតៗ ដោយគ្មានអត្ថន័យអ្វីឡើយ។  

“ទុក្ខព្រួយ” ឬ “សុភមង្គល” ជួនកាលមិនស្ថិតនៅលើហេតុការណ៍ដែលបានកើតឡើងនោះទេ ប៉ុន្តែស្ថិតនៅលើមុំដែលយើងសម្លឹងមើលហេតុការណ៍ទាំងនោះ។ មុំដែលយើងប្រើប្រាស់ក្នុងការសម្លឹងមើលហេតុការណ៍នានាដែលកើតឡើងក្នុងជីវិត មិនមានជាទេពកោសល្យដែលទេវតាប្រទានឱ្យពីកំណើតទេ តែគឺជាជំនាញដែលមនុស្សគ្រប់គ្នាអាចហ្វឹកហាត់បាន។

Notice the Good មិនអាចធ្វើឱ្យជីវិតរបស់អ្នកល្អឥតខ្ចោះបាននោះទេ តែវាគឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអ្នកអាចមើលឃើញរឿងល្អៗដែលនៅនឹងមុខបានច្រើនជាងមុន។ វាធ្វើឱ្យអ្នកអាចចាប់ផ្ដើមប្រើប្រាស់ជីវិតដែលមានក្ដីសុខជាងគ្រាកន្លងមក តាមរយៈសកម្មភាពងាយៗ ដោយមិនចាំបាច់ត្រូវផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *