អេឡិច យូ ទៅទស្សនាការបង្ហាញម៉ូដ Louis Vuitton Men’s Fall-Winter 2026 ដែល Pharrell Williams ជាអ្នកដឹកនាំ

កាលពី​សប្ដាហ៍​មុន​ប្រេន Louis Vuitton បាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ Men’s Fall-Winter 2026 Show នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដោយ​តារា​ចម្រៀង​អាមេរិក​ដ៏​ល្បី Pharrell Williams ដែល​ជា​អ្នក​ប្រធាន​ផ្នែក​ច្នៃ​ប្រតិដ្ឋ​ផ្ទាល់។

អតីត​អ្នក​ចាំ​ទី​ជម្រើស​បាល់ទាត់​កម្ពុជា​រូប​នេះ​បាន​បង្ហាញ​វត្តមាន​ចូលរួម​ទស្សនា​ការ​បង្ហាញ​ម៉ូដ​របស់​សម្លៀកបំពាក់​បុរស​រដូវ​ស្លឹកឈើ​ជ្រុះ-រដូវ​រងា ឆ្នាំ ២០២៦ នៃ​ក្រុមហ៊ុន Louis Vuitton កាលពី​ថ្ងៃ ២០ ខែ​មករា ឆ្នាំ ២០២៦ នៅ​មូលនិធិ Louis Vuitton ផ្ទាល់ ព្រម​ទាំង​បាន​ជួប​តារា​ប្រុស​ស្រី​ល្បីៗ​របស់​ពិភពលោក​ជាច្រើន។

នេះ​មិនមែន​ជា​លើកទី​១ សម្រាប់ អេឡិច យូ ឡើយ​ដែល​បាន​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​ប្រេន​ល្បី​ៗ​ច្រើន​ដង​រួច​មក​ហើយ។ បើ​និយាយ​ពី Fashion អេឡិច យូ ពិតជា​ស័ក្តិសម​ក្នុង​ការ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ប្រេន​ធំ​ៗ​បែបនេះ ព្រោះ​លោក​ពូកែ​ក្នុង​ការ​រៀបចំ​ខ្លួន និង​មាន​រស​និយម​ខ្ពស់​ការ​ស្លៀក​ពាក់​ឡូយៗ។

ការ​ដែល​បាន​ទៅ​ចូលរួម Louis Vuitton Men’s Fall/Winter 2026 បាន​ជួប​ផ្ទាល់​ជាមួយ​បុគ្គល​ល្បី​ៗ​មិន​ថា​ក្នុង​វិស័យ​ម៉ូដ​សម្លៀកបំពាក់ និង​តារា​លំដាប់​ពិភពលោក​ជាច្រើន​រូប។ គួរ​បញ្ជាក់​ផង​ដែរ​ថា អេឡិច យូ ជា​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បារាំង និង​បាន​មក​កម្ពុជា​កាលពី​ប្រមាណ ១០ ឆ្នាំ​មុន ដើម្បី​លេង​បាល់ទាត់។

អេឡិច បាន​ជ្រើសរើស​យក​ឈុត LV តាំង​ពី​ក្បាល​ដល់​ចុងជើង ដើម្បី​ទៅ​ចូលរួម​ទស្សនា​ការ​តាំង​បង្ហាញ​ម៉ូដ Men’s Fall-Winter 2026 ដោយ អេឡិច ស្លៀក​ឈុត​ខោខូវប៊យ Louis Vuitton ‘Bleach Effect’ Monogramតម្លៃ​ធម្មតា ១១ ៥០០ ដុល្លារ និង​កាបូប Louis Vuitton X Takashi Murakami Soft Speedy តម្លៃ​ប្រមាណ ៥ ពាន់​ដុល្លារ ហើយ​ចុងក្រោយ​គឺ​ស្បែកជើង LV Skate Sneaker។

បទភ្លេង​សម្រាប់​កម្មវិធីនេះ​ត្រូវបានផលិតដោយ Williams សហការ​ជាមួយ Jackson Wang, A$AP Rocky, Quavo, John Legend, Pusha T និង Voices of Fire។ ដូច​សព្វ​មួយដង កម្មវិធី​នេះ​មាន​តារា​ល្បី​ៗ​ជាច្រើនចូលរួម ហើយភ្ញៀវកិត្តិយសដែលអង្គុយជួរមុខនៅក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់បុរស Louis Vuitton រដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ២០២៦ រួមមាន SZA, Jackson Wang, Joe Keery, Callum Turner, Miles Caton, Usher, John Legend, Tyriq Withers, Nattawat Jirochtikul, Gong Yoo, Kitty Ca$h, Kai Cenat, Finn Bennett និង Future ជាដើម៕

រូបភាព៖ Alex You



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *