សម្រស់មិនសមអាយុ! មកដឹងអាថ៌កំបាំងថែសម្ផស្សរបស់ Mai Davika

ដូចប្រិយមិត្តទាំងអស់គ្នាសុទ្ធតែបានស្គាល់មកហើយថា Mai Davika គឺជាតារាស្រីមួយរូបដែលពោរពេញទៅដោយសមត្ថភាពទាំងការសម្ដែង និងការបង្ហាញម៉ូដ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាស្រីម្នាក់ដែលមានរាងស្អាតដែលជាទីប្រាថ្នារបស់ស្រីៗជាច្រើនផងដែរបូករួមជាមួយរូបសម្រស់ក្មេងជាងវ័យរបស់ Davika ថែមទៀតផង។ ដូច្នេះតើមានអាថ៌កំបាំងថែរក្សាសម្ផស្សអ្វីដែលធ្វើឱ្យ Davika នៅតែស្រស់ស្អាត បើទោះបីជានាងមានអាយុ ៣០ ឆ្នាំហើយក៏ដោយ?

១. ឡេការពារកម្ដៅថ្ងៃគឺមិនអាចខ្វះបាន

យោងតាមប្រភពជិតស្និទ្ធ និងអ្នករួមការងារជាមួយ Davika បានប្រាប់ថានាងជាមនុស្សដែលញៀននឹងការលាបឡេការពារកម្ដៅថ្ងៃខ្លាំងមែនទែន។ បើទោះបីជានាងមិនបានលាបឡេអ្វីផ្សេងក៏ដោយ យ៉ាងហោចណាស់ក៏ Davika មិនដែលភ្លេចលាបឡេការពារកម្ដៅឡើយសូម្បីតែពេលនៅផ្ទះ។

២. ញ៉ាំផ្លែឈើស្រស់

Davika ជាមនុស្សដែលចូលចិត្តញ៉ាំផ្លែឈើ និងទឹកផ្លែឈើស្រស់ ជាពិសេសគឺផ្លែឪឡឹក។ វាអាចធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយ បំបាត់ការស្រេកទឹក និងឆ្អែតបានយូរផងដែរ។ មិនតែប៉ុណ្ណោះ ទឹកឪឡឹកក៏បានជួយបំប៉នស្បែក និងផ្ដល់សំណើមដល់ស្បែករបស់នាងថែមទៀតផង។

៣. ការជ្រើសរើសរបបអាហារ

ជាមនុស្សម្នាក់ដែលយកចិត្តទុកទៅលើរបបអាហារខ្លាំងមែនទែន Mai បាននិយាយថាអាចជាសំណាងរបស់នាងដែលនាងចូលចិត្តញ៉ាំបន្លែ និងផ្លែឈើ ជាពិសេសផ្លែឈើគ្មានជាតិផ្អែមដូចជាផ្លែប៉ោម ឬផ្កាខាត់ណាខៀវជាដើម។ លើសពីនេះទៀត នាងក៏ព្យាយាមជៀសវាង និងកាត់បន្ថយអាហារចៀន ឬបំពងផងដែរ។ ហើយ Davika ក៏បានប្រាប់ដែរថាបើទោះបីជានាងប្រុងប្រយ័ត្នលើការញ៉ាំយ៉ាងណា ក៏នាងមិនធ្វើបាបខ្លួនឯងដោយការបង្អត់អាហារឡើយ។

៤. ញ៉ាំអាហារកែច្នៃតិចបំផុត

បន្ថែមពីលើរបបអាហារ Mai Davika បាននិយាយថានាងជ្រើសរើសការញ៉ាំអាហារកែច្នៃឱ្យបានតិចបំផុត។ ប្រសិនបើនាងញ៉ាំនំប៉័ង នាងនឹងជ្រើសរើសយកនំប៉័ងដែលធ្វើឡើងតែពីគ្រាប់ធញ្ញជាតិដូចជានំប៉័ងស្រូវសាលីជាដើម។ ចំណែកបាយវិញគឺនាងជ្រើសរើសការញ៉ាំបាយសលាយជាមួយអង្ករសំរ៉ូប។

៥. ហាត់ប្រាណជាប្រចាំ

ប្រសិនបើតាមដានលើបណ្ដាញសង្គមរបស់នាង យើងនឹងឃើញថា Davika ជាមនុស្សដែលចូលចិត្តការលំហាត់ប្រាណ។ នាងបានជ្រើសរើសការហាត់យូហ្គា សមាធិ និងលំហាត់ប្រាណផ្សេងៗទៀតជាប្រចាំ។ ការធ្វើលំហាត់ប្រាណអាចជួយបណ្ដេញជាតិពុល និងធ្វើឱ្យស្បែកនាងកាន់តែស្រស់ថ្លាក៏ដូចជាភ្លឺរលោងផងដែរ។ ដូច្នេះប្រសិនប្រិយមិត្តចង់បានសម្រស់ស្រស់ដូច Mai Davika អាចសាកល្បងបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត