និយាយដល់រឿងឪពុក ស្រាប់តែ សុភ័ក្រ កុសុម៉ា ស្រក់ទឹកភ្នែក​ម៉ាត់ៗ!​

សិល្បការិនីសម្បុរស្រអែមស្រស់ សុភ័ក្រ កុសុម៉ា កំពុងលេចធ្លោខ្លាំងក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន ព្រោះសមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសព្វរបស់នាង។ ក្រៅពីអាជីពសិល្បៈ សព្វថ្ងៃ កុសុម៉ា ក៏ជាម្ចាស់ពិធីការ និងក្រុមតន្រ្តីឈ្មោះថា Kosoma Entertainment ធ្វើឱ្យនាងមានឈ្មោះជាថៅកែស្រីទាំងវ័យក្មេង។

រូបនាងត្រូវគេដឹងថា ជាសិល្បការិនីម្នាក់មានទេពកោសល្យកំប្លែងស្ងួត តាមរយៈវោហារ​សព្ទ​ធ្វើឱ្យអ្នកស្តាប់អត់ទ្រាំមិនផ្ទុះសំណើចមិនបាន មិនតែប៉ុណ្ណោះ ថែមទាំងច្រៀងពីរោះ និងពូកែតុបតែងលម្អខ្លួនថែមទៀតផង ដោយជាញឹកញាប់គេរមែងឃើញតារាស្រីរូបនេះតុបតែងខ្លួនខ្ញង់ៗចេញតាមកម្មវិធីសិល្បៈនានា។

ដ្បិតនាងជាមនុស្សមើលទៅសប្បាយៗគ្រប់ពេលវេលា ប៉ុន្តែ កុសុម៉ា ក៏មិនខុសពីអ្នកផ្សេងទៀតដែលមានរឿងឈឺចាប់លាក់ទុកក្នុងចិត្ត និងមានរឿងដែលដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានផងដែរ។ ជាក់ស្តែង ថ្មីៗនេះនាងបានទម្លាយរឿងរ៉ាវក្នុងចិត្តមួយចំនួនឱ្យអ្នកគាំទ្របានដឹងក្នុងកិច្ចសម្ភាសន៍មួយ ហើយរឿងឈឺចាប់ខ្លះៗ​អ្នកគាំទ្រមិនធ្លាប់បានដឹងពី​ កុសុម៉ា ឡើយ​ដូចជារឿង​ កុសុម៉ា អត់មានឪពុក តែការពិតទៅនាងមានឪពុកដូចគេឯង គ្រាន់តែឪពុករបស់នាងចូលចិត្តរស់នៅចម្ការ​តាមខេត្តប៉ុណ្ណោះ មិនធ្លាប់មករួមរស់នៅជុំគ្រួសារម្តងណាឡើយ ចំណែកខ្លួននាងក៏មិនធ្លាប់ទទួលបានអារម្មណ៍កក់ក្តៅលក្ខណៈជុំគ្រួសារម្តងណាឡើយ បើទោះបីជាសព្វថ្ងៃនាងមានអ្នកម្តាយជាទីគោរពស្រលាញ់ ដែលនាងតែងធ្វើសព្វគ្រប់បែបយ៉ាងដើម្បីយ៉ាងណាក្តី។ 

នាង​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ​ជីវិតនេះត្រូវរស់ធំធាត់មកជាមួយអ្នកម្តាយ ជាហេតុធ្វើឱ្យនាងមានអនុស្សាវរីយ៍ ហើយក៏មានភាពសិទ្ធស្នាលច្រើនជាមួយអ្នកម្តាយ តួយ៉ាង កុសុម៉ា មិនដែលភ្លេចថ្ងៃពិសេសណាមួយរបស់អ្នកម្តាយនាងនោះទេ ហើយនាងតែងធ្វើគ្រប់យ៉ាងដើម្បីឱ្យអ្នកម្តាយសប្បាយចិត្ត។ ចំណែក​ឪពុក​គឺ​រស់នៅ​ឆ្ងាយ​ពី​គ្នា​ទើប មិនសូវ​បាន​ស្និទ្ធ​គ្នា​ខ្លាំង​ដូច​ឪពុក​កូន​អ្នក​ដទៃ។

ប៉ុន្មានថ្ងៃមុននេះ តារាស្រីវោហារសព្ទចាក់ទឹកមិនលេចរូបនេះ ទើបរៀបចំពិធីបុណ្យកឋិនទានដើម្បីបំពេញចិត្តអ្នកម្តាយដែលធ្លាប់ប៉ងប្រាថ្នាយ៉ាងហ៊ឹកហ៊ាក់ថែមទៀតផង ធ្វើឲ្យមហាជននាំគ្នាកោតសរសើរគ្នាគ្រប់គ្នា។ គួរឱ្យចាប់អារម្មណ៍ គេស្រាប់តែឃើញវត្តមានឪពុករបស់នាងក្នុងពិធីបុណ្យកឋិននេះ ថែមទាំងថតរូបជុំក្រុមគ្រួសារថែមទៀតផង។ 

គេនៅចាំបានថា កាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ ឪពុករបស់នាងបានបង្ហាញខ្លួនម្តងរួចមកហើយក្នុងថ្ងៃសូត្រមន្តឡើងវីឡាថ្មីដ៏ធំស្កឹមស្កៃរបស់នាង ប៉ុន្តែក៏ស្ងាត់បាត់មុខទៅវិញ ទើបថ្ងៃពិធីបុណ្យកឋិនទើបគេប្រទះឃើញវត្តមានរបស់លោកម្តងទៀត។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាឪពុករបស់ កុសុម៉ា វិលមករួមរស់ជុំក្រុមគ្រួសារតាមការដង្ហើយសុំរបស់នាងឬយ៉ាងណានោះទេ ខណៈដែលគេឃើញមុខលោកតែពេលកម្មវិធីធំតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​