៧ វិធីអាចជួយឱ្យទម្រង់មុខតូចជាងមុន

សម្រស់ជារឿងចាំបាច់ និងសំខាន់បំផុតសម្រាប់មនុស្សស្រី។ ជាពិសេសពួកគេតែងតែប្រាថ្នាចង់បានទម្រង់តូចស្អាតដែលមើលទៅមានភាពស្រស់ស្អាត និងគួរឱ្យស្រឡាញ់។ ដូច្នេះ ៧ វិធីខាងក្រោមនេះអាចជួយឱ្យមុខតូចតាមបែបធម្មជាតិ៖

១. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឱ្យស្រកទម្ងន់នោះទេ វាថែមទាំងជួយសម្រកខ្លាញ់ដែលនៅលើផ្ទៃមុខផងដែរ។ ការហាត់ប្រាណអាចធ្វើឱ្យមុខ និងបង្កើនកម្លាំងនៃសាច់ដុំមុខ។ លើសពីនេះទៀត វាធ្វើអោយមុខតឹងណែន ទន់រលោង និងជួយកាត់បន្ថយភាពជ្រីវជ្រួញផងដែរ។

២. កាត់បន្ថយគ្រឿងស្រវឹង

ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​ខ្សោះ​ជាតិ​ទឹក និង​នាំ​ឱ្យ​មាន​ការ​កកស្ទះ។ ភាគច្រើនក្រោយញ៉ាំគ្រឿងស្រវឹងហើយនឹងធ្វើឱ្យមុខយើងហើម។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យយើងឃ្លានញឹកញាប់ ហើយញ៉ាំកើនច្រើនដែលជាមូលហេតុនៃការឡើងទម្ងន់។ នៅពេលដែលរាងកាយចាប់ផ្ដើមឡើងទម្ងន់ នោះមុខយើងនឹងរីកតាមហ្នឹងដែរ។ ដូច្នេះហើយប្រសិនបើចង់បានមុខតូច គ្រឿងស្រវឹងត្រូវបានគេផ្ដល់យោបល់ឱ្យកាត់បន្ថយ។

៣. កាត់បន្ថយអាហារមានជាតិសូដ្យូមខ្ពស់

អាហារដែលមានជាតិ​សូដ្យូមខ្ពស់គឺជាអាហារដែលមានរសជាតិប្រៃ ឬប្រើអំបិលច្រើន។ ការទទួលទានអាហារមានជាតិសូដ្យូមច្រើន​អាច​បណ្តាល​ធ្វើឱ្យខ្សោះជាតិ​ទឹក និង​ធ្វើ​ឱ្យ​មុខ​របស់​យើង​ហើម។ ដូច្នេះហើយ បើមិនចង់មានមុខហើម យើងគួរតែចៀសវាងការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់។

៤.​ កាត់បន្ថយអាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់

ការទទួលទានកាបូអ៊ីដ្រាត ជាពិសេសកាបូអ៊ីដ្រាតចម្រាញ់ដូចជានំបុ័ងពណ៌ស ឃុកឃី នំប្រៃ ឬផាស្តាជាដើមអាចបណ្តាលឱ្យមានការកើនឡើងនៃជាតិខ្លាញ់ក្នុងរាងកាយរួមទាំងផ្ទៃមុខផងដែរ។ លើសពីនេះអាហារដែលមានជាតិកាបូអ៊ីដ្រាតគឺមានជាតិសរសៃតិចបំផុតដែលធ្វើឱ្យរាងកាយរំលាយអាហារយឺត និងឈានទៅរកការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។

៥. ញ៉ាំជាតិសរសៃឱ្យច្រើន

ប្រសិនបើចង់​បាន​មុខ​តឹង​ណែន និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ថ្ពាល់ យើងគួរតែញ៉ាំអាហារដែលមានជាតិសរសៃឱ្យបានច្រើន។ ជាតិសរសៃក្នុងអាហារនឹងធ្វើឱ្យយើងឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ និងជួយបន្ទាបហានិភ័យនការឡើងទម្ងន់ក៏ដូចជាជាតិខ្លាញ់ផងដែរ។

៦. ញ៉ាំទឹកឱ្យបានច្រើន

ការញ៉ាំទឹកអាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាពរួមទាំងខ្លាញ់លើផ្ទៃមុខផងដែរ។ លើសពីនេះទៀត ទឹកក៏អាចចូលទៅជួយបង្កើនការរំលាយអាហារ កាត់បន្ថយចំណង់អាហារ ក៏ដូចជាដុតជាតិកាឡូរីបានថែមទៀតផង។ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានមុខតូច។

៧. គេងឱ្យបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យឡើងទម្ងន់ និងប៉ះពាល់ដល់កម្រិតនៃអរម៉ូនមួយចំនួនដែលទាក់ទងនឹងភាពស្រេកឃ្លាន។ ជាពិសេស ការគេងមិនលក់នឹងធ្វើឱ្យអរម៉ូន ghrelin កើនឡើងដែលបណ្ដាល​ឱ្យយើងតែងតែឃ្លានជាញឹកញាប់។ ខណៈពេលដែលកម្រិតនៃអរម៉ូន leptin ជាអរម៉ូនគ្រប់គ្រងចំណង់អាហារធ្លាក់ចុះ ធ្វើឱ្យយើងញ៉ាំកាន់តែច្រើន ហើយទម្ងន់ក៏កាន់តែឡើងដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​