ស្គាល់នំជាលអត់? ញ៉ាំក្រោយពេលចំហុយក៏បាន តែបើចៀន​ រសជាតិរឹតតែអេម!

ក្រៅពី​នំ​អន្សម នំ​គោម នំបត់ នំ​ជាល​ក៏​ជា​នំ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​និយម​ធ្វើ​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​ៗ ពិសេស​បុណ្យ​ភ្ជុំ​បិណ្ឌ តែ​យើង​មិន​សូវ​ឃើញ​វត្តមាន​នំ​នេះ​នៅ​ទី​ក្រុង​ប៉ុន្មាន​ឡើយ គឺ​ភាគ​ច្រើន​មាន​នៅ​តាម​ទី​ជនបទ ដែល​មាន​ចាស់​បុរាណ​រក្សា​ទំនៀមទម្លាប់​ត​ៗ​គ្នា។

នំជាល ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​នំ​ដែល​អាច​រក្សា​ទុក​បាន​យូរ​ (រហូត​ដល់​ច្រើន​ខែ) ហើយ​​ក៏​ងាយ​ស្រួល​​ធ្វើ​ផង​ដែរ ដោយ​គ្រឿងផ្សំ​សម្រាប់​ធ្វើ​គឺ​មាន ៖ អង្ករដំណើប ស្ករត្នោត ឬ​ស្ករ​ស អំបិល ល្ង ទឹក និង​ស្លឹក​ចេក (ធ្វើ​ជា​កន្ទោង)។

ដំបូង​ឡើយ ត្រូវ​ត្រាំ​អង្ករ​ដំណើប​រយៈពេល ១ យប់ (ឬ​ត្រឹម​តែ ២-៣ម៉ោង) សិន រួច​ទើប​យក​ទៅ​កិន​ជា​ទឹក​ម្សៅ ហើយ​ដាក់​ម្សៅ​នោះ​ត្រង​នឹង​ក្រណាត់​ស្អាត​មួយ​ដោយ​ចង​មាត់​ឱ្យ​ណែន​ល្អ។ បន្ទាប់មក រក​ដុំ​ថ្ម ឬ​វត្ថុ​រឹង​អ្វី​មួយ​ដាក់​សង្កត់​ពី​លើ ដើម្បី​ឱ្យ​ស្រស់​ទឹក​ចេញ​អស់​ហើយ​ក្លាយ​ជា​ម្សៅ។ 

ក្រោយ​ពី​ម្សៅ​ឡើង​ស្ងួត​ហើយ យក​ម្សៅ​នោះ​ទៅ​លាយ​ជាមួយ​ស្ករ​ត្នោត ឬ​ស្ករ​ស ល្ង អំបិល (លួច​បន្ថែម​តែ​បន្តិច) និង​ទឹក ប៉ុន្តែ​អ្នក​គួរ​ប្រើ​ទឹក​ក្នុង​បរិមាណ​តិច ដើម្បី​ឱ្យ​ម្សៅ​នៅ​ខាប់ ហើយ​អាច​បេះ​ម្សៅ​ជា​ដុំ​តូច​ៗ ដើម្បី​ងាយ​ស្រួល​លាយ​ឱ្យ​ចូល​ជាតិ​សព្វ​ល្អ។ 

បន្ទាប់មក យក​វា​ទៅ​ចាក់​ក្នុង​កន្ទោង​ស្លឹក​ចេក (អាច​រោយ​ល្ង​បន្ថែម​ពី​លើ) ហើយ​ដាក់​ចំហុយ​ក្នុង​ឆ្នាំង​ពីរ​ជាន់ (ហួត ឬ​ឡាំង​ស៊ឹង) ឬ​ប្រើ​ឆ្នាំង​ធម្មតា​ដោយ​មាន​អ្វី​ទ្រាប់។ រយៈពេល​ចំហុយ គឺអាចខ្ទង់១ម៉ោង ដែល​អ្នក​អាច​សាក​ពិនិត្យ​មើល​សាច់​នំ បើ​សិន​ស្អិត​​ជាប់​គ្នា បាន​ន័យ​ថា​ឆ្អិន​ហើយ។

យ៉ាងណាមិញ ដើម្បី​​រក្សា​ទុក​បាន​យូរ អ្នក​ត្រូវ​យក​នំ​នេះ​ដាក់​ហាលថ្ងៃ​ឱ្យ​ឡើង​រឹង​សិន (ប្រហែល១-២ថ្ងៃ) ហើយ​បក​នំ​ចេញ​ពី​កន្ទោង​ស្លឹក​ចេក រួច​បន្ត​ដាក់​ហាល​ឱ្យ​រឹង​សព្វ​សាច់ ហើយ​ច្រក​ទុក​ក្នុង​ថង់ ឬ​ប្រអប់។

ពេល​ចង់​ទទួល​ទាន អាច​ចិត​នំ​ជាល​ជា​ដុំ ឬ​បន្ទះ​ស្ដើង​ល្មម ហើយ​ដាក់​ចៀន ឬ​ក៏​យក​ទៅ​អាំង តាមចំណូលចិត្ត។ ចំពោះ​រសជាតិ គឺ​សាមញ្ញ​តែ​ឆ្ងាញ់​ម្យ៉ាង ជាមួយ​រសជាតិ​ម្សៅ​អង្ករ​បែប​ផ្អែមឡែម​ៗ។ តើ​អ្នក​ធ្លាប់​ញ៉ាំ​ឬ​ទេ?

SONY DSC


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក